
Cambo-China
· 02-23
កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ ពិពណ៌រូបភាព និងអាហារ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2439
កម្ពុជា និងចិន បានសហការរួមគ្នារៀបចំព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ និងការរៀបចំពិពណ៌រូបភាព និងការភ្លក្សម្ហូបអាហាររបស់ទីក្រុងប៉េកាំង ក្រោមប្រធានបទ”សួស្ដីប៉េកាំង“ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប។
ព្រឹត្តិការណ៍នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានការចូលរួមពី ឯកឧត្តម យិន លី សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្ដចិន លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំ និងប្រតិភូប្រទេសទាំង២ ជាច្រើនរូប។ក្នុងឱកាសនោះ ឯកឧត្តម យិន លី បានបង្ហាញនូវក្ដីរីករាយចំពោះការបានមកដល់ប្រទេសកម្ពុជា ជាពិសេសទឹកដីនៃខេត្តសៀមរាប ដែលជាតំបន់បុរាណរបស់កម្ពុជា ដែលមានសម្បត្តិវប្បធម៌ជាច្រើនសម្រាប់ទាក់ទាញដល់វត្តមានភ្ញៀវទេសចរមកពីគ្រប់ទិសទីឲ្យមកទស្សនា ហើយក៏ជាប្រភពសេដ្ឋកិច្ចជាតិមិនចេះរីងស្ងួតរបស់កម្ពុជាផងដែរ។
តាមរយៈដំណើរទស្សនកិច្ចរបស់ប្រតិភូនាពេលនេះដែរ ឯកឧត្តមជឿជាក់ថានឹងជាចំណែកមួយ ក្នុងការរឹតចំណងមិត្តភាពប្រទេសទាំង២ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ទាំងវិស័យការទូត និងវិស័យនយោបាយ។ ជាមួយនឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនេះដែរ នឹងជួយឲ្យសេដ្ឋកិច្ចប្រទេសទាំង២ កាន់តែល្អប្រសើរ ពិសេសខេត្តសៀមរាប ដែលជាខេត្តពឹងផ្អែកធំលើវិស័យទេសចរណ៍ ដែលការណ៍នេះ ប្រទេសចិននឹងជំរុញបន្ថែមទៀត នូវជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប ជាមួយនឹងការជំរុញភ្ញៀវទេសចរចិនមកកាន់ប្រទេសកម្ពុជាបន្ថែមទៀតផងដែរ។
ទន្ទឹមនោះ ឯកឧត្តម វ៉ាង វិនពិន លើកឡើងថា រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រោមកិច្ចទំនាក់ទំនងល្អរវាងប្រមុខថ្នាក់ដឹកនាំប្រទេសទាំង២ ធ្វើឲ្យកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពក៏តែល្អប្រសើរឡើងជាបន្តបន្ទាប់។ ចំពោះការដឹកនាំប្រតិភូការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្ដចិន មកកាន់កម្ពុជានាពេលនេះ ក៏ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀត សម្រាប់ប្រទេសទាំង២ លើការបង្កើនទំនាក់ទំនង និងពង្រឹងបន្ថែមលើការងារនយោបាយថែមទៀតផង។
លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា កម្ពុជា-ចិន បានមានទំនាក់ទំនងការទូតជាមួយគ្នាមានរយៈពេលជាច្រើនសតវត្សមកហើយ ហើយទំនាក់ទំនងនេះកាន់តែស្អិតរមួតទ្វេរឡើង ជាពិសេសនៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន

ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា

【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង

គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា

ការណែនាំពិសេស
ទស្សនាតាំងពិពណ៌រូបចម្លាក់ព្រិលដ៏អស្ចារ្យ មានគ្រាគួរឱ្យស្រលាញ់ជាច្រើន

ថ្នាក់ដឹកនាំបរទេសចូលរួមអបអសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង

ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនប្រារព្ធធ្វើយ៉ាងឧឡារិកនៅទីក្រុងប៉េកាំង លោកXi Jinpingថ្លែងសុន្ទរកថាគន្លឹះ

យោបល់ទាំងអស់ (0)