BBR
· 01-14
វិស័យទេសចរណ៍នៅរដូវរងាមានភាពរុងរឿង
#ព័ត៌មាន# #វិស័យទេសចរណ៍# #ព័ត៍មានអន្តរជាតិ#
18476


ចាប់ពីចូលរដូវរងាមក “ការពេញនិយមខាងទឹកកកនិងព្រិល”បានកើនឡើងជាបន្តបន្ទាប់ ផលិតផល “ទឹកកកនិងព្រិល+”ស៊េរីថ្មីបានលេចឡើងនៅទូទាំងប្រទេស ដោយបានបង្ហាញពីទិដ្ឋភាពថ្មីដ៏រុងរឿងនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅរដូវរងា។ទន្ទឹមនឹងគោលដៅដែល “ជំរុញឱ្យប្រជាជនចំនួន៣០០លាននាក់ចូលរួមលេងកីឡាទឹកកកនិងព្រិល”ត្រូវបានសម្រេច ចាប់ពីឆ្នាំ២០២៤មក ការអភិវឌ្ឍនៃឧស្សាហកម្មពាក់ព័ន្ធកីឡាទឹកកកនិងព្រិលបានលេចចេញលក្ខណៈពិសេសថ្មីនិងការប្រែប្រួលថ្មី។
ទិន្នន័យនៃក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានបង្ហាញថា ចំនួនក្រុមហ៊ុនពាក់ព័ន្ធនឹងបរិក្ខារទឹកកកនិងព្រិលបានកើនឡើងពីប្រហែល៣០០នៅឆ្នាំ២០១៥ដល់ប្រហែល៩០០នៅឆ្នាំ២០២៣ ហើយប្រាក់ចំណូលពីការលក់ក៏បានកើនឡើងពីតិចជាង៥ប៊ីលានយាន់ប្រាក់ចិននៅឆ្នាំ២០១៥ដល់ប្រហែល២២ប៊ីលានយាន់ប្រាក់ចិននៅឆ្នាំ២០២៣។
អ្នកជំនាញបានលើកឡើងថា ប៉ុន្មានឆ្នាំកន្លងទៅនេះ សេដ្ឋកិច្ចទឹកកនិងព្រិលរបស់ប្រទេសចិនបន្តរក្សាបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័សប្រកបដោយចីរភាព។នៅឆ្នាំ២០២៣ ទំហំទីផ្សារឧស្សាហកម្មទឹកកកនិងព្រិលចិនគឺ៨៩០ប៊ីលានយាន់ប្រាក់ចិន តាមការប៉ាន់ប្រមាណនឹងលើសពី១ទ្រីលានយាន់ប្រាក់ចិននៅឆ្នាំ២០២៥។សេដ្ឋកិច្ចទឹកកនិងព្រិលបាននិងកំពុងដើរតួនាទីកា់នតែសំខាន់ៗក្នុងការជំរុញអភិវឌ្ឍជនបទ ធ្វើបរិវត្តកម្មសេដ្ឋកិច្ចក្នុងតំបន់ និងសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនិងគុណភាពខ្ពស់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
BREAKING NEWS: ថៃបំពានច្បាប់អន្តរជាតិ! កងទ័ពអាកាសថៃប្រើយន្តហោះ F-16 ដើម្បីធ្វើការវាយប្រហារទីតាំងកាំភ្លើងធំរបស់យោធាកម្ពុជា
ប្រជាពលរដ្ឋនៅអូរស្មាច់ បានជម្លៀសចេញពីលំនៅដ្ឋានទៀតហើយ ទៅរកទីតាំងមានសុវត្ថិភាព បន្ទាប់ពីទាហានថៃ បានបើកការបាញ់ប្រហារចូលទឹកដីកម្ពុជានៅព្រឹកនេះ
"យើងសន្ទនាជាមួយពិភពលោក" ព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេងចិន-ឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់ និងរថយន្ត ១គ្រឿង មានបំពាក់ឧបករណ៍ផ្តាច់សេវាផ្ញើរសារ SMS ឧបករណ៍ Fake BTS
យោបល់ទាំងអស់ (0)