TNAOT News
· 2024-10-11
ក្នាញ់ណាស់! មុខមាត់កូនស្រី អ្នកនាង អេនជី ស្អាតឃ្យូតកាត់តាមម៉ាក់ៗ
#NEW NEWS# #អេនជី# #កម្សាន្ត# #តារាខ្មែរ#
5309

អ្នកនាង អេនជី អតីតតារាចម្រៀងប្រចាំផលិតកម្មM និងបច្ចុប្បន្នជាអ្នកជំនួញអនឡាញដ៏ល្បីមួយរូបក្នុងបណ្ដាញសង្គម បានសម្រាលកូនទី២ ដោយជោគជ័យ និងសុខភាពល្អ ទាំងម្ដាយ និងកូន ក្រោយទន្ទឹងរង់ចាំអស់រយៈជាង ៩ខែនេះយ៉ាងអន្ទះសារ។
បន្ថែមពីនេះ អតីតតារាចម្រៀងរូបនេះបានបង្ហោះរូបភាពស្វាគមន៍កូននាគ ក្នុងបណ្ដាញសង្គមចែកចាយទៅកាន់មហាជន នឹងបានបង្ហើបពីឈ្មោះកូនស្រីយ៉ាងពិរោះថា គង់រ៉ាឌីកាអមរា ដោយគ្រប់គ្នាបានឃើញហើយសរសើរមិនដាច់ពីមាត់ថាកូនស្រីរបស់ អ្នកនាង អេនជី ពិតជាឃ្យូតស្អាត ចម្រុះស្រួច កាត់ទៅតាមម៉ាក់ៗចំណែកឈ្មោះវិញក៏កាន់តែអេម។
គួរបញ្ជាក់ផងដែរថា អ្នកនាង អេនជី និងស្វាមី បានចាប់ដៃគ្នាសាងគ្រួសារនា ឆ្នាំ២០១៨ រហូតមកដល់ពេលនេះគឺជាង ៦ឆ្នាំហើយ បានមានតំណកឈាមរូបគ្នាជាចំណងដៃ កូនប្រុសស្រី ចំនួន២នាក់ បើងាកមកមើលពីជីវិតឯកជនវិញ គឺនាងឃ្លាតឆ្ងាយពីសិល្បៈជាច្រើនឆ្នាំមកហើយ ដោតងាកមកផ្ដោតខ្លាំងទៅលើជំនួញអនឡាញ ដល់ដាច់កាក់កបជាច្រើនហូរហែរផងដែរ៕សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)