TNAOT News

· 10-10

ឯកឧត្តម ឯក សំអុល៖ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាមូលគ្រឹះដ៏រឹងមាំនៃសន្តិភាព និងការអភិវឌ្ឍ

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

2578

សន្តិភាព និងការអភិវឌ្ឍរបស់តំបន់អាស៊ាននិងចិនដោយមិនអាចខ្វះបានពីទម្រដ៏រឹងមាំនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជនបានឡើយ ហើយក្នុងរយៈពេល៩ខែកន្លងមកនេះ ក្រោមការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងក្រោមកិច្ចសហការល្អជាមួយស្ថានទូតចិនប្រចាំកម្ពុជា សមាគមមិត្តភាពកម្ពុជា-ចិន បានរៀបចំដោយជោគជ័យនូវបេសកកម្មការងារជាច្រើនដែលបម្រើដល់ផលប្រយោជន៍របស់ប្រជាជនកម្ពុជា និងពង្រឹងទំនាក់ទំនងមិត្តភាពដ៏ល្អរវាងសមាគមមិត្តភាពនៃប្រទេសទាំងពីរ។

នេះបើតាមការថ្លែងរបស់ ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន គាំទ្រប្រសាសន៍របស់លោក Yang Wanming និងអង្គពិធីទាំងមូល នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងជំនួបលើកទី៤នៃបណ្តាថ្នាក់ដឹកនាំសមាគមមិត្តភាពរវាងASEAN ជាមួយចិនត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលនៃសមាគមប្រជាជនចិន ដើម្បីមិត្តភាពជាមួយបរទេស។

ក្នុងឱកាសនោះ ឯកឧត្តម ឯក សំអុល ក៏បានឆ្លៀតលើកទឹកចិត្តដល់សមាគមប្រជាជនចិន ដើម្បីមិត្តភាពជាមួយបរទេស ចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយពីសក្តានុពលរបស់កម្ពុជាទាក់ទាញដល់ទេសចរ និងវិនិយោគិនចិន កាន់តែច្រើនមករួមចំណែកបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងការលើកកម្ពស់ជីវភាពរស់នៅជូនដល់ប្រជាជនកម្ពុជា។​ ឯកឧត្តមបានផ្តល់ទឡ្ហីករណ៍ពីការវិនិយោគនៅកម្ពុជាពីវិនិយោគិនចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយកម្ពុជាទទួលបានគម្រោងវិនិយោគចំនួន២៨ មានទុនវិនិយោគប្រមាណ ៤៤៣លានដុល្លារអាមេរិក នៅខែកញ្ញា ឆ្នាំ២០២៤ ផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស