
Cambo-China
· 2024-10-02
ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាបញ្ញាសប្បនិម្មិតរបស់កម្ពុជាត្រូវបានបង្ហាញនៅក្នុងវេទិកាចិន-អាស៊ានលើកទី១២
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2758
ប្រធានគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ASEAN-COSTI) ឯកឧត្តម ហ៊ុល សៀងហេង បានលើកឡើងពីតួនាទីសំខាន់នៃការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការ ទាំងក្នុងតំបន់ និងអន្តរជាតិ ក្នុងការលើកកម្ពស់សមត្ថភាពនវានុវត្តន៍ និងជំរុញភាពប្រកួតប្រជែងជាសកលរបស់កម្ពុជា។
ឯកឧត្តម ហ៊ុល សៀងហេង លើកឡើងដូចនេះក្នុងឱកាសចូលរួមបង្ហាញអំពីប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) របស់កម្ពុជា នៅក្នុង “វេទិកាចិន-អាស៊ានលើកទី១២ ស្តីពីការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការនវានុវត្តន៍” ដែលបានប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តមបានបញ្ជាក់ថា ការធ្វើពិពិធកម្មវិស័យនាំចេញរបស់កម្ពុជា ជាពិសេសតាមរយៈឧស្សាហកម្មដែលជំរុញដោយបច្ចេកវិទ្យា និងដែលបង្កើតតម្លៃបន្ថែមខ្ពស់ មានសក្តានុពលចម្បងសម្រាប់អនាគតនៃការអភវិឌ្ឍសេដ្ឋកិច្ចជាតិ។ឯកឧត្តមក៏បានគូសរំលេចអំពីគំនិតផ្តួចផ្តើមថ្មីៗរបស់កម្ពុជា រួមបញ្ចូលទាំងការបង្កើតសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមជ្ឈមណ្ឌលជាតិផ្ទេរបច្ចេកវិទ្យាជាដើម។ គំនិតផ្តួចផ្តើមទាំងនេះមានគោលដៅលើកកម្ពស់សមត្ថភាព និងផលិតភាពរបស់អាជីវកម្ម និងរោងចក្រសហគ្រាសនៅកម្ពុជា តាមរយៈការសម្របសម្រួលឲ្យទទួលបានបច្ចេកវិទ្យាទំនើបៗពីបរទេសប្រទេស។
វេទិកាចិន-អាស៊ានលើកទី១២ ស្តីពីការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការនវានុវត្តន៍ បានប្រមូលផ្តុំមន្ត្រីរដ្ឋាភិបាល អ្នករៀបចំគោលនយោបាយ អ្នកដឹកនាំធុរកិច្ច អ្នកវិទ្យាសាស្ត្រ និងភាគីពាក់ព័ន្ធមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន។បន្ថែមលើការចូលរួមក្នុងព្រឹត្តិការណ៍ទាំងនេះ គណៈប្រតិភូក៏បានទទួលជួបពិភាក្សាទ្វេភាគីជាមួយតំណាងក្រុមហ៊ុន និងសាកលវិទ្យាល័យមួយចំនួននៅទីក្រុងណាននីង ខេត្តក្វាងស៊ី ក្នុងគោលបំណងស្វែងរកកិច្ចសហការលើការផ្ទេរបចេ្ចកវិទ្យារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈប្រជាមានិតចិន និងផ្តល់ការបណ្តុះបណ្តាលលើបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសប្បនិម្មិត, បច្ចេកវិទ្យាហិរញ្ញវត្ថុ, សិល្បៈឌីជីថលជាដើម៕
សម្របសម្រួលអត្ថបតដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង
ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ
ការណែនាំពិសេស
វិធីសាស្រ្តលួងលោមគូស្នេហ៍
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់
ក្រុង Huainan ខេត្ត Anhui៖ សេដ្ឋកិច្ចពេលយប់នៅតំបន់ទេសចរណ៍វប្បធម៌ Chunshenli មានសន្ទុះខ្លាំង
ឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យមានអគ្គិភ័យឆាបឆេះបន្ទប់ស្នាក់នៅកម្មករ០១ខ្នង នៅស្រុករតនមណ្ឌល
យោបល់ទាំងអស់ (0)