TNAOT News

· 2024-09-09

ឯកឧត្តម Wang Wenbin៖ កម្ពុជា-ចិនបានបើកសករាជថ្មីនៃការរៀនសូត្រពីគ្នាទៅវិញទៅមក

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

7113

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ចិន មានការផ្លាស់ប្តូរ និងដំណើរទស្សនកិច្ចជាច្រើនដែលបានបើកសករាជថ្មីនៃការរៀនសូត្រពីគ្នាទៅវិញទៅមក ដោយឆ្លងកាត់ដំណើរព្យុះភ្លៀង និងកិច្ចសហការរួមគ្នា ឆ្នាំ២០២៤ គឺជាឆ្នាំដំបូងដើម្បីអនុវត្តសហគមន៍កម្ពុជា-ចិន ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មីហើយវាក៏ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបើកការតាំងពិព័រណ៍រូបថត ស្តីពី «សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន» ដើម្បីបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារពិភពលោក ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកញ្ញា នៅខេត្តសៀមរាប។

ក្នុងឱកាសនោះ លោក Du Zhanyuan ប្រធាននាយកដ្ឋានកិច្ចការកម្មសិទ្ធិបោះពុម្ពផ្សាយ ភាសាបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន (CICG) បានលើកឡើងថា «ជាការពិត ប្រទេសចិន និងកម្ពុជា គឺជាមិត្តល្អបំផុត ចេះជួយយកអាសារគ្នាទៅវិញទៅមកគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់»។

ជាក់ស្តែង ការបើកពិព័រណ៍រូបថត ស្តីពី «សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន» គឺជាការបង្ហាញឲ្យឃើញពីចំណងទំនាក់ទំនងរវាងចិន កម្ពុជា ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក ជាពិសេសប្រទេសចិនផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស