TNAOT News

· 08-01

ជំនន់ទឹកភ្លៀងនៅតែមានសន្ទុះកើនឡើង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

#ប្រទេសកម្ពុជា# #ជំនន់ទឹកភ្លៀង# #NEW NEWS# #ខេត្តកំពង់ធំ# #ទឹកភ្លៀង# #សង្គម# #ព័ត៌មានសង្គម#

5154

ស្របពេលជំនន់ទឹកភ្លៀងនៅមានសន្ទុះកើនឡើង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណអភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលស្ថានភាពតាមដងស្ទឹងសែន ដោយបង្កឱ្យរងផលប៉ះពាល់ដល់ដំណាំផ្សេងៗ ព្រមទាំងគេហដ្ឋាន, ហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋកំពុងរងគ្រោះ និងបានអំពាវនាវនូវការណែនាំមួយចំនួន សូមមានការប្រុងប្រយ័ត្ន សុវត្ថិភាព, សុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីជៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការពារសត្វអសិរពិសនានា កើតឡើងជាយថាហេតុ ជាពិសេស កុមារតូចៗ និងមនុស្សចាស់ ត្រូវថែរក្សាសុខភាពជាប្រចាំ មានអនាម័យក្នុងការរស់នៅបីប្រការគឺ (ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត) ជៀសវាងពីការឆ្លងជំងឺផ្សេងៗ។ 

គួរបញ្ជាក់ផងដែរថា កម្ពស់ទឹកតាមដងស្ទឹងសែននៅថ្ងៃនេះក្នុងស្ថានីយ៍ស្រុកសណ្ដាន់ មានកម្ពស់ ១៩.២២ម៉ែត្រ ប្រកាសប្រុងប្រយ័ត្ន ១៨.៥០ម៉ែត្រ និងស្ថានីយស្ទឹងសែន មានកម្ពស់ទឹក ១៣.៧៥ម៉ែត្រ ប្រកាសប្រុងប្រយ័ត្ន ១៣.៥០ម៉ែត្រ តាមការសន្និដ្ឋានកម្ពស់ទឹករយៈពេលបីថ្ងៃខាងមុខ នឹងនៅបន្តកើនឡើងបន្ថែមទៀត ដូច្នេះសូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នផងដែរ៕ 

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស