Cambo-China
· 07-31
កាលានុវត្តភាពថ្មីបន្ថែមទៀតសម្រាប់ធុរជន និងវិនិយោគិន នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
4021
ក្នុងឱកាសនៃជំនួប ឯកឧត្តម John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានជម្រាបសម្តេចធិបតីនាយករដ្ឋមន្រ្តី អំពីគោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនងរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ច វិនិយោគ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ តំណាងក្រុមហ៊ុនហុងកុងធំៗ ក៏បានចូលរួមក្នុងដំណើរទស្សនកិច្ច នាពេលនេះ ជាមួយឯកឧត្តម ខណៈឯកឧត្តម John KC LEE បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រវិនិយោគិន និង ធុរជនហុងកុង នាពេលកន្លងមក។
សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងទីភ្នាក់ងារមួយចំនួនរបស់តំបន់រដ្ឋបាលពិសេសហុងកុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ សម្តេចបានគូសបញ្ជាក់ពីគោលនយោបាយ និងយន្តការនានារបស់រាជរដ្ឋាភិបាល ក្នុងការបង្កើត និងបង្កើនបរិយាកាសអំណោយផល និងការលើកទឹកចិត្តដល់ការវិនិយោគនៅកម្ពុជា។សម្តេចបានបញ្ជាក់ថា ជំនួបនេះនឹងបង្កើតបន្ថែមទៀតនូវយន្តការជំរុញវិនិយោគ និង ធុរកិច្ច និងរួមចំណែកដល់ការពង្រឹង ទំនាក់ទំនងដ៏រឹងមាំ រវាងកម្ពុជា-ចិន ដោយសម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនហុងកុង ដែលបានបោះទុនវិនិយោគនៅកម្ពុជា។
ក្នុងឱកាសនោះដែរ សម្ដេចធិបតី និងឯកឧត្តម John KC LEE ក៏បានពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង លើវិស័យសក្តានុពលជាច្រើន មានជាអាទិ៍៖ ពាណិជ្ជកម្ម និងវិនិយោគ, ហិរញ្ញវត្ថុ និងធនាគារ, បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល, ទេសចរណ៍, ការអប់រំ និងការតភ្ជាប់ប្រជាជន និងប្រជាជន រួមទាំងការពិនិត្យលទ្ធភាពបង្កើនចំនួនជើងហោះហើរត្រង់ពីហុងកុង មកខេត្តសៀមរាបរបស់កម្ពុជា៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ពិធីទទួលជំនួយព្រះទីនាំងរថយន្តប្រណីត នៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយព្រះមហាក្សត្រកម្ពុជា និងព្រះវររាជមាតាជាតិខ្មែរ
ឯកអគ្គរដ្ឋទូតលើកសំណើរ២ ដល់ថ្នាក់ដឹកនាំក្រសួងការងារ ដើម្បីការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជា
ក្រសួងពាណិជ្ជកម្ម នាំយកផលិតផលគុណភាពខ្ពស់កម្ពុជាជាង ១០០មុខ ចូលរួមដាក់តាំងបង្ហាញក្នុងពិព័រណ៍កម្រិតអន្តរជាតិនៅទីក្រុងសៀងហៃ ប្រទេសចិន
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
ការណែនាំពិសេស
ការភ័យខ្លាចកើនឡើងនៅទីក្រុងហុងកុង ដោយសារសេចក្ដីស្នើច្បាប់សន្តិសុខ
តារាម៉ូដែលហុងកុង អាយុ ២៤ ឆ្នាំ ត្រូវបានគេប្រទះឃើញដេក ស្លាប់ក្នុងផ្ទះល្វែង នៅទីក្រុងបាងកក
តុលាការហុងកុង កាត់ទោសមនុស្ស ១២ នាក់ឱ្យជាប់ពន្ធនាគារពីបទវាយលុកសភាហុងកុងក្នុងឆ្នាំ២០១៩
ហេងៗលាភធំពាក់កណ្ដាលឆ្នាំ! សម្រាប់អ្នកឆ្នាំទាំង ៣ នេះ ផ្កាយសំណាងរះចំដួងជតារាសី ជោគជ័យខ្លាំងលើវិស័យហិរញ្ញវត្ថុ និងអាជីពការងារ
យោបល់ទាំងអស់ (0)