TNAOT News

· 2024-07-26

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចិន បន្តបេសកកម្មចុះពិនិត្យសុខភាពបេះដូង ដល់កុមារកម្ពុជា

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

6226

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់មន្ទីរពេទ្យ បេះដូង Fuwai ខេត្តយូណាន ប្រទេសចិន បានចុះពិនិត្យសុខភាពបេះដូង ជូនដល់កុមារកម្ពុជា ដែលមានអាយុក្រោម១៥ឆ្នាំ ដែលធ្វើឡើង នៅសាលាបឋមសិក្សាបល្ល័ង្ក ស្ថិតនៅក្នុង ភូមិបល្ល័ង្កខាងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នេះបើតាម វេទិកាសម្ព័ន្ធសង្គមស៊ីវិល ហៅកាត់ថា វសស។

ក្នុងឱកាសនោះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានសង្កាត់ ដំរីជាន់ខ្លា ខេត្តកំពង់ធំ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ដល់មន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន ដែលបានសហការជាមួយ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈក្នុងការរៀបចំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា និងចិនរួមគ្នាពិនិត្យសុខភាពបេះដូង ជូនដល់កុមារកម្ពុជា អាយុក្រោម១៥ឆ្នាំ រស់នៅក្នុងសង្កាត់ដំរីជាន់ខ្លា។

បន្ថែមពីនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល ក៏បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យចិន ដែលក្នុងរយៈពេល ៧ឆ្នាំមកនេះ បានជួយពិនិត្យសុខភាព បេះដូងជូនដល់កុមារកម្ពុជា ប្រមាណជិត ១០ម៉ឺននាក់ និងបានរកឃើញកុមារ ចំនួន១០៣នាក់ មានជំងឺបេះដូង ពីកំណើត ហើយត្រូវបានក្រុមគ្រូពេទ្យចិន ជួយព្យាបាល ដោយឥតគិតថ្លៃ និងជាសះស្បើយ ទទួលបានសុខភាពល្អ ជាប្រក្រតី ឡើងវិញផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស