Cambo-China
· 07-26
វិនិយោគិនចិន មកសិក្សាស្វែងយល់ពីកាលានុវត្តភាព និងបទបញ្ញត្តិស្ដីពីវិនិយោគនៅកម្ពុជា
#ប្រទេសកម្ពុជា# #ហេដ្ឋារចនាសម្ព័ន្ធ# #សង្គម# #ព័ត៌មានសង្គម# #ប្រទេសចិន# #CAMBO-CHINA# #វិនិយោគិនចិន#
3362
គណៈប្រតិភូវិនិយោគិនដែលដឹកនាំដោយលោក ZHONG ZHENGBING អនុប្រធានសមាគមវឌ្ឍនភាពកម្ពុជា-ចិន បានចូលជួបពិភាក្សារជាមួយកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងគោលបំណងពិភាក្សាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសិក្សាស្វែងយល់ពីកាលានុវត្តភាពនិងច្បាប់ និងបទបញ្ញត្តិស្ដីពីវិនិយោគនៅកម្ពុជា។ ក្នុងឱកាសនោះ គណៈប្រតិភូបានបង្ហាញពីចេតនាក្នុងការចូលរួមចំណែកវិនិយោគលើវិស័យសក្ដានុពលលទ្ធភាពនានាក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ មានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡា ទាំងផ្ទៃក្នុងប្រទេស និងជាមួយតំបន់ ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។
ជាការឆ្លើយតប សួន សុផល បានជម្រាបជូនអំពីគំនិតផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការរៀបចំបង្កើតរបៀងឧស្សាហកម្ម និងច្រករបៀងមច្ឆានិងអង្ករ ដែលនឹងក្លាយទៅជាកម្លាំងចលកររុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជាឈានខ្ពស់សម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ និងបញ្ជាក់អំពីការផ្ដល់កិច្ចសម្រួលវិនិយោគ, កញ្ចប់លើកទឹកចិត្តវិនិយោគ, និងសេវាថែទាំវិនិយោគដែលជ្រកក្រោមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងបានលើកទឹកចិត្តឱ្យគណៈប្រតិភូធ្វើការសិក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការផ្ដល់កិច្ចសហការបន្ថែមចំពោះគម្រោងខាងលើផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយ ឯកឧត្តម វ៉ាង ហ៊ូនីង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង
ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិអង្គរ គ្រោងអភិវឌ្ឍតំបន់ជុំវិញផ្តោតលើការទាក់ទាញឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន
វិនិយោគិនតៃវ៉ាន់ មកសិក្សាពីវិស័យកសិកម្ម កសិឧស្សាហកម្ម និងកែច្នៃចំណីអាហារ នៅកម្ពុជា
ការណែនាំពិសេស
វេទិកានយោបាយកម្រិតជាន់របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពបានបើកធ្វើ
ស្ត្រីកាន់តែច្រើនឡើងនៅប្រទេសចិនជ្រើសរើសភាពនៅលីវ ដោយសារសេដ្ឋកិច្ចជាប់គាំង
ហេងៗលាភធំពាក់កណ្ដាលឆ្នាំ! សម្រាប់អ្នកឆ្នាំទាំង ៣ នេះ ផ្កាយសំណាងរះចំដួងជតារាសី ជោគជ័យខ្លាំងលើវិស័យហិរញ្ញវត្ថុ និងអាជីពការងារ
អ៊ីរ៉ង់ និងទួរគី បង្ហាញឆន្ទៈពង្រីកកិច្ចសហប្រតិបត្តិការវិស័យថាមពល
យោបល់ទាំងអស់ (0)