Cambo-China

· 2024-07-25

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

#ប្រទេសកម្ពុជា# #ប្រទេស​ចិន# #កិច្ចសហប្រតិបត្តិការ# #ហេដ្ឋារចនាសម្ព័ន្ធ# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

3166

ជំនួបរឹតបន្តឹងចំណងមិត្តភាពការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែមានភាពរឹងមាំល្អប្រសើរ ប្រកបដោយផ្លែផ្កា ព្រមទាំងពិភាក្សាផ្លាស់ប្តូរយោបល់ អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសលើការងារទាក់ទាញការវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា នៅកម្ពុជា ឱ្យកាន់មានភាពរីកចម្រើនបន្ថែមទៀត។

នេះបើតាមអត្ថន័យនៃជំនួបពិភាក្សារវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី។

ក្នុងឱកាសនៃជំនួបនេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលទើបទទួលបានការតែងតាំងឱ្យមកបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានធ្វើការវាយតម្លៃខ្ពស់ ចំពោះការជួយជ្រោមជ្រែងពីសំណាក់រដ្ឋាភិបាល និងប្រជាជនចិន ស្របតាមយុគសម័យថ្មី នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស