
Cambo-China
· 2024-07-24
តំណាងកម្ពុជា ចុះពិនិត្យទីតាំងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងម៉ាកាវ
#ក្រុមតំណាងកម្ពុជា# #ទីក្រុងម៉ាកាវ# #សង្គម# #ព័ត៌មានសង្គម# #ប្រទេសចិន# #CAMBO-CHINA# #ពាណិជ្ជកម្ម#
3159
គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យទីតាំងជាក់ស្តែងសម្រាប់បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលគោលបំណងនៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ គឺដើម្បីជំរុញការនាំចេញផលិតខ្មែរទៅកាន់ទីផ្សារក្រៅប្រទេស ព្រមទាំងដាក់តាំងបង្ហាញផលិតផល និងផ្សព្វផ្សាយឯកសារទាក់ទងនឹងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជានៅក្រៅប្រទេស។
ក្នុងជំនួបនោះ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបង្ហាញពីបរិយាកាសធុរកិច្ច វិស័យសក្ដានុពលដែលគួរវិនិយោគ ភាពអនុគ្រោះដែលកម្ពុជាកំពុងមានក្នុងឋាន:ជាប្រទេសអភិវឌ្ឍន៍តិចតួច ព្រមទាំងបានជំរុញឱ្យក្រុមហ៊ុនទាំងនោះជួយផ្សព្វផ្សាយ និងទិញកសិផលពីកម្ពុជា។
ជាការឆ្លើយតប ក្រុមហ៊ុនមួយបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបង្កើតកន្លែងកែច្នៃគ្រឿងសង្ហារឹមសម្រាប់នាំចេញ ដោយប្រើប្រាស់វត្ថុធាតុដើមនាំចូល និងក្រុមហ៊ុនមួយទៀត បានបញ្ជាក់ថា ក្រុមហ៊ុននឹងសិក្សាពីលទ្ធភាពក្នុងការទិញផលិតផលមួយចំនួនពីកម្ពុជាផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន
ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា
【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង
គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
ការណែនាំពិសេស
ស្ត្រីហ៊ានរៀបការជាមួយស្វាមី ភាគច្រើនមើលលើចំណុចសំខាន់ទាំង៣នេះ
ផ្ទុះដ៏កក្រើន នៅក្នុងក្រុងគៀវ ខណៈរុស្ស៊ី បើកការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់
ហេងៗលាភធំពាក់កណ្ដាលឆ្នាំ! សម្រាប់អ្នកឆ្នាំទាំង ៣ នេះ ផ្កាយសំណាងរះចំដួងជតារាសី ជោគជ័យខ្លាំងលើវិស័យហិរញ្ញវត្ថុ និងអាជីពការងារ
វេទិកានយោបាយកម្រិតជាន់របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពបានបើកធ្វើ
យោបល់ទាំងអស់ (0)