TNAOT News

· 07-10

Madam Da បញ្ជាក់ច្បាស់ពីរឿងរ៉ាវប្រេះឆា ថាមិនមែនមកពីសម្តែងរឿងជាមួយតួប្រុសមួយចំនួនឡើយ

#Social Life# #Madam Da# #កម្សាន្ត# #តារាខ្មែរ#

6446

មហាជនជាច្រើនរូប ជាពិសេសអ្នកនិយមលេងបណ្តាញសង្គមសម្តែងអារម្មណ៍ហួសចិត្ត និងនឹកស្មានមិនដល់ ខណៈឃើញអ្នកជំនួញអនឡាញដ៏ល្បីឈ្មោះ Madam Da និងគូស្នេហ៍ជាជនជាតិថៃឈ្មោះ Pa Ooy ប្រកាសបញ្ចប់ទំនាក់ទំនងស្នេហាជាមួយគ្នា ដែលខំប្រឹងកសាងអនុស្សាវរីយ៍ល្អៗអស់រយៈពេល ៨ឆ្នាំ។ 

យ៉ាងណាមិញបន្ទាប់ពីបានឃើញមហាជនមួយចំនួនផ្ទុះការបញ្ចេញមតិវែកញែក និងមានអ្នកខ្លះបញ្ចេញមតិដោយមិនបានដឹងរឿងច្បាស់ដែលគេថាអ្នកនាងបែកពីស្វាមី ក្រោយពីថតរឿងភាគខ្លីៗជាមួយនឹងតារាសម្ដែងប្រុសល្បីៗមួយចំនួនកន្លងមកនោះ ស្រាប់តែអ្នកជំនួញដ៏ល្បីនោះបានអះអាងឱ្យដឹងថា « ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង! មានបងប្អូន ២ ទៅ ៣ នាក់ គាត់បាន Comment ថា «ម៉ាដាម ថតរឿងហើយ ក៏កើតជារឿងបែកគ្នា ប្រហែលមកពី… »។ ខ្ញុំចង់បញ្ជាក់ថាពួកយើងបានបែកគ្នាមុនថតរឿងនឹងទៅទៀត! តែពួកយើងនៅមានទំនាក់ទំនងធម្មតានឹងគ្នា ក្នុងទំនាក់ទំនងមួយនេះខ្ញុំបានព្យាយាមរក្សាអស់ពីកម្លាំងកាយចិត្តហើយ។ ខ្លួនជាមនុស្សស្រីត្រូវខំធ្វើការរកស៊ី ជាជំហរនៃគ្រួសារ ទទួលបន្ទុកគ្រប់យ៉ាង ក្នុងគ្រួសារខ្ញុំជាស្រី ហើយក៏ជាប្រុសដែរ ខ្ញុំពិតជាពិបាកណាស់! ចំណុចខ្លះខ្ញុំមិនចង់និយាយទេ តែគ្រាន់តែប្រាប់ថា ខ្ញុំក៏ឆ្អែតផងដែរ! ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង! បងប្អូនមិនអាចបន្ទោសខ្ញុំទាំងមិនដឹងការពិតបានទេ! គោរព និងស្រឡាញ់បងប្អូនខ្លាំង»។ 

ក្រោយពីបានឃើញការបង្ហោះសារបែបនេះ មានមហាជនដែលនិយមគាំទ្រអ្នកជំនួញរូបនេះបានបញ្ចេញមតិលើកទឹកចិត្តជាច្រើនហូរហែដោយអ្នកខ្លះបានលើកឡើងថា «កុំឈឺក្បាលជាមួយអ្នកបន្ទោស ពួកគេគ្មានសិទ្ធមកគ្រប់គ្រងលើយើងទេ សំខាន់គឺយើងខ្លួនឯងជាអ្នកកំណត់គ្រប់យ៉ាងសម្រាប់ខ្លួនឯង រឹងមាំទាំងកម្លាំងចិត្ត និងកាយ និងបន្តធ្វើអ្វីដែលត្រូវធ្វើដើម្បីបំណងខ្លួនឯង។ សំខាន់មួយទៀតដែលត្រូវធ្វើមុនគេ និងគ្រប់ពេលគឺថែរក្សាសុខភាពឲ្យបានល្អបំផុតទើបគ្រប់យ៉ាងអាចសម្រេចបាន។ និងមានអ្នកខ្លះទៀតបានលើកឡើងថា កុំគិតច្រើនបង គ្មាននរណាដឹងរឿងក្រៅពីខ្លួនយើងទេ។ បងរៀនទទួលយកគ្រប់យ៉ាង ហើយរៀនដោះលែង នោះអ្វីៗនឹងល្អប្រសើរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស