TNAOT News

· 07-10

ក្រពើប្រវែង ៤ម៉ែត្រ ត្រូវអាជ្ញាធរអូស្ត្រាលីបាញ់សម្លាប់

#អូស្ត្រាលី# #NEW NEWS# #ព័ត៌មាន# #បាញ់សម្លាប់# #ក្មេងស្រី# #សត្វក្រពើ# #ព័ត៍មានអន្តរជាតិ#

4971

អាជ្ញាធរអូស្ត្រាលី បានបាញ់សម្លាប់សត្វក្រពើទឹកប្រៃប្រវែង ៤.២ម៉ែត្រមួយក្បាល ដែលបានវាយប្រហារ និងសម្លាប់ក្មេងស្រីអាយុ ១២ម្នាក់ កាលពីដើមខែកក្កដា នៅក្នុងទឹកដីភាគខាងជើងនៃប្រទេសអូស្ត្រាលី។ នៅមុនពេលកើតហេតុគឺក្មេងស្រីរងគ្រោះខាងលើ បានហែលទឹកជាមួយក្រុមគ្រួសារនៅក្នុងព្រែកមួយកន្លែង នៅជិតទីក្រុងដាច់ស្រយាលតូចមួយនៃតំបន់ Palumpa ដែលមានចម្ងាយជាង ២០០គីឡូម៉ែត្រ ពីភាគនិរតីនៃទីក្រុង Darwin កាលពីថ្ងៃទី២ ខែកក្កដា នៅមុនពេលដែលនាងបានបាត់ខ្លួន។

ហើយនៅពីថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី៤ ខែកក្កដា សព​របស់​ក្មេងស្រីរូបនេះត្រូវ​បាន​រក​ឃើញ​ បន្ទាប់​ពី​ការខិតខំ​ស្វែង​រក​យ៉ាងយកចិត្តទុកដាក់អស់រយៈ​ពេល​ពីរ​ថ្ងៃ មានទាំងការបើកឧទ្ធម្ភាគចក្រឃ្លាំ​មើល​តាម​អាកាស និងមានការចូលរួមយ៉ាងសកម្មពីសំណាក់ មន្ត្រីប៉ូលិស អនុរក្ស​ឧទ្យាន និង​សមាជិក​សហគមន៍​មូលដ្ឋាន។ ក្រោយពីបានស្វែងរកឃើញសពក្មេងស្រី ហើយប៉ូលិស​ បាន​និយាយ​ថា របួស​របស់​នាង​គឺ​រងគ្រោះដោយសារការ​វាយ​ប្រហារ​ដោយ​សត្វ​ក្រពើ ហើយវា​ជា​ការ​វាយ​ប្រហារ​​ដ៏​សាហាវ​លើក​ដំបូង​នៅក្នុងទឹកដីភាគខាងជើងនៃប្រទេសអូស្ត្រាលី ចាប់​តាំង​ពី​ឆ្នាំ២០១៨ មក។

ហើយនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយបង្អស់មួយរបស់មន្ត្រីប៉ូលិស នាថ្ងៃពុធនេះ បានឲ្យដឹងថា ក្រពើដែលបានវាយប្រហារក្មេងស្រីនេះ ត្រូវបានបាញ់សម្លាប់ដោយមន្ត្រីអនុរក្សហើយ កាលពីថ្ងៃអាទិត្យ ដោយមានការអនុញ្ញាតពីម្ចាស់ជនជាតិដើមភាគតិចក្នុងតំបន់ផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស