TNAOT News

· 07-10

លោក G-Devith បង្ហាញអារម្មណ៍មោទកភាពចំពោះប្អូនស្រីបង្កើត ដែលទទួលបានឱកាសទៅសិក្សាបន្តថ្នាក់អនុបណ្ឌិត នៅសហរដ្ឋអាមេរិក

#លោក G-Devith# #កម្សាន្ត# #DEVELOPING NEWS# #តារាខ្មែរ#

6233

កាលពីយប់ថ្ងៃទី៩ ខែកក្កដា កន្លងទៅ តារាចម្រៀងរ៉េបដ៏ល្បីប្រចាំកម្ពុជា លោក ងួន ចាន់ដេវីត​ ហៅ​G-Devith បានបង្ហាញអារម្មណ៍រីករាយ និងមោទកភាពទៅកាន់ប្អូនស្រីបង្កើតគឺកញ្ញា ងួន ចាន់ដារីយ៉ា ដែលទទួលបានឱកាសទៅសិក្សាបន្តថ្នាក់អនុបណ្ឌិតមុខជំនាញបុរាណវិទ្យា នៅសាលកវិទ្យាល័យ ហាវ៉ៃ នៃសហរដ្ឋអាមេរិក។

ដោយក្នុងនោះលោក G-Devith បានបង្ហោះសាររៀបរាប់យ៉ាងដូច្នេះថា «អបអរសាទរ ងួន ចាន់ដារីយ៉ា ចាប់ឱកាសសិក្សាបន្តយកថ្នាក់អនុបណ្ឌិត ហើយត្រលប់មកបម្រើមាតុភូមិយើងវិញ»។

លោក G-Devith បានបន្តទៀតថា «អ្នកបានធ្វើឲ្យការម្រេចចិត្តរបស់ខ្ញុំកាលពី ១៣ឆ្នាំមុនជាការសម្រេចចិត្តដ៏អស្ចារ្យបំផុតក្នុងជីវិតខ្ញុំនេះ បងប្រុសមានមោទកភាពណាស់ អរគុណដែលគោរពពាក្យសន្យាដោយឆន្ទៈដ៏ខ្ពង់ខ្ពស់បំផុត»។


គួររម្លឹកដែរថា កញ្ញា ងួន ចាន់ដារីយ៉ា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រដោយជោគជ័យនៅមហាវិទ្យាល័យបុរាណវិទ្យា ឯកទេសបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ យ៉ាងណាមិញ​ការបន្តសិក្សាថ្នាក់អនុបណ្ឌិតនាឱកាសនេះគឺមាននិស្សិតខ្មែរ២រូបគឺលោក ស៊ា សុភារុន អតីតនិស្សិតមហាវិទ្យាល័យបុរាណវិទ្យា ជំនាន់ទី២៣ និងមួយរូបទៀតគឺកញ្ញា ងួន ចាន់ដារីយ៉ា ជាសិស្សជំនាន់ទី២៩ ផងដែរ៕ 


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស