BBR

· 07-09

បង្កើនកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពនិងជំរុញការអភិវឌ្ឍបៃតង៖សារលិខិតអបអរសាទររបស់លោក Xi Jinping ប្រធានរដ្ឋចិនបានបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់រដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃក្នុងការចារទំព័រថ

#ហៃ# #ការអភិវឌ្ឍ# #កិច្ចសហប្រតិបត្តិការ# #សៀង# #សង្គម# #សហប្រតិបត្តិការ# #នយោបាយជាតិ#

16552

នៅថ្ងៃទី ៨ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះការបើកវេទិកាស្តីពីការអភិវឌ្ឍបៃតងនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃដោយគូសបញ្ជាក់ថា ភាគីចិនរីករាយរួមជាមួយភាគីនានាដើម្បីផ្សព្វផ្សាយពី"ស្មារតីសៀងហៃ" បង្កើនកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាព ជំរុញការអភិវឌ្ឍបៃតង ក៏ដូចជាចារទំព័រថ្មីនៃការអភិវឌ្ឍរួមព្រមទាំងពួតដៃគ្នាកសាងសហគមន៍រួមវាសនានៃអង្គការសហប្រតិបត្តិការសៀងហៃដែលមានភាពកាន់តែជិតស្និទ្ធ ។

 ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃប្រទេសចិននិងអន្តរជាតិបានថ្លែងថា សារលិខិតអបអរសាទររបស់លោក Xi Jinping ប្រធានរដ្ឋចិនបានបង្ហាញយ៉ាងពេញលេញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសាមគ្គីភាព កិច្ចសម្របសម្រួលនិងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមករវាងរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃដែលបានផ្តល់នូវការណែនាំសំខាន់ៗសម្រាប់គ្រប់ភាគីនៃអង្គការសហប្រតិបត្តិការសៀងហៃធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍បៃតងព្រមនិងការជំរុញការអភិវឌ្ឍជានិរន្តរភាព ។ និយាយចំពោះការផ្សព្វផ្សាយពី"ស្មារតីសៀងហៃ" គ្រប់ភាគីរីករាយបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការតាមរយៈសកម្មភាពជាក់ស្តែងដើម្បីការពារផ្ទះរួមរបស់យើងនិងជំរុញការរួមរស់នៅប្រកបដោយភាពចុះសម្រុងគ្នារវាងមនុស្សជាតិនិងធម្មជាតិ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស