TNAOT News

· 07-08

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤

#ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #ព័ត៌មានសង្គម#

6985

១. សម្ដេចតេជោ អបអរសាទរខួបលើកទី៧ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៨ កក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បង្ហោះសារអបអរសាទរ ខួបលើកទី៧នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ស្របពេលដែលក្រសួងក្រសួងវប្បធម៌សង្កត់ធ្ងន់ដែរថា «កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។

២. សម្តេចធិបតី ថ្លែងថាទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-បារាំង កើនឡើងក្នុងទំហំទឹកប្រាក់ជាង ២០៦ លានដុល្លារក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២៤

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង បានកើនឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់ ៥១៥,២១ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ និង២០៦,៤១ លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ខែ ដំបូងនៃឆ្នាំ២០២៤។



៣. កម្មវិធីការប្រកួតវាយសីមិត្តភាព កម្ពុជា-ចិន មិនមែនអាជីពបានបញ្ចប់ទៅដោយរលូន និងភាតរភាព


កម្មវិធីការប្រកួតវាយសីមិត្តភាព កម្ពុជា-ចិន មិនមែនអាជីព បានស្វែងរកឃើញជើងឯកជាម្ចាស់ជ័យលាភីហើយ ក្រោយការប្រកួតបែបមិត្តភាពដោយស្វិតស្វាញ និងបញ្ចប់ទៅដោយរលូន។

៤. អគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោលសារសំឡេងពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចលុយក្នុងគណនីទូរស័ព្ទ

អគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោលសារសំឡេងក្លែងក្លាយ ដែលប្រឌិតឡើងដោយនារីម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យ ឬលុយពីគណនីធនាគារក្នុងទូរស័ព្ទ។

៥. ទឹកជំនន់ បង្កជារអិលបាក់ដី សម្លាប់មនុស្សដល់ ១៤នាក់ នៅក្នុងប្រទេសនេប៉ាល់

គ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំងនៅប្រទេសនេប៉ាល់ បង្កជាទឹកជំនន់ភ្លាមៗ និងក្លាយទៅជាការបាក់ដី សម្លាប់មនុស្សរហូតដល់ទៅ ១៤នាក់ ខណៈក្រុមអ្នកជួយសង្គ្រោះបន្តស្វែងរកអ្នកដែលកំពុងបាត់ខ្លួនចំនួន ៩នាក់ផ្សេងទៀត។

៦. ជំនន់ទឹកភ្លៀងបន្តវាយប្រហារភាគខាងជើងប្រទេសកូរ៉េខាងត្បូង បង្ខំឲ្យប្រជាជន ១៩៧នាក់ ត្រូវជម្លៀសចេញជាបន្ទាន់

ភ្លៀងបន្តធ្លាក់យ៉ាងខ្លាំងបង្កើតទៅជាជំនន់ទឹកភ្លៀង បង្កឲ្យបាក់ស្រុតផ្លូវ និងដី នៅតំបន់ភាគខាងជើងនៃខេត្ត Gyeongsangbuk នាថ្ងៃទី៨ ខែកក្កដានេះ ធ្វើឲ្យអាជ្ញាធរត្រូវបង្ខំបិទផ្លូវជាច្រើនកន្លែង។

៧. សមាគមសិល្បករខ្មែរមានមោទកភាពក្នុងការចូលរួមលើកម្ពស់ប្រសិទ្ធភាពអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន


អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ចាត់ទុកការចុះអនុស្សារណៈយោគយល់គ្នាជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថា ជាមោទកភាព ដែលទទួលបានការផ្ដល់ទំនុកចិត្តពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំសិល្បករ សិល្បការិនី និងក្រុមការងាររបស់សមាគមសិល្បករខ្មែរទាំងអស់ ចូលរួមក្នុងចលនាប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលអាទិភាពមួយរបស់រាជរដ្ឋាភិបាល។

៨. កសិដ្ឋានគោមួយកន្លែង នៅខេត្តកំពង់ស្ពឺ មានសមត្ថភាពអាចបំប៉នគោទិញពីកសិករត្រឹមតែរយ:ពេល៣ខែអាចលក់ទៅទីផ្សារបាន

ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទៅកសិដ្ឋានគោនៅខេត្តកំពង់ស្ពឺ ដើម្បីជួយរកទីផ្សារសាច់ និងលាមកគោជូនម្ចាស់កសិដ្ឋាន។

៩. រកឃើញករណីជំងឺផ្តាសាយបក្សីលើក្មេងស្រីអាយុ៥ឆ្នាំម្នាក់ នៅខេត្តតាកែវ

ក្រសួងសុខាភិបាលបានឱ្យដឹងថា មានជំងឺផ្តាសាយបក្សី កើតលើ ក្មេងស្រី អាយុ៥ឆ្នាំ ចំនួន ០១ករណីទៀត និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ដែលមានទីលំនៅ ក្នុងភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ។



១០. ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាប់ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ និងប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងតំបន់ការពារ ខេត្តពោធិ៍សាត់

មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីឧទ្យានុរក្ស និងមន្ត្រីស័្មគ្រចិត្ត អនុវត្តគម្រោងអភិរក្សអន្តរជាតិ CI ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដល់ចំណុចចំណោទពពេល ចំណុចអំពឹល នឹងចំណុចតាសៃ ស្ថិតនៅភូមិក្សេត្របូរី ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងឃាត់ខ្លួនជនសង្ស័យបាន ៤នាក់ ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស