Cambo-China

· 07-06

ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង

#ឯកអគ្គរដ្ឋទូតចិន# #លោក Wang Wenbin# #ប្រទេសកម្ពុជា# #ការ​ឡើង​តំណែង​​# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2039

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមកដល់រាជធានីភ្នំពេញហើយ កាលពីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីចូលកាន់តំណែងថ្មី ដោយមានការចាំទទួលស្វាគមន៍ពីសំណាក់មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា អ្នក​ការ​ទូត​មក​ពី​ស្ថានទូត​នៅ​កម្ពុជា និងអ្នក​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ប្រទេស​ទាំង​ពីរ​។

ក្នុងឱកាសនោះ ឯកឧត្តម Wang Wenbin ក៏បានថ្លែងសុន្ទរកថាខ្លីមួយនៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដោយមានអត្ថន័យបែបនេះថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមិត្តអ្នកសារព័ត៌មានទាំងអស់ចំពោះការយកចិត្តទុកដាក់ ចំពោះចំណងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន។ ខ្ញុំពិតជារីករាយណាស់ ដែលបានមកប្រទេសកម្ពុជា ហើយខ្ញុំក៏ធ្លាប់បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាជាច្រើនដងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំបានមើលឃើញថា កម្ពុជាជាប្រទេសដែលពោរពេញដោយសក្តានុពល នៃការអភិវឌ្ឍ ដែលនឹងអាចផ្តល់នូវអនាគតត្រចះត្រចង់ សម្រាប់ប្រជាជនកម្ពុជា»។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងឥតឈប់ឈរ សហការពេញទំហឹងជាមួយភាគីកម្ពុជា ដើម្បីបន្តមរតកចំណងមិត្តភាពកាន់តែស៊ីជម្រៅ និងបន្តអនុវត្តកុងសង់ស៊ីលសំខាន់ៗ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរសម្រេចបានកន្លងមក ដើម្បីកសាងសហគមន៍ជោគវាសនារួម ក្នុងយុគសម័យថ្មី សម្រេចសមិទ្ធផលប្រកបដោយផ្លែផ្កា ផ្តល់ផលប្រយោជន៍កាន់តែច្រើន សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ប្រៀបដូចសម្តេចតាព្រះបរមរតនកោដ្ឋ ធ្លាប់បានប្រៀបប្រដូចមិត្តភាពកម្ពុជា-ចិន ទៅនឹង "ផ្កាដែលមិនចេះរីងស្ងួត"។ ជារួមមិត្តភាពកម្ពុជា-ចិន បានចាក់ឫសយ៉ាងជ្រៅនៅក្នុងបេះដូងនៃប្រជាជនប្រទេសទាំងពីរ ហើយមិត្តភាពដែកថែបកម្ពុជា-ចិន ក៏បានក្លាយជាគំរូសម្រាប់អន្តរជាតិផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស