Cambo-China
· 07-05
បង្គោលផ្លាកឈ្មោះផ្លូវ «មហាវិថី ស៊ី ជីនពីង» គ្រោងនឹងសម្ពោធនៅពេលឆាប់ៗខាងមុខនេះ
#ប្រទេសកម្ពុជា# #សង្គម# #ព័ត៌មានសង្គម# #មហាវិថី# #ប្រទេសចិន# #CAMBO-CHINA# #ស៊ី ជីនពីង#
2513
រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លឹម ស៊ីដេនីន ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” ដែលគ្រោងនឹងសម្ពោធនៅពេលឆាប់ៗខាងមុខនេះ។
ពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ «មហាវិថី ស៊ី ជីនពីង» នឹងរៀបចំឡើងក្នុងឱកាសអបអរសាទរខួប អនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៩ កក្កដា ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីក្រុមហ៊ុនសំណង់សៀងហៃ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន។
ជារួមការចុះពិនិត្យនេះ ក្នុងគោលបំណងដើម្បីមើលទីតាំងដាំបង្គោលផ្លាកឈ្មោះផ្លូវ «មហាវិថី ស៊ី ជីនពីង» ដែលកំពុងសាងសង់ដាំបង្គោល ដោយពន្លឿនការងារឱ្យបានទាន់ពេលវេលា រៀបចំសណ្តាប់ធ្នាប់នៅទីតាំងប្រារព្ធពិធីឱ្យបានរៀបរយ រៀបចំចរាចរណ៍ និងចាត់ចែងការបំពេញភារកិច្ចតាមផ្នែកនីមួយឱ្យបានល្អ ដើម្បីពិធីសម្ពោធនេះប្រព្រឹត្តទៅដោយជោគជ័យផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ពិធីទទួលជំនួយព្រះទីនាំងរថយន្តប្រណីត នៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយព្រះមហាក្សត្រកម្ពុជា និងព្រះវររាជមាតាជាតិខ្មែរ
ឯកអគ្គរដ្ឋទូតលើកសំណើរ២ ដល់ថ្នាក់ដឹកនាំក្រសួងការងារ ដើម្បីការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជា
ក្រសួងពាណិជ្ជកម្ម នាំយកផលិតផលគុណភាពខ្ពស់កម្ពុជាជាង ១០០មុខ ចូលរួមដាក់តាំងបង្ហាញក្នុងពិព័រណ៍កម្រិតអន្តរជាតិនៅទីក្រុងសៀងហៃ ប្រទេសចិន
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
យោបល់ទាំងអស់ (0)