TNAOT News

· 07-04

ក្រុមហ៊ុនចិនម្ចាស់ផ្សារទំនើបជាង ៣ពាន់កន្លែងនៅទូទាំងពិភពលោក មកស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

6690

ក្រុមហ៊ុនចិន ដែលមានផ្សារទំនើបប្រមាណ ៣.៦០០កន្លែងនៅ ទូទាំងពិភពលោក មកស្វែងយល់អំពីបរិយាកាសនិងសក្តានុពលវិនិយោគនៅកម្ពុជា ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនក្នុងការសម្រេចចិត្តបណ្តាក់ទុន។ នេះបើតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយលោក ស៊ី ជានឆឹង (Xu Jiancheng) តំណាងក្រុមហ៊ុន Greenleaf Sci. & Tech Group Co., Ltd. ដែលមានទីតាំងស្ថិតនៅតំបន់បច្ចេកវិទ្យាជាតិនៃទីក្រុងស៊ូចូវ ប្រទេសចិន និងមានផ្សារទំនើប ប្រមាណ ៣.៦០០កន្លែងនៅទូទាំងពិភពលោក។

ក្នុងឱកាសនោះ ឯកឧត្តម ជា វុទ្ធី ក៏បានលើកឡើងប្រាប់ប្រតិភូចិនថា កម្ពុជាបច្ចុប្បន្ន មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ ទៅ ៤៤តំបន់ ដែលបានស្រូបយកកម្លាំងពលកម្មប្រមាណ ១៨៧.០០០ កន្លែង និងបានចូលរួមជំរុញការធ្វើ ពិពិធកម្មឧស្សាហកម្ម សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើន។

ជាមួយគ្នានេះ លោក ស៊ី ជានឆឹង បានបង្ហាញនូវការកត់សម្គាល់អំពីភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជា និងបានជម្រាបជូនអង្គប្រជុំថា ក្រុមហ៊ុន លោក មានជំនាញផលិតផលិតផល cosmetic ដោយនាំចូលវត្ថុធាតុដើមពី ប្រទេសម៉ាឡេស៊ី។ ផលិតផលរបស់ក្រុមហ៊ុន មានវត្តមាននៅទីផ្សារកម្ពុជាបណ្តើរៗហើយ ដោយសារកម្ពុជា មានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលចិន ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ាន កម្ពុជាជាប្រទេស ដែលក្រុមហ៊ុនពិចារណាបណ្តាក់ទុនវិនិយោគមុនគេផងដែរ៕

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)