TNAOT News

· 2024-07-02

ពិតជាអស្ចារ្យណាស់! ការប្រកួតវាយសីមិត្តភាពកម្ពុជា-ចិន មិនមែនអាជីព វគ្គក្រុមកំពូលទាំង៨ ត្រូវបានប្រកាស

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

7031

ថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២៤ ការប្រកួតវាយសីមិត្តភាពកម្ពុជា-ចិន មិនមែនអាជីពឆ្នាំ២០២៤ ដែលរៀបចំដោយសារព័ត៌មានTNAOTបានប្រារព្ធឡើងនៅទីលានក្លឹបវាយសី នរា ស្ថិតនៅកោះនរា។ បន្ទាប់ពីការប្រកួតប្រជែងរយៈពេល២ថ្ងៃរួច ការប្រកួតប្រជែងឡើងវគ្គចែកពូលតាមក្រុមក៏បានបញ្ចប់ បញ្ជីឈ្មោះកំពូលទាំង៨នៃក្រុមនីមួយៗត្រូវបានប្រកាសជាផ្លូវការហើយ។​ក្រុមកំពូល​ទាំង៨នៃវិញ្ញាសាបុរសឯកត្តជន​ វិញ្ញាសានារីឯកត្តជន វិញ្ញាសាវាយគូបុរស និង​វិញ្ញាសាចម្រុះបុរសនិងនារី​​មាន​ដូច​ខាងក្រោម↓↓↓

 ក្រុមកំពូល​ទាំង៨នៃវិញ្ញាសាវាយគូ​នារី និងក្រុមអញ្ជើញមានដូចខាងក្រោម↓↓↓

 កំណត់ចំណាំ

១. ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ខែកក្កដាដល់ថ្ងៃទី៧ខែកក្កដា នៅទីលានក្លឹបវាយសី នរា(Norea Badminton Club)

២.. វិញ្ញាសាឯកត្តជននារីនៅទីលានវាយសីលេខ៥ វិញ្ញាសាវាយគូ​នារីនៅទីលានវាយសីលេខ៦ វិញ្ញាសាបុរសឯកត្តជននៅទីលានវាយសីលេខ៧ វិញ្ញាសាវាយគូបុរសនៅទីលានវាយសីលេខ៨ ​វិញ្ញាសាចម្រុះបុរសនិងនារី​​នៅទីលានវាយសីលេខ៩ ក្រុមអញ្ជើញនៅទីលានវាយសីលេខ១០

៣.ក្រុមចុងក្រោយនូវវិញ្ញាសាចម្រុះបុរសនិងនារី​ លេខ​សម្គាល់C031

៤. មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ បេក្ខជនក្រុមកំពូលទាំង៨​ទាំងអស់ ត្រូវចុះឈ្មោះជាមុន ហើយផ្ទៀងផ្ទាត់អត្តសញ្ញាណជាមួយនឹងផ្លាកលេខ + ID/SMS ហាមដាច់ខាតឱ្យអ្នកដទៃប្រកួតជំនួស ក្នុងករណីប្រទះឃើញល្មើសនឹងវិន័យ គណៈកម្មាធិការរៀបចំមានសិទ្ធិវិនិច្ឆ័យលទ្ធផលចាត់ទុកថាចាញ់ការប្រកួត និងដកសិទ្ធប្រកួតរបស់អ្នកចូលរួមដែលល្មើសវិន័យនិងលុបពិន្ទុចោល។

៥.​​ មុន​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ បេក្ខជនក្រុមកំពូលទាំង៨ត្រូវថតរូបទុកជាអនុស្សាវរីយ៍  ចំពោះកិច្ចការផ្ដល់រង្វាន់ការប្រកួត សូមបេក្ខជនទាំងអស់រង់ចាំការផ្ដល់ដំណឹងពីកន្លែងប្រកួតនៅថ្ងៃដដែល

៦.​​ ស្វាគមន៍ដៃគូប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ ផ្ញើរូបនិងវីដេអូចូលទៅគ្រុបTelegramខាងក្រោម នោះពួកយើងនឹងប្រកាសពីស្នាដៃដែលទទួលបានរង្វាន់និងបញ្ជីឈ្មោះលោកអ្នកនៅថ្ងៃទី១០ខែកក្កដា។ សូមអរគុណម្តងទៀតសម្រាប់ការគាំទ្ររបស់អ្នក។រូបភាពសកម្មភាពនៃការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់ជុំដំបូង

បេក្ខជនវាយបញ្ចេញគ្រាប់​សី​ចំគោលដៅ ការវាយបកដ៏មានអានុភាព ទិដ្ឋភាពប្រកួត​ប្រជែង​ដ៏​រំភើប​បាន​កើតឡើង​ជាបន្តបន្ទាប់ ការ​ប្រ​កួត​កំពូល​ក្នុង​ក្រុម​នីមួយ​ៗ​ ធ្វើឡើងដោយក្តៅគគុក។ បេក្ខជនគ្រប់រូបបានបញ្ចេញអស់សមត្ថភាពរបស់ខ្លួននៅលើទីលានប្រកួត ពួកគេបានបង្ហាញពីចំណុចទាក់ទាញរបស់កីឡាវាយសី បង្ហាញនូវរបៀបលេងរបស់ពួកគេ និង ចំណងមិត្តភាពផងដែរ។

សូមថ្លែងអំណរគុណដល់ដៃគូឧបត្ថម្ភ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់

ឆ្នាំនេះជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន អ្នកចូលរួមនៅក្នុងការប្រកួតកីឡាវាយសីមិនមែនអាជីពនេះ រួមមានឥស្សរជនចិន និងកម្ពុជាជាច្រើននាក់ បានជំរុញពង្រឹងទំនាក់ទំនងមិត្តភាព និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។

សូមអរគុណជាពិសេសដល់ក្រុមហ៊ុនអ៊ី-ហ្គេត/E-GetS  ក្រុមហ៊ុនរថយន្ត JMCកម្ពុជា ក្រុមហ៊ុន ZTOកម្ពុជា ក្រុមហ៊ុនមីឌា(Midea)កម្ពុជា ក្រុមហ៊ុនHONOR ម៉ាកសម្ភារៈកីឡាវាយសីVICTOR ក្រុមហ៊ុនវ័នរ៉ូដ គ្រុប(Oneroad Group)កម្ពុជា ក្រុមហ៊ុនដឹកជញ្ជូន P2F សមាគមសភាពាណិជ្ជកម្មយុវជនកម្ពុជាចិន ទឹករ៉ែធម្មជាតិអូគូលែន(EAU KULEN ​) និងមន្ទីរពេទ្យ Hong En ភ្នំពេញ ដែលបានគាំទ្រយ៉ាងពេញទំហឹងចំពោះព្រឹត្តិការណ៍នេះ។

ម្យ៉ាងវិញទៀតយើងខ្ញុំក៏សូមអរគុណជាពិសេសដល់ដៃគូប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដូចជា 58cam EACNews DapNews Troryorng PhnomPenhPost English PhnomPenhPost Khmer SR Digital Media និងKhmernote ដែលបានគាំទ្រផ្សព្វផ្សាយយ៉ាងផុសផុលផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស