
Cambo-China
· 2024-06-28
សម្ព័ន្ធក្រុមហ៊ុនផលិតសំបកកង់យានយន្តដ៏ល្បីរបស់ចិន ចង់ពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួននៅកម្ពុជា
#ប្រទេសកម្ពុជា# #ខ្សែច្រវាក់ផលិតកម្ម# #ក្រុមហ៊ុនចិន# #សង្គម# #រោងចក្រផលិតសំបកកង់យានយន្ត# #ព័ត៌មានសង្គម# #CAMBO-CHINA#
3706
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Sailun Group ដែលជាក្រុមហ៊ុនមានក្រុមហ៊ុនបុត្រសម្ព័ន្ធកំពុងវិនិយោគគម្រោងកម្មន្ដសាលសំបកកង់យានយន្តក្នុងប្រទេសកម្ពុជា ចូលជួបពិភាក្សាការងារនិងធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការវិនិយោគរបស់ខ្លួន។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យលើវឌ្ឍនភាពនៃគម្រោងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនដែលមានទំហំទឹកប្រាក់ស្ថិតក្នុងរង្វង់១ពាន់លានដុល្លារ ស្របតាមអនុស្សារណៈនៃការយោគយល់គ្នា ក្នុងដំណើរទស្សនកិច្ចទៅក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន កាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅ។
ជាក់ស្តែង Sailun Group គឺជាសម្ព័ន្ធក្រុមហ៊ុនផលិតសំបកកង់ដ៏ល្បីឈ្មោះមួយ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០២ ជាមួយបំណងផ្ដល់នូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ទៅកាន់អ្នកប្រើប្រាស់ជុំវិញពិភពលោក។ មកដល់ពេលនេះ Sailun Group បានសម្រេចការលក់ដោយឈរលេខ១ ក្នុងប្រទេសចិន និងលេខ១១ លើពិភពលោកក្នុងឆ្នាំ២០២៣។ សព្វថ្ងៃនេះ Sailun ចែកចាយស្ទើរតែទូរទាំងពិភពលោក ចំនួនប្រមាណជាជាង ១៨០ប្រទេស និងឈានដល់កម្រិតនៃការចម្រាញ់កៅស៊ូគីមីដល់កម្រិត ១០,០០០តោន និងមានគម្រោងកែច្នៃកៅស៊ូគីមី ទៅដល់ ៣០០,០០០តោនផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង
ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ
ការណែនាំពិសេស
ស្ត្រី «អភ័ព្ទ» ដែលច្រើនតែនិយាយពាក្យ៣ប្រយោគនេះ ជីវិតគឺមិនអាចប្រសើរឡើងទេ
ឆ្នាំ ៣ រាសីអណ្ដែត លុយហូរចូលដូចទឹក ជីវិតរឹតតែសម្បូរសប្បាយ អាជីពការងារ កាន់តែលូតលាស់រីកចម្រើនល្អ
អ្នកមានសង្សារ ឬដៃគូជាមនុស្ស Introvert គួរតែដឹងពីចំណុចទាំងនេះ ទើបអាចរក្សាទំនាក់ទំនងបានយូរអង្វែង
តារាសំណាងទាំង ៤ សម្រុកកើបលាភធំក្នុងខែតុលា ជាពិសេសអ្នកឆ្នាំ កុរ យីអ៊ុនស្ទុះឡើងខ្លាំង
យោបល់ទាំងអស់ (0)