
BBR
· 2024-06-24
ការដាក់ឱ្យដំណើរការសាកល្បងនៃការដឹកជញ្ជួនតាមផ្លូវអន្តរជាតិនៅមហាអនុតំបន់ទន្លេមេគង្គបានចេញដំណើរពីក្រុង គុនមីង
#CBTA# #មេគង្គ# #សង្គម# #សាកល្បង# #ដំណើរការ# #ការដឹកជញ្ជួន# #នយោបាយជាតិ#
16556
ថ្ងៃទី២២ ខែមិថុនា សកម្មភាពដាក់ឱ្យដំណើរការសាកល្បងនៃការដឹកជញ្ជួនតាមផ្លូវអន្តរជាតិនៅមហាអនុតំបន់ទន្លេមេគង្គ បានចេញដំណើរពីក្រុងគុនមីង ក្បួនឡាននឹងចាកចេញពីព្រំដែននៅច្រកតាមផ្លូវថ្នល់Mo Han ឆ្លងកាត់ប្រទេសឡាវ ថៃ ចុងបំផុតនឹងទៅដល់ក្រុងភ្នំពេញ រាជធានីប្រទេសកម្ពុជា ។

លោក Li Yang អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូនប្រទេសចិនបានថ្លែងថា ការដាក់ឱ្យដំណើរការសាកល្បងលើកនេះ គឺជាសកម្មភាពអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមរបស់បណ្តាភាគីនានានៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៨របស់កិច្ចព្រមព្រៀងស្តីពីភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញនិងអ្នកដំណើរនៅមហាអនុតំបន់ទន្លេមេគង្គ (ហៅកាត់CBTA ) ហើយក៏ជាការដឹកជញ្ជូនទំនិញឆ្លងដែនជាលើកដំបូង បន្ទាប់ពីបានចាប់ដំណើរការជាថ្មីឡើងវិញនូវ “សមិទ្ធផលក្នុងដំណាក់កាលដំបូង”របស់CBTAផងដែរ ។ បច្ចុប្បន្ននេះ ខ្សែផ្លូវចំនួន១១ ក្នុងតំបន់ដែលពាក់ព័ន្ធដល់ “សមិទ្ធផលក្នុងដំណាក់កាលដំបូង”របស់CBTA សុទ្ធតែបានមានលក្ខណៈសម្បត្តិដ៏គ្រប់គ្រាន់ក្នុងការដាក់ឱ្យដំណើរការបាន រថយន្តដឹកជញ្ជូនអ្នកដំណើរនិងទំនិញដែលកាន់អាជ្ញាបណ្ណ អាចធើ្វដំណើរតាមខ្សែផ្លូវទាំងនេះ ។
ក្នុងសកម្មភាពលើកនេះ តំណាងនៃបណ្តាប្រទេសនានាបានថ្លែងថា នឹងបន្តកសាងទំនុកចិត្តចំពោះគ្នានិងបង្កើនកិច្ចសហប្រតិបតិ្តការជាមួយគ្នា ក្នុងន័យជំរុញឱ្យCBTAអាចត្រូវបានអនុវត្តដោយគ្រប់ជ្រុងជ្រោយ ខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់ ៕(ប្រភព៖ Xinhuanet)
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)