
Lookingtoday
· 2024-06-13
លោក វ៉ាត់ ចំរើន ៖ ការប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៤ មាន ១៧ បានចុះឈ្មោះចូលរួមហើយ
#កីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២# #កីឡា# #លោក វ៉ាត់ ចំរើន# #ប្រដាល់ខ្មែរ#
5542
ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួត កីឡាយុទ្ធគុន ចម្រុះជ្រើសរើសជើងឯក អាស៊ីលើកទី ២ ឆ្នាំ២០២៤ នៅប្រទេសកម្ពុជា គិតត្រឹមពេលនេះមាន ១៧ ប្រភេទបានចុះឈ្មោះចូលរួមការប្រកួតហើយ ខណៈលោកមានក្តីសង្ឃឹម អាចនឹងមាន២០ប្រទេស ជាងជាក់ជាមិនខាន់ឡើយ ។
លោក វ៉ាត់ ចំរើន បានលើកឡើងបែបនេះ ក្នុងឱកាសពិធីសន្និសិទសារព័ត៌មាន ស្តីពីការសម្ភោធជាផ្លូវការ ការចុះឈ្មោះជាសមាជិក VIP Sports និងការលក់សំបុតព្រឹត្តិការណ៍ ការប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើស ជើងឯកអាស៊ីលើកទី ២ ឆ្នាំ២០២៤ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសាលប្រជុំ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រឹត្តិការណ៍នេះ សហការរៀបចំដោយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា, សហព័ន្ធកីឡាយុទ្ធគុន ចម្រុះអាស៊ី(AMMA), សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងក្រុមហ៊ុន VIP Sports ។
លោកអគ្គលេខាធិការ NOCC បានបន្តថា ការប្រកួតខាងលើកនេះ នឹងប្រព្រឹត្តិទៅចាប់ថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅវិមាន នៃពហុកីឡដ្ឋានជាតិ ដែលអាចផ្ទុកអ្នកទស្សនា បានជាង ៣០០០នាក់ ហើយការប្រកួតនេះចាត់ទុក ជាព្រឹត្តិការណ៍ដ៏ធំមួយ សម្រាប់យុទ្ធគុនចម្រុះ និងជាព្រឹត្តិការណ៍លើកកម្ពស់យុទ្ធគុនចម្រុះខ្មែរផងដែរ។ ការប្រកួតមាន ១៧ ប្រភេទបានចុះឈ្មោះ ចូលរួមការប្រកួត រួមមានកម្ពុជា កៀគីស្ថាន កូរ៉េខាងត្បូង កាហ្សាក់ស្ថាន ចិនតៃប៉ិ ឥណ្ឌូនេស៊ី សិង្ហបុរី ប៉ារ៉ែន ចិនម៉ាកាវ ម៉ុងហ្គោលី ចិន ថៃ ម៉ាឡេស៊ី ហុងកុង តាហ្ស៊ីស្ថាន ប៉ាគីស្ថាន និងប្រទេសឥណ្ឌា ។
លោកបានបន្ថែមថា ការប្រកួតធ្វើឡើង ដើម្បីក្នុងគោលបំណងជួយកីឡាករ-កីឡាការិនីកម្ពុជា ចូលរួមការប្រកួតកម្រិតខ្ពស់ របស់យុទ្ធគុន និងទី២ ឲ្យកីឡាករ-កីឡាការិនីកម្ពុជា យល់ដឹងការប្រកួតមានក្រិតក្រម បទបញ្ជា និងវិន័យនៅក្នុងចរនាការប្រកួតកម្រិតអន្តរជាតិ មិនមែនប្រកួតប្រជែងគ្នា យកលាភសការៈ គឺប្រកួតប្រកួតដើម្បីយកពិន្ទុ និងកិត្តិយស សម្រាប់ប្រទេសជាតិនីមួយៗ ។ ដោយ៖លី ភីលីព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
ការណែនាំពិសេស
កូនសោទាំង ១០ ជួយបង្កើនសក្ដានុពល បង្វែរបញ្ហា ការលំបាក ទៅឱកាស
ទិដ្ឋភាពនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយភាគីថៃ បានប្រកាសបិទព្រំដែនទាំងស្រុងជាឯកតោភាគីជាមួយកម្ពុជា
មនុស្សឆ្លាតមិនស្តាយក្នុងការចំណាយលុយលើ៣យ៉ាងនេះទេ វិនិយោគកាន់តែច្រើន លុយចូលកាន់តែច្រើន
ហេតុអ្វីមនុស្សតែងតែនិយាយការពិតពេលស្រវឹង? តោះមកដឹងការបកស្រាយតាមបែបវិទ្យាសាស្រ្ត
យោបល់ទាំងអស់ (0)