
TNAOT News
· 2024-06-11
រដ្ឋមន្ត្រីការបរទេសអាមេរិក ចុះជួបសាច់ញាតិចំណាប់ខ្មាំងអ៊ីស្រាអែលនៅទីក្រុង Tel Aviv
#ក្រុមហាម៉ាស់# #ព័ត៌មាន# #អ៊ីស្រាអែល# #ចំណាប់ខ្មាំង# #DEVELOPING NEWS# #ព័ត៍មានអន្តរជាតិ# #សហរដ្ឋអាមេរិក#
6975
រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken ចំណាយពេលជួបពិភាក្សាយ៉ាងខ្លីជាមួយសមាជិកគ្រួសារនៃចំណាប់ខ្មាំងអ៊ីស្រាអែលដែលកំពុងជាប់នៅតំបន់ហ្គាហ្សា នាថ្ងៃអង្គារនេះ ខណៈពេលដែលលោកបានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Tel Aviv។
ក្នុងនោះ លោក Antony Blinken បានប្រាប់ក្រុមគ្រួសារចំណាប់ខ្មាំងថា «យើងកំពុងស្វែងរកដំណោះស្រាយជាបន្ទាន់ក្នុងការបញ្ចប់សង្គ្រាមនេះ ដើម្បីនាំអ្នកគ្រប់គ្នាត្រឡប់មកផ្ទះវិញ»។ ក្រោយពេលដែល ក្រុមហាម៉ាស់ ក៏ស្វាគមន៍ទទួលយកដំណោះស្រាយជាវិជ្ជមានលើបទឈប់បាញ់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីតំបន់ហ្គាហ្សា។
ជារួមកាលពីថ្ងៃចន្ទ ទី១០ ខែមិថុនា កន្លងទៅនេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយរបស់សហរដ្ឋអាមេរិក ដែលស្វាគមន៍ទទួលយកសំណើរបទឈប់បាញ់ប្រកាសដោយប្រធានាធិបតី Joe Biden តាមរយៈការបោះឆ្នោតដោយទទួលបានសម្លេង ១៤-០ ក្នុងនោះរុស្ស៊ីបានអនុប្បវាទ ដែលនិយាយថាអ៊ីស្រាអែល បានទទួលយកហើយសំណើរនេះ តែអំពាវនាវឱ្យក្រុមហាម៉ាស់ ទទួលយកផែនការបីដំណាក់កាល។
ផែនការបីដំណាក់កាលនេះ បានជំរុញឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស់ត្រូវ «អនុវត្តឱ្យបានពេញលេញនូវលក្ខខណ្ឌរបស់ខ្លួនដោយមិនពន្យារពេល និងដោយគ្មានលក្ខខណ្ឌ»។ ក្នុងនោះក្រុមហាម៉ាស់បានឆ្លើយតបដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនស្វាគមន៍ចំពោះដំណោះស្រាយ ហើយបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយអ្នកសម្រុះសម្រួលក្នុងការចរចាដោយប្រយោលជាមួយអ៊ីស្រាអែល ដើម្បីអនុវត្តវាផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
៣យ៉ាងដែលអ្នកមិនគួរនិយាយលេងសើចជាដាច់ខាត បើមិនចង់បាត់បង់គ្រប់យ៉ាង
ខែថ្មីពោរពេញដោយលាភសំណាង សម្រាប់អ្នកឆ្នាំទាំង ៤ រុងរឿង ឱកាសរកលុយធំសម្បើមណាស់
កុមារដែលមានសញ្ញាទាំង ៥ នេះងាយនឹងប្រព្រឹត្តខុស បើឪពុកម្តាយប្រដៅមិនបានល្អ កូននឹងក្លាយជាមនុស្សគ្មានអនាគត
រឿង២យ៉ាងនេះ គិតកាន់តែតិច ជីវិតកាន់តែមានក្តីសុខ មិនរស់នៅក្រោមសម្ពាធជីវិតឡើយ
យោបល់ទាំងអស់ (0)