Cambo-China
· 06-07
មន្ត្រីជាន់ខ្ពស់ជំនាញកម្ពុជា ចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី ការកាត់បន្ថយភាពក្រីក្រ នៅប្រទេសចិន
#ក្រសួងអភិវឌ្ឍន៍ជនបទ# #ក្រសួងកសិកម្ម# #សង្គម# #ព័ត៌មានសង្គម# #ប្រទេសចិន# #CAMBO-CHINA# #ភាពក្រីក្រ#
4010
លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានដឹកនាំមន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ១៤រូប ស្រី ៣រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី “ការអភិវឌ្ឍជនបទ និងការកាត់បន្ថយភាពក្រីក្រ” សម្រាប់ប្រទេសកម្ពុជា នៅមហាវិទ្យាល័យបច្ចេកទេសវិជ្ជាជីវៈកសិកម្ម និងរុក្ខាប្រមាញ់ នៅទីក្រុង Jurong នៃខេត្តជាំងស៊ូ ប្រទេសចិន។
វគ្គបណ្ដុះបណ្ដាលនេះ បានផ្ដល់ជូនសិក្ខាកាមកម្ពុជាឱ្យបានយល់ដឹងអំពីទិដ្ឋភាពកសិកម្ម និងការងារអភិវឌ្ឍន៍ជនបទ នៃប្រទេសចិន តាមរយៈការធ្វើបទបង្ហាញនៅក្នុងថ្នាក់ចំនួន៦ ៖ ទិដ្ឋភាពទូទៅនៃសាធារណរដ្ឋប្រជាមានិត្យចិន, ស្ថានភាពបច្ចុប្បន្ន និងនិន្នាកាអភិវឌ្ឍន៍នាពេលអនាគត នៃវិស័យកសិកម្មរបស់ប្រទេសចិន, ទីផ្សារផលិតផលកសិកម្ម និងការកសាងម៉ាក់យីហោ, គុណភាព-រសជាតិ និងសុវត្ថិភាពនៃផលិតផលកសិកម្មរបស់ប្រទេសចិន, ទស្សនៈអំពីអាហារក្រោមយុទ្ធសាស្ត្រសន្តិសុខស្បៀង និងការអភិវឌ្ឍឧស្សាហកម្មកម្សាន្ត និងទេសចរណ៍ ក្រោមយុទ្ធសាស្ត្រស្តារតំបន់ជនបទ។
ជាមួយគ្នានេះដែរ សិក្ខាកាមបានទស្សកិច្ចនៅតាមទីតាំងមួយចំនួនរួមមាន៖ ផ្សារក្រុងណានជីង, ប្រាសាទបុរាណ Qin Huai Confucius, រមណីយដ្ឋានជាតិជនបទបែបថ្មីនៅភូមិ Cao Shan, ភូមិប្រពៃណី និងវប្បធម៌ HAKKA “Nui Ma Tang”, ភូមិផលិតស្រូវនៅជនបទភូមិ Qing Feng និងមជ្ឈមណ្ឌលពិព័ណ៌ផលិតផលនៃភូមិ «តែព័ណ៌ស»ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយ ឯកឧត្តម វ៉ាង ហ៊ូនីង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង
ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិអង្គរ គ្រោងអភិវឌ្ឍតំបន់ជុំវិញផ្តោតលើការទាក់ទាញឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន
វិនិយោគិនតៃវ៉ាន់ មកសិក្សាពីវិស័យកសិកម្ម កសិឧស្សាហកម្ម និងកែច្នៃចំណីអាហារ នៅកម្ពុជា
ការណែនាំពិសេស
យោបល់ទាំងអស់ (0)