Lookingtoday

· 06-04

កម្ពុជាឈ្នះមេដាយ ៥ គ្រឿងនៅ “13th ASEAN Schools Games ,Da Nang -Vietnam 2024”

#កីឡា# #កីឡាជាតិ# #កីឡាការិនី លឹម សម្ឆស្ស# #វៀតណាម#

3307

វៀតណាម៖ប្រទេសកម្ពុជាដណ្តើមមេដាយ ៥ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ានលើកទី១៣ ការប្រកួតកីឡាសិស្សវិទ្យាល័យលើកទី១៣ “13th ASEAN Schools Games ,Da Nang -Vietnam 2024” នាថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង ដាណាង ប្រទេស វៀតណាម។

កាលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ សម្រាប់ប្រភេទវិញ្ញាសាកីឡាវ៉ូវីណាមទទួលបានមេដាយ ប្រាក់១ គ្រឿង និងមេដាយសំរឹទ្ធិ៤ គ្រឿង។ កីឡាករ សាយ វិរៈបុត្រ កីឡាករ តេលា វិមានរតនះទទួលបានមេដាយសំរឹទ្ធិ លើវិញ្ញសាមេគុនដាវក្រុមបុរស ២ នាក់ ចំណែកមេដាយមាស បានទៅលើប្រទេសវៀតណាម មេដាយប្រាក់បានទៅលើប្រទេសឥណ្ឌូណេស៊ី និងមេដាយសំរឹទ្ធិបានទៅប្រទេសវៀតណាម និងប្រទេសកម្ពុជា។

រីឯកីឡាការិនី លឹម សម្ឆស្ស ទទួលបានមេដាយប្រាក់ លើប្រភេទទម្ងន់៥០គីឡូក្រាមនារី មេដាយមាស បានទៅលើប្រទេសវៀតណាម មេដាយប្រាក់បានទៅលើប្រទេសកម្ពុជា និងមេដាយសំរឹទ្ធិបានទៅលើប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ។ កីឡាការិនី សុខ ម៉នបូរនិចទទួលបានមេដាយសំរឹទ្ធិ លើប្រភេទ ទម្ងន់៥៧គីឡូក្រាមនារី មេដាយមាសបានទៅលើប្រទេសវៀតណាម មេដាយប្រាក់បានទៅលើប្រទេសថៃ និងមេដាយសំរឹទ្ធិបានទៅលើប្រទេសកម្ពុជា និង ប្រទេសឡាវ ។

ដោយឡែកកីឡាករ អ៊ូន សុអាន កីឡាករ សួន ច័ន្ទចំរើន ទទួលបានមេដាយសំរឹទ្ធិប្រភេទទម្ងន់៦០គីឡូក្រាមបុរស មេដាយមាសបានទៅលើប្រទេសថៃ មេដាយប្រាក់បានទៅលើប្រទេស មីយ៉ាន់ម៉ា និងមេដាយសំរឹទ្ធិបានទៅលើប្រទេសកម្ពុជា និងប្រទេសកម្ពុជា៕ ដោយ៖លី ភីលីព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស