Cambo-China

· 06-03

កម្ពុជា-ចិន ប្តេជ្ញាបន្តពង្រីកទំនាក់ទំនងដែលមានស្រាប់ឲ្យកាន់តែល្អប្រសើរ

#ប្រទេសកម្ពុជា# #ការធ្វើសមយុទ្ធ# #សង្គម# #ព័ត៌មានសង្គម# #ប្រទេសចិន# #CAMBO-CHINA# #កិច្ចសហប្រត្តិបត្តិការ#

4650

នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្ដែងការអបអរសាទរចំពោះលោក ទុង ជុន ដែលត្រូវបានរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន តែងតាំង ជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន។ នេះបើតាមជំនួបប្រជុំទ្វេភាគីរវាង នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងឯកឧត្តម ទុង ជុន (Dong Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែល រដ្ឋមន្ត្រីការពារជាតិទាំងពីរ បានអញ្ជើញមកចូលរួមក្នុងកិច្ចសន្ទនា Shangri-La លើកទី២១ នៅប្រទេសសិង្ហបុរី។ក្នុងឱកាសនោះ ឯកឧត្តម ទុង ជុន បានលើកឡើងថា «ទំនាក់ទំនងកម្ពុជា-ចិន មានការរីកចម្រើន ក្នុងនោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ក្រោមការដឹកនាំ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើឲ្យទំនាក់ទំនងកម្ពុជា ចិន មានការរីកចម្រើនមកដល់បច្ចុប្បន្ននេះ។ ហើយទាក់ទងទៅនឹងការធ្វើសមយុទ្ធនាគមាស ដែលបានបញ្ចប់ដោយជោគជ័យ កន្លងទៅនេះ យើងអាចសិក្សាស្រាវជ្រាវ ពង្រីកការធ្វើសមយុទ្ធ ដើម្បីបង្កើនសមត្ថភាពកងទ័ព និងរៀបចំបណ្តុះបណ្តាលធនធានមនុស្ស និងនាយទាហានវ័យក្មេង ដើម្បពង្រឹងខឿនការពារជាតិកម្ពុជា»។ជាការឆ្លើយតប ក្នុងនាមជាអ្នកបន្តវេន នាយឧត្តមសេនីយ៍ ទៀ សីហា បានសន្យាថា នឹងបន្តពង្រឹងពង្រីកកិច្ចទំនាក់ទំនងដែលមានស្រាប់ និងព្យាយាមធ្វើយ៉ាងណាបង្កើននូវទំនាក់ទំនងនេះ ឲ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ក្នុងនោះចំពោះកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ កម្ពុជា ចិន លើវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ច គ្នាទៅវិញទៅមក ពិសេសក្នុងពេលកន្លងមក ក្រសួងការពារជាតិចិន បានឧបត្ថម្ភគាំទ្រដល់កម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលធ្វើឲ្យកម្ពុជា មានលទ្ធភាពស្ដារសេដ្ឋកិច្ចឡើងវិញបានយ៉ាងឆាប់រហ័ស»។ជាចុងក្រោយ ឯកឧត្តម ទុង ជុន ក៏បានអញ្ជើញនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទៅទស្សនកិច្ច និងចូលរួមកិច្ចប្រជុំ សៀងសាន នៅប្រទេសចិន នៅក្នុងឆ្នាំ២០២៤នេះផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស