TNAOT News

· 05-31

ចង់ដឹងទេ! តើមានការតាំងពិព័រណ៍អ្វីខ្លះនៅកម្ពុជាក្នុងខែមិថុនា !

#សង្គម# #Event Collection# #ព័ត៌មានសង្គម# #ពិព័រណ៍#

4472

ការតាំងពិព័រណ៍ដ៏សម្បូរបែប និងច្រើនជម្រើសនៅកម្ពុជាក្នុងខែមិថុនា ឆ្នាំ ២០២៤ ដើម្បីផ្តល់ភាពងាយស្រួលដល់ពុកម៉ែ បងប្អូន ដែលស្វែងរកសេវាកម្ម ផលិតផល ការប្រម៉ូសិន និងទីតាំងផ្សេងៗ ។

សូមមើលការសង្ខេបពិព័រណ៍ដ៏សម្បូរបែបក្នុងខែមិថុនាខាងក្រោម៖

Sunset Cinema

Movie Dating មិនចាំបាច់អស់លុយ នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ឆាប់ៗនេះ ជាមួយកម្មវិធី Sunset Cinema ដែលអ្នកទាំងអស់គ្នាអាចចូលរួមទស្សនាភាពយន្ដ ហូលីវូដល្បីៗ ដោយសេរី និងឥតគិតថ្លៃ នៅថ្ងៃទី ២៩ ៣០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១០ព្រឹក ដែលមានទីតាំងនៅកន្លែងបោះតង់ (ជាន់ទី ៣) ។

ចឹង កុំភ្លេចចូលរួមទាំងអស់គ្នាណា៎! 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=464328583023431&set=a.222247330564892

𝐅𝐀𝐒𝐇𝐈𝐎𝐍 𝐖𝐄𝐄𝐊

𝐅𝐀𝐒𝐇𝐈𝐎𝐍 𝐖𝐄𝐄𝐊 កម្មវិធីដើរម៉ូតដ៏អស្ចារ្យ ដែលមានបង្ហាញនូវសំលៀកបំពាក់រដូវកាលថ្មី ស្អាត និង ប្លែកៗ ពីបណ្តាហាងល្បីៗជាច្រើនក្នុងផ្សារទំនើប អ៉ីអន ម៉ល ភ្នំពេញ។ កុំភ្លេច ចូលរួមដោយសេរី នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤ ដែលមានទីតាំងនៅផ្សារទំនើប អ៉ីអន ម៉ល ភ្នំពេញ អគារថ្មី ជាន់ផ្ទាល់ដី ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ 

https://www.facebook.com/aeonmallphnompenh

Road 2the Star

កាន់តែអស្ចារ្យវគ្គផ្តាច់ព្រ័ត្រ Road 2the Starរដូវកាលទី៣! ប្រជុំទៅដោយសិល្ប:ជាច្រើនពី 3F MUSICនឹងធ្វើអោយឆាកផ្តាច់ព្រ័ត្រពោពេញដោយទស្សនីយ៍ភាព! ចូលរួមដោយសេរីនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង៥ល្ងាចតទៅ នៅសាលកម្មវិធីជាន់ទី១ផ្សារទំនើបអ៊ីនអន៣!

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=428480620174432&set=a.174294152259748

SRONOH & SNOW WHITE" by Ny&Khun

ចូលរួមជាមួយពួកយើងក្នុងដំណើរដ៏គួរឱ្យទាក់ទាញ ពីសិល្បៈ និងភាពឆើតឆាយនៃ "SRONOH & SNOW WHITE" ដែលជាស្នាដៃរបស់ Ny&Khun ។ ស្វែងយល់ពីភាពស្រស់ស្អាតនៃបេតិកភណ្ឌរបស់ប្រទេសកម្ពុជាតាមរយៈក្រសែភ្នែករបស់នារីវ័យក្មេងពីរនាក់ ហើយចាប់ផ្តើមដំណើរកម្សាន្តដ៏ត្រេកត្រអាលដែលមិនអាចបំភ្លេចបាន។ រាត្រីដែលមិនអាចបំភ្លេចបាននៃការរាំ នៅ Aquation Office Park នៅកោះពេជ្រ ការសម្តែងនេះសន្យាថានឹងទាក់ទាញទស្សនិកជននៅថ្ងៃទី ១៤ និង ២១ ខែមិថុនា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ៧ និង ៣០នាទី យប់។ 

តម្លៃសំបុត្រចាប់ពី ៥ដុល្លារទៅ១០ដុល្លារ

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/SimpleCambodia/posts/pfbid028c9dA2uN6eLKZqEjmonLEsc4rVakL3q6KUy3D2MQo5vpEyxgdzo75daMiUAJxY8Zl

M2M Concert

ចូលរួមស្ដាប់អាយដល Sokun Nisa និង Ke Sovannareth ហ្សូណូ ក្នុងកម្មវិធី M2M Concert ហើយបានទស្សនាការបង្ហាញទេពកោសល្យយ៉ាងប៉ិនប្រសប់របស់ក្រុមសម្ដែងមកពី Royal University of Fine Arts - សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផងដែរ។ ចូលរួមគាំទ្រពួកគាត់ទាំងអស់គ្នាឲ្យបានច្រើនកុះករណា៎ ដែលមានទីតាំងស្ថិតនៅ AEON MALL Mean Chey ( Icon Plaza ) ជាន់ផ្ទាល់ដី វេលាម៉ោង ៥ ល្ងាច ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖

https://www.facebook.com/photo?fbid=463802186409404&set=a.222247330564892

ការតាំងពិព័រណ៍រថយន្តដ៏ប្រណិត

ការតាំងពិព័រណ៍រថយន្តដ៏ប្រណិត បានត្រឡប់មកសារជាថ្មីជាមួយការផ្តល់ជូនកាន់តែពិសេសត្រឹមរយៈពេល ៣ ថ្ងៃប៉ុណ្ណោះដែលមានទីតាំងនៅ ផ្សារទំនើប ជីបម៉ុង មេហ្គាម៉ល ២៧១ (ជាន់ផ្ទាល់ដី) រួមជាមួយការបើកបរសាកល្បងនូវរថយន្តដែលលោកអ្នកពេញចិត្តដើម្បីទទួលយកការដូរពី Land Rover Cambodia-RMA ។ ការតាំងពិព័រណ៍ចាប់ផ្តើមនៅថ្ងៃទី២៨ ២៩ ៣០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៩ ព្រឹកដល់ ៩ យប់ ។ ដែលមានទីតាំងស្ថិតនៅ ផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល ។ 

សម្រាប់ព័ត៍មានបន្ថែមសូមទាក់ទងមកកាន់ Hotline ទាំង ២ ខ្សែរ ៖ 070 999 111 / 085 999 111

https://www.facebook.com/photo?fbid=435361525998576&set=a.107991678735564

MID YEAR MEGA SALE

ឱកាសពិសេសមកដល់ហើយ សម្រាប់បណ្ដាក្រុមហ៊ុន និងម្ចាស់អាជីវកម្មទូទាំងព្រះរាជាណាចក្រកម្ពុជា ! ដោយសារតែសន្ទុះនៃការគាំទ្រកន្លងទៅ នៅពាក់កណ្ដាលឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន 360 Events ហ្នឹងនាំយកនូវ MID YEAR MEGA SALE ឬ មហាព្រឹត្តិការណ៍ពិព័រណ៍បញ្ចុះតម្លៃពាក់កណ្ដាលឆ្នាំត្រឡប់មកវិញម្ដងទៀតជាមួយកម្មវិធីដែលរឹតតែប្លែក រឹតតែកុះករ ហើយរឹតតែធំសម្បើម 

ព្រឹត្តិការណ៍ពិព័រណ៍លើកនេះហ្នឹងធ្វើនៅសាលពិព័រណ៍កោះពេជ្រអគារ L ទាំងក្នុងនិងក្រៅអគារមានការចូលរួមដោយបណ្ដាក្រុមហ៊ុន ម្ចាស់អាជីកម្ម ព្រមទាំងស្តង់អាហាររហូតដល់ប្រម៉ាន ២០០ ស្តង់ ចាប់ពីថ្ងៃទី ២៨ ២៩ ៣០ ខែមិថុនា ២០២៤ ចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ១០ យប់ ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

095 573 167 

https://www.facebook.com/360ads.events/posts/pfbid0xZQQWbdxKV9gqGyh2WJgrVxnUmdc39jzSjwvfdsVD616xR3y5XZawYMNHy36QLyhl

PRIDE FEST 2024

បុណ្យប្រ៉ាយ 2024 PRIDE FEST ជួបជាមួយស្រីស្អាត Maily និងតារាដទៃទៀតក្នុងកម្មវិធី បុណ្យប្រ៉ាយ 2024 ដើម្បីចូលរួមប្រារព្ធក្តីស្រលាញ់ចម្រុះពណ៌ទាំងអស់គ្នា។ កម្មវិធីចាប់ផ្តើមនៅថ្ងៃសៅរិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅ Factory Phnom Penh ។

ចូលរួមដោយសេរី! 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ 

https://www.facebook.com/photo/?fbid=458664203780771&set=a.155396874107507

ASEAN-CHINA-INDIA Youth Leadership Summit 2024

យើងសូមប្រកាសថាកម្មវិធីកិច្ចប្រជុំកំពូលភាពជាអ្នកដឹកនាំយុវជនអាស៊ាន-ចិន-ឥណ្ឌា នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ!

ACIYLS2024 នឹងបើកដំណើរការនៅថ្ងៃទី ២២ ខែមិថុនា នៅ Singapore (Cambodia) International Academy (9:30am) សូមចូលរួមជាមួយពួកយើងនៅថ្ងៃសៅរ៍ខាងមុខនេះ! ដែលមានទីតាំងស្ថិតនៅ Singapore (Cambodia) International Academy (SCIA) One Park ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖

https://www.facebook.com/photo/?fbid=333437029801542&set=gm.1144056800135647

GRC Fun Run by Forte

តោះមកទៀតហើយជាមួយកម្មវិធី GRC Fun Run by Forte ចម្ងាយ ៥Km និង ១០Km ចុះឈ្មោះចូលរួមរត់ដោយសេរីឥឡូវ និងមានរង្វាន់ជាច្រើនសម្រាប់អ្នកចូលរួមរត់ផងដែរ។ កម្មវិធីចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤ ជួបជុំគ្នាម៉ោង ៥ ព្រឹក ដែលមានទីតាំងស្ថិតនៅ Eden Garden Mall ។ 

តំណរសម្រាប់ចុះឈ្មោះ៖ https://everymovekh.cyclistic.com.my/Account/rsvp

កំណត់ត្រឹមតែ៧០០នាក់តែប៉ុណ្ណោះ!

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖

https://www.facebook.com/photo/?fbid=865355158955192&set=a.623568256467218

The Fashion Avenue

The Fashion Avenue និងត្រលប់មកវិញម្ដងទៀត សម្រាប់ការប្រកាសជាលើកទី២ : "ត្រលប់ទៅទសវត្សរ៍ទី ៩០"

រីករាយក្នុងការដើរទិញទំនិញដែល មានអ្នកលក់ច្រើនជាង ៤០ នាក់ជារៀងរាល់ថ្ងៃ។ ជជុះ សិប្បករ និងសិប្បកម្មក្នុងស្រុក អ្នករចនាប្រកបដោយភាពច្នៃប្រឌិត និងជម្រើសដ៏ច្រើននៃអាហារតាមដងផ្លូវ និងអាហារឆ្ងាញ់ៗ។ ចូលរួមការប្រកួតម៉ូដែលដើរតាមដងផ្លូវល្អបំផុត! ក្លាយជាតារាបង្ហាញម៉ូតនៅចំពោះមុខអ្នកថតរូបចំនួន ២០ នាក់នៅតាមបណ្តោយផ្លូវធំរបស់ factory។ សំរាប់អ្នកដែលថតរូបស្អាតបំផុតហើយនឹងអ្នកដើរម៉ូតគំរូ នឹងមានឳកាសទទួលបានប្រាក់រង្វាន់។ កម្មវិធីចាប់ផ្តើមពីថ្ងៃទី ២២ និង ២៣ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ២រសៀល ដល់ ៨យប់ ស្ថិតនៅច្រកចូលពី Urban Village Phnom Penh និងខាង Factory Phnom Penh 

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/events/770041938450174/?acontext=%7B%22event_action_history%22%3A[]%7D 

CIA FIRST Education Fair

សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នឹងចែកកាដូពិសេសនៅថ្ងៃកម្មវិធីពិព័រណ៍អប់រំ ដែលនឹងរៀបចំឡើងនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ។ ចង់ដឹងថាយើងមានកាដូអ្វីខ្លះដែរឬទេ? នាំបុត្រធីតាលោក លោកស្រីមកចូលរួមកម្មវិធីរបស់យើងនៅថ្ងៃទី ២២ និងថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ ខាងមុខនេះ ចាប់ពីវេលាម៉ោង ៩ ព្រឹក ដល់ម៉ោង ១០ យប់។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=874736711360266&set=gm.835598775160569

មហោស្រពភាពយន្តអន្តរជាតិកម្ពុជា

ទីបំផុត តារាងខ្សែភាពយន្តក្នុងមហោស្រព CIFF ឆ្នាំនេះ បានដាក់បង្ហាញនៅលើគេហទំព័ររបស់យើងហើយ។ លោកអ្នកនឹងបានឃើញចំណងជើងខ្សែភាពយន្តទាំងអស់ក្នុងមហោស្រព CIFF លើកទី ១៣ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ នៅលើគេហទំព័រមួយនេះ៖ https://cambodiaiff.com/

សូមប្រាប់យើងពីភាពយន្តដែលអ្នកចាប់អារម្មណ៍ខ្លាំងជាងគេ! ពួកយើងរីករាយក្នុងការជួបអ្នកទាំងអស់គ្នាក្នុងមួយសប្តាហ៍ទៀត។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ 

https://www.facebook.com/photo/?fbid=998922471691673&set=gm.2834933366656708

M2M Concert x Road 2 the star

ចូលរួមសប្បាយហ្វ្រីៗ នូវការបង្ហាញសមត្ថភាពរបស់បេក្ខជនកំពូលនៃកម្មវិធី Road 2 The Star ទាំង ៦រូប ហើយអ្នកទាំងអស់គ្នាក៏មានឱកាសជួបជាមួយអាយដលដ៏ស្រស់សង្ហា Nico mrcookies Shin Yubin ស៊ីន យូប៊ីន និង P-SANDfanភ្លេង។ កម្មវិធីចាប់ផ្តើមនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៤ ចាប់ពី ៥ និង ៣០ នាទីល្ងាចតទៅ ស្ថិតនៅ AEON MALL Mean Chey ( Icon Plaza )

 កុំភ្លេចចូលរួមបង្ហាញក្ដីស្រលាញ់ និងការគាំទ្រដល់ពួកគាត់ទាំងអស់គ្នាផងណា៎!

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=459499543506335&set=a.222247330564892


ព្រឹត្តិការណ៍ RUN FOR BETTER LIFE 2024

តស់ៗ! រត់ម៉ារ៉ាតុងក្នុងព្រឹត្តិការណ៍ «BIDC Metfone - RUN FOR BETTER LIFE 2024» ជាមួយអេតមីន ដើម្បីរួមចំណែកក្នុងកម្មវិធីមនុស្សធម៌ ដោយការរត់ ១ គីឡូម៉ែត្ររបស់អ្នក = អ្នកបានចូលរួមបរិច្ចាក ៥០០៛ ទៅកាន់មន្ទីរពេទ្យជោរៃ ភ្នំពេញ ដែលនឹងរៀបចំឡើងនៅបុរី ប៉េង ហួត ដឹស្តាផ្លាទីនីម អេកូ ឌែលតា (បឹងស្នោ) ថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ខាងមុខនេះ!

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=778983931041151&set=a.580393867566826

ក្លឹបសិល្បៈមានជ័យ

តោះមកចូលរួមសិក្ខាសាលាសិល្បៈរបស់ក្លឹបសិល្បៈមានជ័យ ទាំងអស់គ្នា! 

សូមស្វាគមន៍មកកាន់សិក្ខាសាលាសិល្បៈ របស់ក្លឹបសិល្បៈមានជ័យ នារៀងរាល់ចុងសប្តាហ៍! យើងនឹងនាំមកនូវការកម្សាន្តបែបច្នៃប្រឌិត ក្រោមប្រធានបទប្លែកៗ និងសកម្មភាពសប្បាយៗជាច្រើន! សិក្ខាសាលាសិល្បៈរបស់ក្លឹបសិល្បៈមានជ័យបើកជារៀងរាល់ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ១០ យប់ ដែលមានទីតាំងស្ថិតនៅ ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ។ 

សូមកុំភ្លេចមកចូលរួមជាមួយយើងទាំងអស់គ្នា!

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=450742651048691&set=pcb.450742697715353

Happy Children's day Phum Koma

តោះចូលរួមអបអរសាទរ និងភាពច្នៃប្រឌិតរបស់កូនតូចរបស់យើងនៅ “ភូមិកុមារ” Chipmong Parkland 598!

ចូលរួមលេងជាមួយពួកគេដូចជាល្បែងផ្គុំរូប និងគំនូរជីវចល បញ្ចេញការស្រមើលស្រមៃរបស់អ្នកជាមួយនឹងការលាបពណ៌ដ៏រស់រវើក លើសពីនេះ មានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យ! កម្មវិធីចាប់ផ្តើមនៅថ្ងៃទី១ និងថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ៩ និង ៣០នាទីព្រឹកដល់ម៉ោង ៧ យប់ ដែលមានទីតាំងនៅ Chipmong Parkland 598 ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

"061 777 818 061 777 817"

https://www.facebook.com/photo/?fbid=860990676057253&set=gm.1153208759157121

KABAYAN!

នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៥ល្ងាចតទៅ តោះមកជួបជុំគ្នានៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ដ៏ប្រណិត ដើម្បីអបអរសាទរខួបមួយឆ្នាំនៃឯករាជ្យរបស់ប្រទេសហ្វីលីពីន ដោយក្តីរីករាយ និងដឹងគុណ។ ទិវានេះមានអត្ថន័យពិសេសនៅពេលដែលយើងរួបរួមគ្នាដើម្បីគោរពនូវអំណោយដ៏ថ្លៃថ្លានៃសេរីភាពរបស់ប្រទេសជាតិរបស់យើង។ 

សំបុត្រចូលរួមក្នុងម្នាក់ ៣០ដុល្លារ

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=855712613267841&set=a.557425399763232 

Breaking Battle

សូមអញ្ជើញមកអបអរសាទរការបញ្ចូលវិញ្ញាសារក្បាច់រាំសេរី ឬយើងហៅថា break dance ក្នុងចំណោមវិញ្ញាសារកីឡាបន្ថែមដែលត្រូវប្រកួតនៅប៉ារីសឆ្នាំ ២០២៤ តាមរយៈព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដំបូងនេះដែរ វិទ្យាស្ថានបារាំងក៏រៀបចំឲ្យមានការប្រកួតរាំសេរីនេះផងដែរ ! ជួបគ្នានៅថ្ងៃទី ៣១ ខែឧសភា និង ០១ ខែមិថុនា សម្រាប់ការជម្រុះជុំដំបូង និងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយនឹងតន្រ្តីរបស់ ឌីជេ និងការប្រគុំតន្ត្រីបន្តផ្ទាល់ បន្ទាប់ពីការសម្តែងនានា !

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ 

https://www.facebook.com/photo/?fbid=817426680298434&set=gm.1107351273872640

Business Dialogue and Business Matching Cambodia

ព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ ២០២៤ បានមកដល់ខេត្តសៀមរាប ដែលជាបេះដូងនៃប្រទេសកម្ពុជាហើយ។ ព្រឹត្តិការណ៍នេះនឹងមានថ្នាក់ដឹកនាំជាច្រើនរូបចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចសន្ទនាពាណិជ្ជកម្ម និងចែករំលែកព័ត៌មានសំខាន់ៗ និងចំណេះដឹងដ៏មានតម្លៃក្រោមប្រធានបទ “ឱកាសវិនិយោគនៅកម្ពុជា”។ ព្រឹត្តិការណ៍នេះចាប់ផ្តើមនៅថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ២០២៤ ចាប់ពី ៧ និង ៣០ នាទី ៣០ ព្រឹក ដល់ម៉ោង ៥ ល្ងាច ដែលមានទីតាំងស្ថិតនៅ Sokha Siem Reap Resort ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

077 388 587 

016 268 600

jci.phnompenh@gmail.com

https://www.facebook.com/BDME2024/videos/1424621128441792/

បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា

តស់! នាំគ្នាចូលរួមកម្មវិធីបើកនៃព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ក្រោមមូលបទ "បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា" ដោយមានការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ស្វែងរកមូលនិធិ រវាង ស.ស.យ.ក. អលស្តារ និង ផ្ការីកគ្រប់រដូវនាយពាក់មី ។ ថវិកាដែលទទួលបានពីការលក់សំបុត្រ គឺនឹងត្រូវយកទៅបរិច្ចាគទៅកុមារកម្ពុជា ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ៥ល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=3595500024035372&set=a.1399787626939967

Active walk

កម្មវិធី « Active walk» ចូលរួមឥតគិតថ្លៃ និងស្វាគមន៍ដល់អ្នករាល់គ្នាដែលចង់ចូលរួម ។ ការបង្កើតកម្មវិធីនេះឡើងគឺដើម្បីបង្កើតទំនាក់ទំនងល្អ និងទទួលបានបទពិសោធន៍ថ្មីពីអ្នកចូលរួមទាំង និងនាំគ្នាដើរជុំវិញកន្លែងស្អាតៗនៅទីក្រុងភ្នំពេញ ហើយរីករាយនឹងអត្ថប្រយោជន៍ទាំងផ្លូវកាយ និងផ្លូវចិត្តនៃសកម្មភាពសុខភាពនេះផងដែរ ។ កម្មវិធីចាប់ផ្តើមនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ៥ និង ៣០នាទីល្ងាច នៅជិតវិមានឯករាជ្យ (សួននាគបាញ់ទឹក) ។ 

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=429565729833547&set=gm.983765092921961

ពិព័រណ៍អាហារូបករណ៍និងការសិក្សានៅក្រៅប្រទេស

ការសិក្សានៅក្រៅប្រទេសគឺជា ជម្រើសដ៏ប្រសើរសម្រាប់សិស្សានុសិស្សនិងឪពុកម្តាយគ្រប់រូប ហើយការទទួលបានព័ត៌មានច្បាស់លាស់ក៏ជាកត្តាមួយដ៏សំខាន់ផងដែរ។ ហេតុនេះហើយ បានជា ក្រុមហ៊ុន Expert Education & Visa Services យើងខ្ញុំបានរៀបចំកម្មវិធីពិព័រណ៍អាហារូបករណ៍និងការសិក្សានៅក្រៅប្រទេស ដើម្បីអនុញ្ញាតឲ្យ សិស្សានុសិស្សនិងឪពុកម្តាយ ជួបផ្ទាល់ជាមួយតំណាងសាកលវិទ្យាល័យដ៏ល្បីៗ ជាច្រើនមកពីជុំវិញសាកលលោក។ កម្មវិធីនេះចាប់ផ្តើមនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ១ រសៀលរហូតដល់ម៉ោង ៥ ល្ងាច នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=409099458628822&set=gm.2113155522389630

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស