TNAOT News

· 2024-05-24

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤

#សង្គម# #សត្វខ្លា# #អគ្គស្នងការដ្ឋាននគរបាលជាតិ# #ព័ត៌មានសង្គម# #លោកជំទាវបណ្ឌិត ជា សិរី# #ព្រឹត្តិការណ៍សំខាន់#

8162

សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការម៉ឺងម៉ាត់ដើម្បីទប់ស្តាត់ និងបង្ក្រាបរាល់សកម្មភាពក្មេងទំនើង

អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើង ឱ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុសាសន៍ និងបទបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទី បង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥”។

២. ពិធីបួងសួងក្រុងពាលី បើកព្រឹត្តិការណ៍ «Siem Reap Bike Week»

រដ្ឋបាលខេត្តសៀមរាប រួមជាមួយនិងក្រសួងទេសចរណ៍បានរៀបចំពិធីបួងសួងក្រុងពាលី ដើម្បីបើកព្រឹត្តិការណ៍ Siem Reap Bike Week នៅអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបចាស់ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤នេះ។ ៣. លោកជំទាវបណ្ឌិត ជា សិរី អំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នកុំឱ្យចាញ់បោក ការបបួលដាក់ទុនវិនិយោគដែលផ្តល់នូវផលចំណេញច្រើនក្នុងរយៈពេលខ្លី

៣. លោកជំទាវបណ្ឌិត ជា សិរី អំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នកុំឱ្យចាញ់បោក ការបបួលដាក់ទុនវិនិយោគដែលផ្តល់នូវផលចំណេញច្រើនក្នុងរយៈពេលខ្លី

លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នកុំឱ្យចាញ់បោក ការបបួលដាក់ទុនវិនិយោគដែលផ្តល់នូវផលចំណេញច្រើនក្នុងរយៈពេលខ្លីដែលត្រូវបានសន្យាដោយជនឆបោកមួយចំនួនបង្កើតក្រុមតេលេក្រាមកៀរគរឱ្យដាក់ទុនវិនិយោគរួមជាមួយខ្លួន។

៤. សត្វខ្លាធំទាំង៤ក្បាលដែលយកពីឥណ្ឌា នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ

សត្វខ្លាធំ ដែលគ្រោងនាំមកកាន់កម្ពុជាក្នុងជំហានទី១ នេះ គឺមានឈ្មោលចំនួន ១ក្បាល និងញី ៣ក្បាល ហើយបើកម្ពុជាទទួលជោគជ័យ ក្នុងការថែទាំ និងអភិរក្សខ្លាធំចំនួន៤ក្បាល ដែលនឹងមកដល់ គឺរដ្ឋាភិបាលប្រទេសមួយនេះ នឹងបង្កើនការផ្ដល់ជូនដល់១១ក្បាលបន្ថែម។ សត្វខ្លាធំទាំង៤ក្បាល នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ដែលត្រូវបានការពារ និងចាត់ទុកថា មានសុវត្ថិភាពបំផុត ក្នុងការស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញ។ 

៥. បញ្ហាកង្វះទឹក ក្នុងប្រទសឥណ្ឌាក្លាយជាវិបត្តិធ្ងន់ធ្ងរទាមទារអ្នកនយោបាយដោះស្រាយជាបន្ទាន់

កសិករចំនួន ១២០លាននាក់របស់ប្រទេសឥណ្ឌា ត្រូវរស់នៅ និងធ្វើកសិកម្មយ៉ាងលំបាកដោយសារតែវិបត្តិខ្វះទឹកនៅតែបន្តជាច្រើនខែ ខណៈទឹកភ្លៀងក៏នៅតែមិនអាចបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាកសិករបាន។

៦. អគ្គិភ័យបានឆាបឆេះអគារក្នុងរដ្ឋធានីហាណូយ បណ្តាលឲ្យមនុស្សស្លាប់ ១៤នាក់ និងច្រើននាក់ ទៀតរងរបួស

អគ្គិភ័យបានឆាបឆេះអគារសម្រាប់ជួលមួយកន្លែងយ៉ាងសន្ធោសន្ធៅក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម បណ្តាលឲ្យមនុស្ស ១៤នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស នៅព្រឹកថ្ងៃសុក្រនេះ។

៧. ប្រេស៊ីល និងចិនអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី-អ៊ុយក្រែន

ប្រទេសប្រេស៊ីល និងចិន បានចុះហត្ថលេខា កាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងស្រុក) លើសេចក្តីថ្លែងការណ៍រួមមួយ ដែលអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាពក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយមានការចូលរួមពីប្រទេសទាំងពីរ។

៨. ក្រុមហ៊ុនធំចិន គ្រោងនាំចូលគ្រាប់ស្វាយចន្ទីក្រៀម ២០ម៉ឺនតោនពីកម្ពុជា

ក្រុមហ៊ុនធំមួយរបស់ចិន ដែលមានមូលដ្ឋាននៅខេត្តគ័ងស៊ី បានបង្ហាញពីបំណងទិញគ្រាប់ស្វាយចន្ទីក្រៀមពីកម្ពុជាចំនួន ២០ម៉ឺនតោន សម្រាប់ឆ្នាំ២០២៥ ខាងមុខ ខណៈក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន និងក្រុមការងារសមាគមបានត្រៀមចរចាមួយជំហានទៀតដើម្បីឈានទៅសម្រេចនីតិវិធីលើការដឹកជញ្ជូន និងចុះកុងត្រា។ នេះបើតាមការលើកឡើងរបស់ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ដែលចុះផ្សាយដោយ AMS Economy។

៩.អនុប្រធាន MGC ប្រកាសលាលែងពីតំណែង ក្រោយដឹងថាមានបេក្ខភាពសូកប៉ាន់ដើម្បីជាប់ចំណាត់ថ្នាក់ Top5

កាលពីពេលថ្មីៗនេះពិធីករដ៏ពូកែវោហារស័ព្ទ លោក សុខ រ៉ាស៊ី បានបង្ហោះសាររៀបរាប់ពីបញ្ហាមួយចំនួនទាក់ទងនឹងកម្មវិធីប្រកួត Miss Global Cambodia 2024 (MGC 2024) ដែលកំពុងបង្កការភ្ញាក់ផ្អើលដល់មហាជន ជាពិសេសអ្នកដែលគាំទ្រវិស័យបវកញ្ញានៅកម្ពុជា ដោយក្នុងនោះលោកបានលើកឡើងថា សូមសរសើរ ធ្វើបាបខ្មែរមិនអស់ចិត្ត ធ្វើបាបដល់ជាតិសាសន៍ផ្សេងទៀត តើអ្នកណាអាចមានចំណាត់ការលើបុគ្គល អ៊ិន សុភិន នេះបាន? លុយខ្ញុំមិនបានសូម្បីមួយរៀល ៤ឆ្នាំហើយ មានបុគ្គលិក មានគ្រូបង្វឹក មានអ្នកនិពន្ធ សុទ្ធតែជននេះធ្លាប់បោកប្រាស់។ ហើយលោកក៏បានបកប្រែសារនោះពីភាសាអង់គ្លេសទៅជាភាសាខ្មែររបស់លោក Fahed Sharaf យ៉ាងដូច្នេះថា៖ «ខ្ញុំឈ្មោះ Fahed Sharaf ខ្ញុំត្រូវបានតែងតាំងជាអនុប្រធានក្នុងកម្មវិធី MGC នាពេលថ្មីៗនេះ ហើយខ្ញុំកំពុងចែករំលែកសារមួយនេះ ដើម្បីបង្ហាញពីរបញ្ហាមួយចំនួនក្នុងការគ្រប់គ្រងរបស់ លោក អ៊ិន សុភិន កំពុងដឹកនាំប្រតិបត្តិការក្នុងកម្មវិធីប្រកួតបវកញ្ញាមួយនេះ»។  

១០. ហេតុការណ៍ផ្ទុះចេញពីរោងចក្រផលិតស្ករមួយកន្លែងនៅតំបន់ Morogoro បណ្តាលឲ្យមនុស្សស្លាប់និងរងរបួស ១៣នាក់

មន្ត្រីក្នុងតំបន់បាននិយាយថា ជនបរទេស៣នាក់មកពីប្រទេសប្រេស៊ីល កេនយ៉ា និងឥណ្ឌា និងអ្នកបច្ចេកទេសជនជាតិតង់ហ្សានី ៨នាក់បានស្លាប់ ហើយ២នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅក្នុងហេតុការណ៍ផ្ទុះចេញពីរោងចក្រផលិតស្ករមួយកន្លែងក្នុងតំបន់ Morogoro ភាគខាងកើតប្រទេស Tanzania ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស