Cambo-China

· 05-24

ក្រុមហ៊ុនធំចិន គ្រោងនាំចូលគ្រាប់ស្វាយចន្ទីក្រៀម ២០ម៉ឺនតោនពីកម្ពុជា

#ប្រទេសកម្ពុជា# #ក្រុមហ៊ុនចិន# #សង្គម# #ព័ត៌មានសង្គម# #ប្រទេសចិន# #CAMBO-CHINA# #ស្វាយចន្ទី#

4708

ក្រុមហ៊ុនធំមួយរបស់ចិន ដែលមានមូលដ្ឋាននៅខេត្តគ័ងស៊ី​ ​បាន​បង្ហាញពីបំណងទិញគ្រាប់ស្វាយចន្ទីក្រៀមពីកម្ពុជាចំនួន ២០ម៉ឺនតោន សម្រាប់​ឆ្នាំ២០២៥ ខាងមុខ ខណៈក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន និងក្រុមការងារ​សមា​គម​បានត្រៀមចរចាមួយជំហានទៀតដើម្បីឈានទៅសម្រេចនីតិវិធីលើការដឹកជញ្ជូន ​និងចុះកុងត្រា។ នេះបើតាមការលើកឡើងរបស់ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ដែលចុះផ្សាយដោយ AMS Economy។ លោក អួន ស៊ីឡុត បាននិយាយថា «ភាគីក្រុមហ៊ុនបានដឹងពីគុណ​ភាពចន្ទីកម្ពុជា​រួចហើយ ហើយចំពោះតម្លៃនឹង​ធ្វើឡើងទៅតាមទីផ្សារ។ ខណៈបច្ចុប្បន្នចន្ទីមានតម្លៃ​ប្រមាណ​ជាង ១៦០០ដុល្លារ​ក្នុងមួយតោន។ ដោយឡែក កាលពីខែមេសាកន្លងទៅនេះ គ្រាប់ស្វាយចន្ទីសើមមានតម្លៃ ៥,០០០រៀល ក្នុងមួយគីឡូក្រាម ដែលជាតម្លៃខ្ពស់ជាងគេក្នុងរយៈពេល១៥ឆ្នាំ ចុងក្រោយនេះ»។បន្ថែមពីនេះ លោក អួន ស៊ីឡុត ក៏បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេលបីខែដើមឆ្នាំនេះ ​កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៤៧៤,០០០​តោន ដោយក្នុង​នោះបាននាំចេញទៅប្រទេសវៀតណាម ចំនួន ​៤២៤​,០០០ តោន គិតជាទឹកប្រាក់ ​៥៤៣លានដុល្លារផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស