TNAOT News

· 2024-05-24

អនុប្រធាន MGC ប្រកាសលាលែងពីតំណែង ក្រោយដឹងថាមានបេក្ខភាពសូកប៉ាន់ដើម្បីជាប់ចំណាត់ថ្នាក់ Top5

#Miss Global Cambodia 2024# #Social Life# #កម្សាន្ត# #លោក Fahed Sharaf# #លោក សុខ រ៉ាស៊ី# #តារាខ្មែរ#

7950

កាលពីពេលថ្មីៗនេះពិធីករដ៏ពូកែវោហារស័ព្ទ លោក សុខ រ៉ាស៊ី បានបង្ហោះសាររៀបរាប់ពីបញ្ហាមួយចំនួនទាក់ទងនឹងកម្មវិធីប្រកួត Miss Global Cambodia 2024 (MGC 2024) ដែលកំពុងបង្កការភ្ញាក់ផ្អើលដល់មហាជន ជាពិសេសអ្នកដែលគាំទ្រវិស័យបវកញ្ញានៅកម្ពុជា ដោយក្នុងនោះលោកបានលើកឡើងថា សូមសរសើរ ធ្វើបាបខ្មែរមិនអស់ចិត្ត ធ្វើបាបដល់ជាតិសាសន៍ផ្សេងទៀត តើអ្នកណាអាចមានចំណាត់ការលើបុគ្គល អ៊ិន សុភិន នេះបាន? លុយខ្ញុំមិនបានសូម្បីមួយរៀល ៤ឆ្នាំហើយ មានបុគ្គលិក មានគ្រូបង្វឹក មានអ្នកនិពន្ធ សុទ្ធតែជននេះធ្លាប់បោកប្រាស់។ ហើយលោកក៏បានបកប្រែសារនោះពីភាសាអង់គ្លេសទៅជាភាសាខ្មែររបស់លោក Fahed Sharaf យ៉ាងដូច្នេះថា៖ «ខ្ញុំឈ្មោះ Fahed Sharaf ខ្ញុំត្រូវបានតែងតាំងជាអនុប្រធានក្នុងកម្មវិធី MGC នាពេលថ្មីៗនេះ ហើយខ្ញុំកំពុងចែករំលែកសារមួយនេះ ដើម្បីបង្ហាញពីរបញ្ហាមួយចំនួនក្នុងការគ្រប់គ្រងរបស់ លោក អ៊ិន សុភិន កំពុងដឹកនាំប្រតិបត្តិការក្នុងកម្មវិធីប្រកួតបវកញ្ញាមួយនេះ»។  

លោក Fahed Sharaf បានកក់សម្គាល់ឃើញថា អំឡុងពេលថ្មីៗនេះមានបេក្ខភាពមួយរូបបានយកប្រាក់មួយចំនួន ទៅឱ្យអ្នកគ្រប់គ្រងផលិតកម្មមហាហង្ស គឺលោក សេង សន ដើម្បីជាថ្នូរទទួលបានតំណែងក្នុងបេក្ខភាពលំដាប់រងទី ៥ (Top 5) សម្រាប់ការប្រកួត MGC 2024 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះនៅខែសីហាខាងមុខ។ ហើយចំនួនទឹកប្រាក់ដែលយកមកសូកបាន់នោះក្នុងជំហានដំបូងត្រូវឲ្យ ៥០០ដុល្លារ ហើយនៅសេសសល់ចំនួន ១៥០០ ដុល្លារទៀតដើម្បីក្លាយជាបេក្ខភាពជាប់ក្នុងលំដាប់រងទី ៥នេះ។​ មានន័យថា លោក អ៊ិន សុភិន លក់មកុដឱ្យអ្នកដែលមានលទ្ធភាព ជាជាងឱ្យបេក្ខភាពដែលមានសមត្ថភាពពិតប្រាកដប្រកួតប្រជែងយមកុដ MGC តាមវិធីដែលបវរកញ្ញាជុំវិញពិភពលោកត្រូវដឹកនាំ ដោយមានម្ចាស់ជ័យលាភី Miss Global ជាតំណាងផ្លូវការរបស់ Miss Global នៃប្រទេសដែលចូលរួម»។ សូមជួយចែករំលែកបន្ត ដើម្បីដឹងកាន់តែច្បាស់ពីបញ្ហានេះ ក៏ដូចជា​លាតត្រដាងនូវភាពអវិជ្ជមានរបស់​លោក អ៊ិន សុភិន ដែលកំពុង​ដឹកនាំកម្មវិធីប្រកួត MGC ផងដែរ។ ខ្ញុំ​សូម​ប្រកាស​លាលែង​ពី​តំណែង​អនុប្រធាន​ MGC ចាប់ពីថ្ងៃនេះតទៅ។  

មិនតែប៉ុណ្ណោះ លោក Fahed Sharaf បានបញ្ជាក់ទៀតថា ខ្ញុំទទួលបាន​ដំណឹង​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​ថា លោក សុភិន បានពន្យារ​ពេល​បើក​ប្រាក់​ខែដែល​ពួក​គេ​បាន​ធ្វើការងារ​​ជាមួយ ​ច្រើន​ខែ​មក​ហើយ។ សូម្បីតែគ្រូបង្វឹកផ្នែកកីឡាម្នាក់ក៏លោកជំពាក់ប្រាក់គាត់ដែរក្នុងចំនួនជាង ២០០០ដុល្លារ ហើយរហូតមកដល់ពេលនេះមិនទាន់បានសងវិញនោះទេ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)