TNAOT News

· 2024-05-24

ហេតុការណ៍ផ្ទុះចេញពីរោងចក្រផលិតស្ករមួយកន្លែងនៅតំបន់ Morogoro បណ្តាលឲ្យមនុស្សស្លាប់និងរងរបួស ១៣នាក់

#NEW NEWS# #ព័ត៌មាន# #Morogoro# #ហេតុការណ៍ផ្ទុះចេញពីរោងចក្រផលិតស្ករ# #ព័ត៍មានអន្តរជាតិ#

6794

មន្ត្រីក្នុងតំបន់បាននិយាយថា ជនបរទេស៣នាក់មកពីប្រទេសប្រេស៊ីល កេនយ៉ា និងឥណ្ឌា និងអ្នកបច្ចេកទេសជនជាតិតង់ហ្សានី ៨នាក់បានស្លាប់ ហើយ២នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅក្នុងហេតុការណ៍ផ្ទុះចេញពីរោងចក្រផលិតស្ករមួយកន្លែងក្នុងតំបន់ Morogoro ភាគខាងកើតប្រទេស Tanzania ។

លោក Shaban Marujugo មេបញ្ជាការពន្លត់អគ្គិភ័យក្នុងតំបន់ Morogoro បានប្រាប់សារព័ត៌មាន Xinhua ថា ហេតុការណ៍ផ្ទុះបានកើតឡើងនៅម៉ោង ១ រំលងអទ្រាតម៉ោងក្នុងស្រុក នៅរោងចក្រផលិតស្ករ Mtibwa ក្នុងស្រុក Kilombero ។

បុគ្គលិកផ្នែកអគ្គិសនីមួយរូបនៅក្នុងរោងចក្រ បានប្រាប់សារព័ត៌មានស៊ីនហួថា ហេតុការណ៍ផ្ទុះនេះបានកើតឡើងបន្ទាប់ពីបំពង់ដែលបញ្ចេញចំហាយឧស្ម័នមួយចូលទៅក្នុងឡចំហាយមួយទៀតដែលបណ្តាលមានហេតុការណ៍ផ្ទុះនេះកើតឡើង ។ 

ហេតុការណ៍ផ្ទុះនេះបានធ្វើឱ្យអ្នកបច្ចេកទេសជនជាតិតង់ហ្សានី និងអ្នកបច្ចេកទេសជនជាតិប្រេស៊ីលម្នាក់រងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយកន្លែងក្នុងរដ្ឋធានី Dodoma ។

ស្នងការប្រចាំតំបន់ Morogoro លោក Adam Malima កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាឱ្យបិទរោងចក្រផលិតស្ករសរយៈពេល៣ថ្ងៃបន្ទាប់ពីហេតុការណ៍នេះកើតឡើង ដើម្បីស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃហេតុការណ៍ផ្ទុះដ៏រន្ធត់នេះផងដែរ ៕

សម្រួលអត្ថបទដោយ៖ ម៉ារីណា 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស