TNAOT News

· 05-24

ប្រេស៊ីល និងចិនអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី-អ៊ុយក្រែន

#ប្រទេសប្រេស៊ីល# #ប្រទេសរុស្ស៊ី# #NEW NEWS# #ព័ត៌មាន# #ប្រទេសអ៊ុយ​ក្រែន# #ប្រទេសចិន# #ព័ត៍មានអន្តរជាតិ#

6766

ប្រទេសប្រេស៊ីល និងចិន បានចុះហត្ថលេខា កាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងស្រុក) លើសេចក្តីថ្លែងការណ៍រួមមួយ ដែលអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាពក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយមានការចូលរួមពីប្រទេសទាំងពីរ។

ឯកសារនេះចុះហត្ថលេខាដោយលោក Celso Amorim ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi អត្ថន័យឯកសារបញ្ជាក់ថា «បណ្តាប្រទេសទាំងអស់ជឿថា ការចរចា គឺជាដំណោះស្រាយដែលអាចសម្រេចបានតែមួយគត់សម្រាប់ "វិបត្តិនៅអ៊ុយក្រែន"»។

ប្រេស៊ីល និងចិន ក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់គោរពតាមគោលការណ៍ចំនួនបី សម្រាប់កាត់បន្ថយស្ថានការណ៍តានតឹងរវាងគ្នាគឺ គ្មានការពង្រីកសមរភូមិ គ្មានការបង្កើនការប្រយុទ្ធ និងគ្មានការបង្កហេតុដោយភាគីណាមួយឡើយ។ប្រេស៊ីល និងចិន បាននិយាយថា ការប្រើប្រាស់អាវុធប្រល័យលោក ជាពិសេសអាវុធនុយក្លេអ៊ែរ ឬអាវុធគីមី និងជីវសាស្រ្ត ត្រូវតែបដិសេធ ដោយបន្ថែមក្នុងឯកសារថា «រាល់កិច្ចខិតខំប្រឹងប្រែង ដែលអាចធ្វើទៅបានត្រូវតែធ្វើឡើងដើម្បីការពារការរីកសាយភាយនុយក្លេអ៊ែរ និងជៀសវាងវិបត្តិនុយក្លេអ៊ែរផងដែរ»៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស