TNAOT News

· 2024-05-24

អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការម៉ឺងម៉ាត់ដើម្បីទប់ស្តាត់ និងបង្ក្រាបរាល់សកម្មភាពក្មេងទំនើង

#NEW NEWS# #សង្គម# #អគ្គស្នងការដ្ឋាននគរបាលជាតិ# #ព័ត៌មានសង្គម# #ក្មេងទំនើង#

7445

អគ្គស្នងការដ្ឋាននគរបាលជាតិ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយចាត់គ្រប់វិធានការជំនាញ និងវិធានការច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើង ឱ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុសាសន៍ និងបទបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទី បង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥”។យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​កាលពីថ្ងៃទី​២៣ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា​ក្នុងអំ​ឡុង​ពេល​​ចុងក្រោយ​នេះ សង្កេតឃើញថា សកម្មភាពក្មេងទំនើង​បានកើត​មានឡើងជា​ញឹកញាប់​​និងមានចរិតកាចសាហាវ​គួរឱ្យ​ព្រួយ​បារម្ភ​ ធ្វើឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់​ បង្កឱ្យ​មានការ​ភ័យខ្លាច​និងជះ​ឥទ្ធិពល​ដល់​បរិយាកាស​សន្តិសុខ និងស​ណ្ដាប់​ធ្នាប់​​សង្គម ​ព្រមទាំង​រំខាន​ដល់​ការ​រស់​នៅ​របស់ប្រជាពលរដ្ឋ​នៅមូលដ្ឋាន។ 

ជាមួយគ្នាននេះ អគ្គ​ស្នងការ​នគរបាលជាតិ​ក៏​បានអំពាវនាវ​​ដល់សាធារណជន គ្រប់គ្រឹះស្ថាន​សិក្សា មាតាបិតា​ អាណាព្យាបាលទាំងអស់​ សូម​ចូលរួមក្នុងការ​អប់រំ ណែនាំប្រៀន​ ប្រដៅដល់សិស្សា​នុសិស្ស​ បុត្រធីតា របស់ខ្លួន​ឱ្យបានល្អ មានសុជីវធម៌​ ចរិយា​សម្បត្តិ​សមរម្យ ថ្លៃថ្នូរ ស័ក្ដិសម​ជា​យុវជន​ទំពាំង​ស្នង​ឬស្សី ជាពិសេស​សរសរទ្រូង​នៃប្រទេសជាតិ និង​សំណូមព​រ​ដល់​ប្អូន​ៗ​ជា​យុវជន និងយុវតី​គ្រប់រូប ត្រូ​វចេះកសាងខ្លួន ស្រលាញ់ការ​សិក្សា ចៀសវាង​ឱ្យឆ្ងាយ​ពីគ្រឿងញៀន និងអំពើ​អបាយមុខ​ ពាលា​អាវ៉ាសែ​គ្រប់យ៉ាង៕​ប្រែសម្រួលដោយ៖ Puthseyha 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស