TNAOT News

· 05-23

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤

#ហ៊ុន សែន# #សង្គម# #ព័ត៌មានសង្គម# #សម្តេ ចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស# #ខេត្តកំពត# #ឯកឧត្តម ម៉ៅ ធនិន# #ព្រឹត្តិការណ៍សំខាន់#

7714

 សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. សម្តេចតេជោ ជួបពិភាក្សាការងារជាមួយ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនទូទាំងប្រទេស

ឯកឧត្តម សូរ៉ាត់ ហ្សាគី អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនទូទាំងប្រទេស ជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា។

១. សហគមន៍កសិកម្មទំនើបស្រូវនាងអំ ប្រើប្រាស់ដ្រូនផ្ទាល់ខ្លួនព្រោះស្រូវជាលើកដំបូង

 បើយោងតាមវីដេអូដែលបង្ហាញដោយ ឯកឧត្តម ឃឹម  ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យឃើញថា សហគមន៍កសិកម្មទំនើបស្រូវនាងអំ បានប្រើប្រាស់ដ្រូនផ្ទាល់ខ្លួនជាលើកដំបូង សម្រាប់ព្រោះស្រូវ លើផ្ទៃដីបង្កបង្កើនផលប្រមាណជាង ៨០០ហិកតា។

២. អភិបាលខេត្តកំពត កំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាង១០ ០០០គ្រួសារ

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីទាំងអស់ ដែលនឹងត្រូវធ្វើការវាស់វែងនាពេលខាងមុខ ត្រូវចូលរួមសហការជាមួយមន្ត្រីក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឱ្យបានល្អ ដើម្បីពន្លឿននៃការចុះវាស់វែង។ 

៣. មនុស្ស ៩ នាក់ស្លាប់ និង ៥៤នាក់ផ្សេងទៀតរងរបួស រួមទាំងបេក្ខជនប្រធានាធិបតីម្នាក់

មនុស្ស ៩ នាក់ស្លាប់ និង ៥៤នាក់ផ្សេងទៀតរងរបួស ខណៈក្នុងនោះ បេក្ខជនប្រធានាធិបតីម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីឆាកមួយបានដួលរលំ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី ក្នុងប្រទេសម៉ិកស៊ិក ព្រោះតែមានខ្យល់កន្ដ្រាក់ខ្លាំង ។

៤. រាជរដ្ឋាភិបាលប្រកាសថ្ងៃកាន់ទុក្ខព្រះបរមសពសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស លើកទី២

រាជរដ្ឋាភិបាល ប្រកាសថ្ងៃកាន់ទុក្ខព្រះបរមសពសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស លើកទី២ជាផ្លូវការ គឺនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ដោយផ្អាកការសម្តែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង។ 

៥. USAID បានបង្ហាញពីភាពជោគជ័យនៃការពង្រីកជំរំសត្វទោច ជាជម្រកដ៏សំខាន់របស់សត្វទោចថ្ពាល់លឿងដែលជិតផុតពូជនៅកែវសីមា

ទីភ្នាក់ងារជំនួយអាមេរិក USAID បានបង្ហាញពីភាពជោគជ័យនៃជំរំសត្វទោច ចាហ៊ូ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការពង្រីកជម្រកដ៏សំខាន់ដល់សត្វទោចថ្ពាល់លឿងដែលជិតផុតពូជនៅកែវសីមា ស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគីរី ។ 

៧. នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រកាសនៅតែបន្តការពារទំនាក់ទំនងរបស់លោកជាមួយក្រុមហាម៉ាស

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្យាយាមការពារទំនាក់ទំនងរបស់លោកជាមួយក្រុមហាម៉ាស ដោយអំពាវនាវឱ្យមានបទឈប់បាញ់ និងដំណោះស្រាយដោយសន្តិភាព ក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សា។

៨. គោលបំណងដែលអ្នកស្រុកចំណុះជើងវត្តអាធ្វា រៀបចំពិធីបុណ្យឆាន់ដា និងវិសាខបូជា

រយៈពេល៣ថ្ងៃ ២យប់ ចាប់ពីថ្ងៃទី២១-២៣ ខែឧសភា ឆ្នាំ២០២៤ អ្នកស្រុកចំណុះជើងវត្តអាធ្វា រៀបចំពិធីបុណ្យឆាន់ដា និងវិសាខបូជា នៅទួលតាមឿង តាមទំនៀមបុរាណដែលតែងតែប្រារព្ធធ្វើឡើង ក្នុងគោលបំណងឧទ្ទិសកុសលដល់បុព្វការីជនទាំង ៧សន្តាន ផ្តាច់កម្ម ផ្តាច់ពៀរសុំសេចក្តីសុខដោយប្រារព្ធភ្ជាប់នូវពិធីបុណ្យវិសាខបូជាផង។

៩. ចិនចាប់ផ្តើមធ្វើសមយុទ្ធយោធារយៈពេល ២ថ្ងៃនៅក្បែរកោះតៃវ៉ាន់

ប្រទេសចិន បានបង្ហាញអំពីការខឹងសម្បាររបស់ខ្លួនតាមរយៈការធ្វើសមយុទ្ធឡោមព័ទ្ធក្បែរៗកោះតៃវ៉ាន់ នាថ្ងៃព្រហស្បតិ៍នេះ រយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់ ខាងជើង ខាងត្បូង និងខាងកើត រួមទាំងជុំវិញកោះ Kinmen, Matsu, Wuqiu និង Dongyin។ 

១០. មហាជនកោតស្ញប់ស្ញែង ក្រោយដឹងពីអត្ថន័យនៃឈុត "រាជនីក្រមាយ័ន្តខ្មែរ" របស់កញ្ញា មាន សូនីតា

មហាជនកោតស្ញប់ស្ញែងខ្លាំងចំពោះឈុត "រាជនីក្រមាយ័ន្តខ្មែរ" របស់កញ្ញាមានសូនីតា ដែលបានគ្រងក្នុងការចូលរួមដើរលើកម្រាលព្រំក្រហមក្នុងកម្មវិធី មហោស្រពភាពយន្តលើកទី៧៧ ទីក្រុងកាន ឬ 77th Annual Cannes Film Festival 2024 នៅប្រទេសបារាំង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស