
TNAOT News
· 2024-05-23
សិក្ខាសាលាស្ដីពី «ពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងកាត់ព្រំដែន និង បច្ចេកវិទ្យា Blockchain នៃផលិតផលកសិកម្មចិន-អាស៊ាន»
#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#
6397
សមាជិក នៃសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រួមទាំងប្រតិភូមកពីសមាជិកអាស៊ានដទៃទៀត ដូចជា ឡាវ វៀតណាម និង ម៉ាឡេស៊ី បានទៅចូលរួមសិក្ខាសាលាស្ដីពី «ពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងកាត់ព្រំដែន និង បច្ចេកវិទ្យា Blockchain នៃផលិតផលកសិកម្មចិន-អាស៊ាន» ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨ ដល់ ២១ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុង Kunming ខេត្ត Yunnan ប្រទេសចិន។
ក្នុងសិក្ខាសាលានេះដែរ មានវគ្គសិក្សាខ្លីចំនួន ៨មេរៀន និងករណីសិក្សា៣ ដែលនិយាយអំពីការធ្វើពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងកាត់ព្រំដែន, ការប្រើប្រាស់បច្ចេកវិទ្យា Blockchain នៅក្នុងការធ្វើពាណិជ្ជកម្ម និងការសាកល្បងការប្រើប្រាស់បណ្ដាញសង្គមដើម្បីធ្វើពាណិជ្ជកម្មឆ្លងដែនផងដែរ។ លើសពីនេះទៅទៀតសិក្ខាកាមក៏បានធ្វើទស្សនៈកិច្ចសិក្សានៅទីក្រុង Ningbo ខេត្ត Zhejiang ទៅកាន់ក្រុមហ៊ុនធំៗ មានដូចជា៖ China-CEEC Economic and Trade Cooperation Demonstration Zone, Central and Eastern European Product Permanent Pavilion, Ningbo International Conference Center, Ningbo Cross-Border E-commerce Industrial Park ដែលកំពុងអនុវត្តន៍ការធ្វើពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងកាត់ព្រំដែន នៅក្នុងប្រទេសចិន។
កាន់តែពិសេសនោះ ប្រតិភូកម្ពុជាបានចូលរួមកម្មវិធីធំៗ កិច្ចពិភាក្សាតុមូលជាមួយមន្រ្តីជំនាញ និង សាស្រ្តាចារ្យ Yunnan Academy of Agricultural Sciences និង នាយកដ្ឋានពាណិជ្ជកម្មប្រចាំខេត្ត យូណាន ដែលនឹងផ្តល់ឱកាសឲ្យសិក្ខាកាមទទួលបានចំណេះដឹង បទពិសោធន៏ល្អៗ ពីមន្រ្តីជំនាញៗ លើប្រធានបទដែលបានពិភាក្សាផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)