TNAOT News

· 2024-05-23

កិច្ចសហការ រវាងសង្គមស៊ីវិលកម្ពុជា-ចិន ជួយសិក្ខាកាមកម្ពុជាមានជំនាញគ្រប់គ្រង ទឹកជំនន់

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

6030

ក្រោមកិច្ចគាំទ្រពី សមាគមមិត្តភាពកម្ពុជា-ចិន នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប សិក្ខាកាមចំនួន ៧៤រូប ទទួលបានការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ ទាំងផ្នែកទ្រឹស្តី និងទាំងការអនុវត្ត លើជំនាញគ្រប់គ្រង ទឹកជំនន់។

នេះបើតាមជំនួបរវាងពិភាក្សាការងាររវាង ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងលោកស្រី ស៊ុន យានណា (Sun Yanna) អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃមជ្ឈមណ្ឌលជាតិកាត់បន្ថយគ្រោះមហន្តរាយ ព្រមទាំងគណៈប្រតិភូចំនួនបីស្ថាប័ន គឺ១-នាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ នៃមជ្ឈមណ្ឌលជាតិកាត់បន្ថយគ្រោះមហន្តរាយ នៃប្រទេសចិន ២-ផ្នែកគ្រប់គ្រងគ្រោះអាសន្ននៃតំបន់ស្វយ័តក្វាងស៊ីជនជាតិជ័ង និង៣-មូលនិធិចិនPEACELAND។

ក្នុងឱកាសនោះ លោកស្រី ស៊ុន យានណា ក្នុងនាមសង្គមស៊ីវិលចិន លោកស្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង នៅក្នុងការសម្របសម្រួល ជាមួយអង្គពាក់ព័ន្ធនានាដើម្បីសម្រេច បាននូវលទ្ធផលគួរជាទីមោទនៈ សម្រាប់វគ្គបណ្តុះបណ្តាលនេះ។ឯកឧត្តម ឯក សំអុល ក៏បានលើកទឹកចិត្ត ដល់មូលនិធិចិនPEACELANDរួមកម្លាំងជាមួយអង្គភាពពាក់ព័ន្ធនានា របស់ប្រទេសចិន ពង្រីកវិសាលភាព នៃការបណ្តុះបណ្តាល និងលំហាត់អនុវត្តនេះ នៅតាមបណ្តាខេត្តដទៃទៀត ក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកទំហំវិមាត្របរិមាណ ឱ្យបានកាន់តែច្រើន នូវធនធានមនុស្ស ក្រុមជួយសង្គ្រោះគ្រប់គ្រង គ្រោះមហន្តរាយនេះ។បន្ថែមពីនេះ ឯកឧត្តម ឯក សំអុល បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ រវាងគណៈប្រតិភូចិន ជាមួយគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ របស់ប្រទេសកម្ពុជា។ ហើយឯកឧត្តម ចាត់ទុកថា កិច្ចសហប្រតិបត្តិការ រវាងសង្គមស៊ីវិលកម្ពុជា និងចិន ជាកម្លាំងចលករចូលរួម ដល់កិច្ចអភិវឌ្ឍ នៅមូលដ្ឋានផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស