TNAOT News

· 2024-05-22

សូមរួសរាន់ឡើងកម្មវិធីប្រកួតវាយសីដណ្តើមប្រាក់រង្វាន់មិត្តភាពកម្ពុជា-ចិន វិលមកវិញហើយ!

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

17818

ឆ្នាំ២០២៤នេះគឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកម្ពុជានិងចិន ក្នុងនោះដែរក៏មានកម្មវិធីប្រកួតកីឡាវាយសី(Badminton)នឹងប្រារព្ធធ្វើឡើងក្នុងរយៈពេលដ៏ខ្លីខាងមុខដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

កម្មវិធីប្រកួតវាយសីលើកនេះគឺជាគំនិតផ្តួចផ្តើមរបស់សារព័ត៌មាន TNAOT APP ដែលតែងតែផលិតមាតិការនិងវីដេអូសំខាន់ៗសម្រាប់ចំណងកាទូតរវាងប្រទេសកម្ពុជានិងចិន។ កម្មវិធីប្រកួត កីឡាវាយសី លើកនេះ ធ្វើឡើងក្នុងគោលបំណងជម្រុញទំនាក់ទំនងទ្វេភាគី និង បង្ហាញពីចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ឲ្យកាន់តែ រឹងមាំបន្ថែមទៀត ជាពិសេសគឺឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន២០២៤ ឬ People-To-People Exchange Year 2024 ។ ដូច្នេះសូមលោកអ្នករួសរាន់ឡើង ចុះឈ្មោះប្រកួតឥឡូវនេះតាមលក្ខន្តិក: ដូចខាងក្រោម៖

១.សម្រាប់អ្នកដែលចូលចិត្តកីឡាវាយសី និយមលេងកីឡាវាយសី (និងមិនមែនជាកីឡាករអាជីព) នៅកម្ពុជា ពោលគឺមិនមែនជាកីឡាករវាយសីពិតប្រាកដ មិនមែនជាគ្រូបង្វឹកវាយសីក្នុងស្រុក ក្រុង ឬខេត្តណាមួយឡើយ និងមិនស្ថិតក្នុងក្រុមជម្រើសជាតិវាយសី ឬជាកីឡាករវាយសីចូលនិវត្តន៍ដែរ គឺមិនអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងកម្មវិធីនេះឡើយ បើមិនដូច្នេះទេក្រោយការស្រាវជ្រាវរកឃើញ ថាមានការបោកប្រាស់ក្នុងនាមជាបេក្ខភាព ទោះមានលទ្ធផលបែបណាក៏ក្រុមការងារមិនទទួលស្គាល់ដែរ!ហើយនឹងត្រូវផ្សព្វផ្សាយព័ត៌មានលើប្រព័ន្ធផ្សព្វផ្សាយសង្គមនានាតែម្តង។

២.ចំនួនសរុបនៃក្រុមដែលត្រូវជ្រើសរើសរួមមាន៖វិញ្ញាសាវាយគូបុរស វិញ្ញាសាវាយគូនារី វិញ្ញាសាវាយគូចម្រុះផ្នែកបុរស វិញ្ញាសាឯកត្តជននារី នឹងត្រូវបានអញ្ជើញតាមក្រុមនីមួយៗមានចំនួន៣២ក្រុម សរុបចំនួន១៩២ក្រុម។

៣. របៀបចុះឈ្មោះ

**កាលបរិច្ឆេទចុះឈ្មោះចូលរួមប្រកួត ថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៤ ដល់ ថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៤ (តាមរយៈ Scan QR)

**កាលបរិច្ឆេទប្រកួតបឋមនៅ ថ្ងៃទី២៩ និងថ្ងៃទី ៣០ ខែមិថុនាឆ្នាំ២០២៤ ប្រកួតវគ្គផ្តាច់ព្រ័ត្រនៅ ថ្ងៃទី០៦ និងទី០៧ ខែកក្កដា ឆ្នាំ២០២៤។

៤. នីតិវិធីនៃការចុះឈ្មោះប្រសិនបើមានគ្នាចាប់ពី ពីរនាក់ឡើងទៅគឺទាមទារឲ្យមានឈ្មោះក្រុម ហើយអ្នកដាក់ពាក្យត្រូវតែយល់និងចេះភាសាចិនឬភាសាអង់គ្លេសអាចប្រើការបាន ហើយបេក្ខជនតម្រូវឲ្យមានសុខភាពល្អ និងរឹងមាំដើម្បីងាយចូលរួមប្រកួត និងមានអាយុចន្លោះពី ១៨ ទៅ ៦៥ឆ្នាំ។

៥. ដំណើរការចុះឈ្មោះគឺធ្វើតាមរយៈ scan me to register។ 

៦.ដំណាក់កាលបន្ទាប់ពីចុះឈ្មោះបានជោគជ័យគឺលោកអ្នកគ្រាន់តែបង់ថ្លៃចុះឈ្មោះម្នាក់១៥ដុល្លារតាមរយៈគណនីធនាគារABA  (001695211, Name: tangbingjian ) ជាការស្រេច។

៧. រង្វាន់ជ័យលាភី

**ចំណាត់ថ្នាក់លេខ១ នឹងទទួលពានមាស១ មេដាយមាស១ + ថវិការ៥០០ដុល្លារ + កាដូអនុស្សាវរីយ៍ដ៏គួរឲ្យភ្ញាក់ផ្អើល១

** ចំណាត់ថ្នាក់លេខ២ នឹងទទួលពានប្រាក់១ មេដាយប្រាក់១ + ថវិការ៣០០ដុល្លារ+ កាដូអនុស្សាវរីយ៍ដ៏គួរឲ្យភ្ញាក់ផ្អើល១

**ចំណាត់ថ្នាក់លេខ៣ នឹងទទួលពានសំរឹទ្ធ១ មេដាយសំរឹទ្ធ១ + ថវិការ២០០ដុល្លារ+ កាដូអនុស្សាវរីយ៍ដ៏គួរឲ្យភ្ញាក់ផ្អើល១

បន្ថែមពីលើនេះបន្ទាប់ពីលោកអ្នកបង់ថ្លៃចុះឈ្មោះរួចរាល់ និងពេលមកដល់ទីតាំងប្រកួតប្រជែងនោះលោកអ្នកនឹងទទួលវត្ថុអនុស្សាវរីយ៍ពីកម្មវិធីប្រកួតវាយសី (Badminton) ព្រមទាំងរង្វាន់ពិសេសៗជាច្រើនទៀត! ដូច្នេះសូមកុំភ្លេចណាចូលរួមប្រកួតទាំងអស់គ្នា ដើម្បីទទួលបានទាំងមិត្តភាពនិងប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់៕

អត្ថបទ៖ Adelia


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស