
Cambo-China
· 2024-05-22
ស្ថាប័ននីតិប្បញ្ញតិ្តកម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការពូនជ្រំមិត្តភាពដែកថែប
#ប្រទេសកម្ពុជា# #រដ្ឋសភា# #មិត្តភាពដែកថែប# #សង្គម# #ព័ត៌មានសង្គម# #ប្រទេសចិន# #CAMBO-CHINA#
4003
កម្ពុជា-ចិន ឯកភាព និងប្តេជ្ញាចិត្តរួមគ្នានៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដែលនឹងនាំមកនូវផលប្រយោជន៍ជូនដល់ប្រទេស និងប្រជាជនទាំងសងខាង។ នេះបើតាមជំនួបពិភាក្សាការងាររវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម សូរ៉ាត ហ្សាគៀរ (Shohrat Zakir) អនុប្រធានគណៈកម្មាធិការអចិន្រ្ដៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នេះ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិន នាពេលនេះ ពិតជាមានសារៈសំខាន់ជាប្រវត្តិសាស្រ្ដ។ ដំណើរទស្សនកិច្ចនេះបានចូលរួមចំណែកយ៉ាងខ្លាំងដល់ការបន្តពង្រឹង ពង្រីក និងលើកកម្ពស់បន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និង ”កិច្ចសហប្រតិបត្ដិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” នៃប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ការរីកចម្រើនរបស់កម្ពុជាមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់មិត្តចិនបានទេ។
សម្តេចរដ្ឋសភាធិបតី មានជំនឿយ៉ាងមុតមាំថា ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ នឹងខិតខំប្រឹងប្រែងជាមួយគ្នាបន្ថែមទៀតក្នុងការអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បីផ្ដល់ជាផលប្រយោជន៍រួមរបស់ប្រជាជន។ ជាមួយគ្នានេះ សម្តេចបានស្នើភាគីចិនជួយគាំទ្រដល់គម្រោងអភិវឌ្ឍន៍ស្ថាប័នរដ្ឋសភាកម្ពុជាទៅជារដ្ឋសភាឌីជីថល និងការស្តារហេដ្ឋារចនាសម្ព័ន្ធការិយាល័យតំណាងរាស្រ្តទាំង២៥ខេត្ត-រាជធានី។
ជាមួយគ្នានេះ ឯកឧត្តម សូរ៉ាត ហ្សាគៀរ ក៏បានគូសបញ្ជាក់ថា រដ្ឋសភាចិន នឹងបន្តគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម ការនាំចូលកសិផលពីកម្ពុជា វិស័យថាមពល បច្ចេកវិទ្យា សន្តិសុខ អប់រំ សុខាភិបាលជាដើម។ ឯកឧត្តម បានសន្យាថា នឹងខិតខំជំរុញ លើកទឹកចិត្ត និងផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជាដល់វិនិយោគិន និងប្រជាជនចិន បានបន្តមកបណ្តាក់ទុន និងធ្វើដំណើរទេសចរណ៍នៅកម្ពុជាផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន
ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា
【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង
គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
យោបល់ទាំងអស់ (0)