Cambo-China

· 2024-05-22

ប្រតិភូ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស បានមកបំពញទស្សនកិច្ចផ្លូវការនៅកម្ពុជា

#ប្រទេសកម្ពុជា# #សង្គម# #ប្រធានសភាតំណាងប្រជាជនចិន# #ព័ត៌មានសង្គម# #ប្រទេសចិន# #CAMBO-CHINA# #ទស្សនកិច្ច#

4640

សភាតំណាងប្រជាជនចិនទូទាំងប្រទេស ដឹកនាំដោយ​ ឯកឧត្តម Shohrot Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នឹងមកទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។នៅក្នុងដំណើរបំពញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានេះ ឯកឧត្តម Shohrot Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នឹងអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនរួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងឥស្សរជនជាន់ខ្ពស់មួយចំនួនទៀត។

ហើយបន្ទាប់ សភាតំណាងប្រជាជនចិនទូទាំងប្រទេស ដឹកនាំដោយ​ ឯកឧត្តម Shohrot Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍  ក៏នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ដែលនេះក៏ស្របទៅតាមឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤ ផងដែរ​៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស