Cambo-China

· 2024-05-16

សមយុទ្ធនាគមាសកម្ពុជា-ចិន លើកទី៦ ឆ្នាំ២០២៤ បានចាប់ផ្តើមនាព្រឹកនេះហើយ

#ប្រទេសកម្ពុជា# #សមយុទ្ធ# #ឆ្នាំ២០២៤# #សង្គម# #ព័ត៌មានសង្គម# #ប្រទេសចិន# #CAMBO-CHINA#

4723

សមយុទ្ធនាគមាស ឆ្នាំ២០២៤ ដែលជាសមយុទ្ធទ្រង់ទ្រាយធំរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះហើយ។ការធ្វើលំហាត់សមយុទ្ធនាគមាស លើកទី៦ ​មានទំហំធំជាងលើកមុនៗ ដោយសារតែមានកងទ័ពចូលរួមច្រើន រួមទាំងពង្រីកកម្រិតធ្វើសមយុទ្ធលើផ្ទៃទឹកបន្ថែមទៀត ក្នុងនោះ ភាគីទាំងពីរនឹងប្រើប្រាស់នាវាចម្បាំងរហូត១៤គ្រឿង។ ហើយចំពោះកម្លាំងចូលរួមសមយុទ្ធនេះ គឺមានចំនួនសរុបទាំងអស់គឺ ២,០៧៥នាក់ ក្នុងនោះមានកងយោធពលខេមរភូមិន្ទចំនួន ១,៣១៥នាក់ និងកងទ័ពរំដោះប្រជាជនចិនចំនួន ៧៦០នាក់។

 ដោយឡែកគ្រឿងបំពាក់ សម្រាប់ការចូលរួមធ្វើសមយោគលើគោករួមមាន៖ រថក្រោះដែក រថយន្តគ្រប់ប្រភេទចំនួន៧៩គ្រឿង រួមទាំងបរិក្ខារស៊ើបការ បរិក្ខារបោសសម្អាតជាតិផ្ទុះ បរិក្ខារបញ្ជូនសារធាតុគីមី ជាច្រើនឈុតទៀតផងដែរ៕

ប្រភពរូប៖ ដើមអំម្ពិល, TVK  

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស