TA X2

· 02-20

ការចំណាយលើការធ្វើដំណើររបស់ប្រទេសចិន ក្នុងអំឡុងបុណ្យចូលឆ្នាំ លើសពីកម្រិតមុនជំងឺកូវីដ

#ព័ត៌មាន# #វិស័យទេសចរណ៍# #ចិន# #ព័ត៍មានអន្តរជាតិ#

6062

ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអាទិត្យថា ប្រាក់ចំណូលពីវិស័យទេសចរណ៍នៅក្នុងប្រទេសចិន អំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ដែលបានបញ្ចប់ទៅកាលពីថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ បានកើនឡើង ៤៧,៣ ភាគរយ ពីឆ្នាំមុន និងលើសពីកម្រិតកាលពីឆ្នាំ២០១៩ ដោយសារការកើនឡើងនៃការធ្វើដំណើរក្នុងស្រុក ក្នុងពេលមានការឈប់សម្រាករយៈពេលយូរជាងធម្មតា។

ទិន្នន័យនេះ អាចផ្តល់ជំនួយបណ្តោះអាសន្នដល់អ្នកបង្កើតគោលនយោបាយ ខណៈប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ កំពុងប្រឈមមុខទៅនឹងហានិភ័យឱនភាព ក្នុងពេលមានតម្រូវការរបស់អ្នកប្រើប្រាស់ចុះខ្សោយ ប៉ុន្តែនិរន្តរភាពនៃការជំរុញវិស័យទេសចរណ៍ គឺមិនប្រាកដប្រជា ហើយប្រាក់ចំណូលពីវិស័យទេសចរណ៍ ក្នុងការធ្វើដំណើរនៅតែទាបជាងកម្រិតមុនជំងឺរាតត្បាត។

ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ដែលគេដឹងថាជាការធ្វើអន្តោប្រវេសន៍ប្រចាំឆ្នាំច្រើនបំផុតរបស់ពិភពលោក ទីតាំងទេសចរណ៍នៅទូទាំងប្រទេសបានឃើញហ្វូងមនុស្សយ៉ាងច្រើន។ យោងតាមទិន្នន័យរបស់ក្រសួងវប្បធម៌ និងទេសចរណ៍បានឲ្យដឹងថា ការចំណាយលើវិស័យទេសចរណ៍ក្នុងស្រុក បានកើនឡើង ៤៧,៣ ភាគរយ មានចំនួនដល់ ៦៣២,៧ ពាន់លានយ័ន ឬ ៨៧,៩៦ពាន់លានដុល្លារ ពីរយៈពេលថ្ងៃឈប់សម្រាកដូចគ្នាកាលពីឆ្នាំ ២០២៣។ ចំនួននៃការធ្វើដំណើរក្នុងស្រុក ដែលបានធ្វើឡើង ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៅឆ្នាំនេះ បានកើនឡើង ៣៤,៣ ភាគរយ ធៀបទៅនឹងឆ្នាំមុន ដែលមានចំនួនសរុប ៤៧៤ លាននាក់។ យោងតាមទិន្នន័យរបស់ក្រសួង បានឱ្យដឹងថា ដោយប្រៀបធៀបទៅនឹងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីកាលពីឆ្នាំ ២០១៩ មុនពេលជំងឺរាតត្បាតកូវីដ វាយប្រហារនៅក្នុងប្រទេស ការចំណាយលើវិស័យទេសចរណ៍ក្នុងស្រុក បានកើនឡើង ៧,៧ ភាគរយ ហើយការធ្វើដំណើរក្នុងស្រុកបានកើនឡើង ១៩ ភាគរយ។ ប៉ុន្តែថ្ងៃឈប់សម្រាកនៅក្នុងឆ្នាំ ២០២៤នេះ មានរយៈពេល៨ថ្ងៃ គឺច្រើនជាងមួយថ្ងៃ នៃការឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ក្នុងឆ្នាំ ២០១៩ ។


ប្រភពពី៖ Reuters

https://www.reuters.com/

អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា

https://www.reuters.com/markets/asia/chinas-travel-spending-during-lunar-new-year-holidays-beats-pre-covid-levels-2024-02-18/


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ស្នាដៃពេញនិយមរបស់គាត់

ការណែនាំពិសេស