TA X2

· 02-19

រដ្ឋមន្ត្រីការបរទេសចិន ប្រាប់លោក Blinken ថាអាមេរិក គួរតែដកទណ្ឌកម្មចេញពីក្រុមហ៊ុនចិន

#ទណ្ឌកម្ម# #ព័ត៌មាន# #Wang Yi# #Antony Blinken# #ព័ត៍មានអន្តរជាតិ#

6106

ចិន ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) ថា ទីក្រុងវ៉ាស៊ីនតោន គួរតែលុបចោលទណ្ឌកម្មលើបណ្ដាក្រុមហ៊ុន និងបុគ្គលនានារបស់ប្រទេសចិន ហើយថាការប៉ុនប៉ងផ្តាច់ខ្លួនពីប្រទេសចិន គឺមានតែធ្វើឱ្យប៉ះពាល់ដល់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានឱ្យដឹងថា លោក វ៉ាង បានប្រាប់លោក ប្លីងខិន កាលពីថ្ងៃសុក្រ នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង មូនីច (Munich) ថាសហរដ្ឋអាមេរិក គួរតែដកទណ្ឌកម្មចេញ និងមិនត្រូវធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអភិវឌ្ឍន៍ស្របច្បាប់របស់ប្រទេសចិនឡើយ។

ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនជាច្រើនដែលខ្លួនបានចោទប្រកាន់ថាបានធ្វើការជាមួយយោធាចិន បើទោះបីជាមានការបដិសេធពីក្រុមហ៊ុនទាំងនោះក៏ដោយ។ ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ក៏ត្រូវបានដាក់លើបុគ្គល និងអង្គភាពជាច្រើនផងដែរ ជុំវិញការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ ស៊ីនជាំង (Xinjiang) ប្រទេសចិន។

ទំនាក់ទំនងចិន-អាមេរិក បានបង្ហាញពីសញ្ញានៃភាពប្រសើរឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈដែលភាគីទាំងពីរបានចាត់វិធានការដើម្បីបង្កើតបណ្តាញទំនាក់ទំនងឡើងវិញ បន្ទាប់ពីទំនាក់ទំនងរវាងមហាអំណាចពិភពលោកទាំងពីរនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍៕


ប្រភពពី៖ Reuters


https://www.reuters.com/world/chinas-wang-yi-held-constructive-talks-with-blinken-munich-chinese-foreign-2024-02-17/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)