
Knongsrok
· 2023-12-20
ទាយសន្លឹកបៀ៖ ពេលណាដល់គូព្រេង? តើគូព្រេងនៅប៉ែកខាងណា ជាអ្នកនៅជិត ឬមកពីឆ្ងាយ?
#ចំណេះដឹង# #ទស្សទាយ# #ទាយសន្លឹកបៀ#
8153
មនុស្សជាច្រើនច្បាស់ជាចង់ដឹងថា តើយើងមានគូព្រេងឬអត់? បើមាន នឹងមាននៅអាយុប៉ុន្មាន? សូមស្មឹងស្មាតអារម្មណ៍ ហើយជ្រើសរើសសន្លឹកបៀដែលអ្នកចូលចិត្ត ដោយផ្អែកលើសន្លឹកដែលទាក់ទាញអ្នកបំផុត ហើយអានការទស្សន៍ទាយខាងក្រោម។
ពាក្យទស្សន៍ទាយនៅសន្លឹកទី 1
អ្នកច្បាស់ជាមានគូព្រេង អ្នកប្រហែលជាបានបានជួបគូព្រេងនៅអាយុរាងច្រើនបន្តិច ឬអាចក្ររៀបការបន្តិច ព្រោះអ្នកជាមនុស្សមានពិភពឯកជនខ្ពស់ ហើយផ្តោតលើការរកស៊ី ប្រកបអាជីវកម្មជាធំ មុនចង់រៀបការ ។
អាយុនៅពេលជួបគូព្រេង គឺចាប់ពីវ័យជំទង់ដែលមានអាយុចន្លោះពី ១៨ ទៅ ២៥ ឆ្នាំ អ្នកប្រហែលជាមិនពេញចិត្តនឹងស្នេហានៅពេលអ្នកជួបនោះទេ ប៉ុន្តែអ្នកនឹងសមបំណង ហើយរៀបការជាមួយគូព្រេងនៅអាយុរាងច្រើនបន្តិច ។
ពាក្យទស្សន៍ទាយនៅសន្លឹកទី 2
អ្នកគឺជាមនុស្សដែលមានគូព្រេង ប៉ុន្តែមនុស្សមួយចំនួនដែលជ្រើសរើសបៀសន្លឹកនេះ នៅទីបញ្ចប់ពួកគេអាចនឹងចូលចិត្តនៅលីវជាង។ អ្នកគឺជាមនុស្សម្នាក់ដែលគិតច្រើន មានមន្តស្នេហ៍ មានមនុស្សចូលចិត្តច្រើន តែអ្នកមានអារម្មណ៍ថា អ្នកអាចរស់នៅដោយខ្លួនឯងបាន ។ មនុស្សដែលជ្រើសរើសបៀមួយសន្លឹកនេះ អាចគិតថាចង់នៅលីវ ពីព្រោះពួកគេមានអារម្មណ៍ថា ពួកគេអាចពឹងផ្អែកលើខ្លួនឯងបាន ហើយក៏ចូលចិត្តមានសេរីភាពក្នុងការជ្រើសរើសដែរ ។
អាយុនៅពេលជួបគូព្រេង ចន្លោះពី ២១-៣៥ ឆ្នាំ ចាត់ជាពេលវេលាសមរម្យ ដែលមនុស្សភាគច្រើនចាប់ផ្តើមមានស្នេហា និងរៀបការ។
ពាក្យទស្សន៍ទាយនៅសន្លឹកទី ៣
អ្នកគឺជាមនុស្សដែលមានគូព្រេង ហើយគូព្រេងរបស់អ្នកអាចមានច្រើនជាងម្នាក់ អ្នកជាមនុស្ស
មានពិភពឯកជនខ្ពស់ មិនងាយស្រឡាញ់នរណាផ្តេសផ្តាសឡើយ អ្នកមានមនុស្សដែលចូលមកចាប់អារម្មណ៍ច្រើនណាស់ ហើយបើអ្នកបានស្រឡាញ់នរណាហើយ អ្នកនឹងស្រឡាញ់គេអស់ពីបេះដូង ។
អាយុនៅពេលជួបគូព្រេង ប្រហែលជាបានជួបកាលពីនៅក្មេងៗ ជាអ្នកជិតខាង ឬមិត្តណាម្នាក់ដែលធ្លាប់សិក្សា ជួបគ្នានៅបឋមសិក្សា ឬវិទ្យាល័យ វាជាទំនាក់ទំនងដែលមានចំណងជាច្រើនឆ្នាំ រហូតដល់មានអារម្មណ៍ស្រឡាញ់និងក្លាយជាសង្សាររហូតដល់រៀបការ ។
ពាក្យទស្សន៍ទាយនៅសន្លឹកទី 4
អ្នកគឺជាមនុស្សដែលមានគូព្រេង ហើយគូព្រេងរបស់អ្នកអាចជាមនុស្សដែលនៅជិតអ្នក មិនមែនជាអ្នកនៅឯណាឆ្ងាយទេ អាចជាមនុស្សជិតស្និទ្ធនឹងអ្នក ឬអាចរស់នៅផ្ទះក្បែរអ្នកក៏ថាបាន ។
តាមពិត អ្នកគឺជាមនុស្សម្នាក់ដែលខ្វល់ខ្វាយ គិតច្រើន ហើយតែងតែមានអារម្មណ៍ថា មិនមានអ្នកយល់ចិត្ត ទោះបីជាមានសង្សា ឬមាននរណាម្នាក់ចាប់អារម្មណ៍ក៏ដោយ អ្នកក៏នៅមានអារម្មណ៍ឯកោខ្លាំងគ្រប់ពេលដដែល ។ ដូច្នេះសម្រាប់មិត្តអ្នកអានណាជ្រើសរើសសន្លឹកបៀនេះ សន្លឹកបៀចង់សុំឲ្យអ្នកបើកបេះដូងហើយសម្លឹងមើលមនុស្សដែលនៅជុំវិញខ្លួន ដែលស្រលាញ់និងជូនពរអ្នក បន្ទាប់មកអ្នកនឹងជួបគូព្រេងដ៏ល្អនោះហើយ ។
អាយុនៅពេលជួបគូព្រេង ចន្លោះពី ២៣ ទៅ ៣៥ ឆ្នាំ ចាត់ជាវ័យទូទៅ នៃមនុស្សមានគូស្នេហ៍ និងរៀបការ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
យោបល់ទាំងអស់ (0)