ដើមអម្ពិល-DAP News

· 2023-12-10

ចិន ព្រមានអាមេរិក មិនត្រូវលូកដៃ ចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន ឬលើកទឹកចិត្តឱ្យកោះតៃវ៉ាន់ ប្រកាសឯករាជ្យឡើយ

#ព័ត៌មាន# #Wang Yi# #Antony Blinken# #ព័ត៍មានអន្តរជាតិ#

12732

បរទេស ៖ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានព្រមានរដ្ឋមន្ត្រីការបរទេស អាមេរិកលោក Antony Blinken ក្នុងអំឡុងពេលទូរស័ព្ទកាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោន មិនត្រូវលូកដៃចូលកិច្ចការផ្ទៃក្នុង របស់ទីក្រុងប៉េកាំងនោះទេ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន និង រដ្ឋមន្ត្រីការបរទេសអាមេរិក បានពិភាក្សាអំពីអនាគត នៃទំនាក់ទំនងចិន-អាមេរិក ស្ថានភាពនៅមជ្ឈិមបូព៌ា និង កោះតៃវ៉ាន់។

ទីក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ ជាផ្នែក ដែលមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ខ្លួនក្រោមគោលការណ៍ចិន តែមួយ ហើយថា ចិនរក្សាសិទ្ធិ ក្នុងការប្រើប្រាស់កម្លាំង ប្រសិនបើទីក្រុងតៃប៉ិ ប្រកាសឯករាជ្យជាផ្លូវការ ។

លោក Wang បានបញ្ជាក់ជំហរនេះឡើងវិញ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ហើយបាននិយាយថា អាមេរិកមិនត្រូវលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ឬលើកទឹកចិត្តកងកម្លាំង ឱ្យប្រកាស “ឯករាជ្យតៃវ៉ាន់” ណាមួយឡើយ, នេះបើតាមទូរទស្សន៍ Central Television របស់ប្រទេសចិន។

កាលពីខែមុន អ្នកនាំពាក្យរដ្ឋាភិបាលចិន Chen Binhua បាននិយាយពាក្យវោហាសាស្ត្រចេញមកពីអ្នកនយោបាយនៅក្នុងទឹកដី ដោយព្រមានថា “ឯករាជ្យភាពតៃវ៉ាន់មានន័យថាសង្រ្គាម”៕ ប្រែសម្រួលៈ ណៃ តុលា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស