Lookingtoday

· 2023-11-29

ស្ដេចអង់គ្លេស ប្រទានមេដាយ ដល់ក្រុម តារាចម្រៀងកូរ៉េ Blackpink

#ព័ត៌មាន# #Blackpink# #ព័ត៍មានអន្តរជាតិ#

10448

ព្រះមហាក្សត្រ អង់គ្លេសស្ដេច Charles ទី៣ បានប្រទានមេដាយថ្នាក់មហាឧត្ដម MBE (Most Excellence Order) ជូនទៅដល់ក្រុមតារាចម្រៀងកូរ៉េខាងត្បូង Blackpink កាលពីថ្ងៃពុធ។

ការប្រទានមេដាយនេះ ធ្វើឡើងអំឡុងពេល ដែលប្រធានាធិបតីកូរ៉េខាងត្បូង បំពេញដំណើរទស្សនកិច្ច ទៅកាន់រាជធានីឡុងដុង ប្រទេសអង់គ្លេស។

រាជវាំងអង់គ្លេស Buckingham បានឱ្យដឹងថា ក្រុម Blackpink ទទួលបានមេដាយនេះ ក៏ព្រោះតែសមាជិកក្រុមនេះបានជួយធ្វើការផ្សព្វផ្សាយ និងតស៊ូមតិលើរឿងបម្រែបម្រួលអាកាសធាតុ នៃកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ COP26 ដែលប្រព្រឹត្តិទៅនៅស្កុតឡែន កាលពីឆ្នាំ២០២១។

ជាមួយគ្នានេះដែរ ស្ដេចអង់គ្លេសសង្ឃឹមថា លោកនឹងអាចទតការសម្ដែងរបស់ Blackpink ដោយផ្ទាល់ផងដែរ។

សូមជម្រាបផងដែរថា Blackpink ត្រូវបានបង្កើតនៅឆ្នាំ២០១៦ ហើយចាប់តាំងពីពេលនោះមក ក្រុមនេះក៏ល្បីទូទាំងពិភពលោក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស