Phanou Social Media

· 2023-11-04

ឱកាស គឺជាពេលវេលា!

#ចំណេះដឹង# #ទស្សនៈផ្ទាល់ខ្លួន# #Inspiration Stories#

6395

សួស្តីប្រិយមិត្តរបស់ Phanou Social Media ទាំងអស់សូមស្វាគមន៍ការត្រឡប់មកវិញរបស់ខ្ញុំ។ ថ្ងៃនេះខ្ញុំមានអត្ថបទមួយមកវែកញែកជូនអ្នកទាំងអស់គ្នា ក្រោមទស្សនៈផ្ទាល់ខ្លួនមួយគឺថា"ឱកាស គឺជាពេលវេលា"

(រូបភាពតំណាង)

ជាទូទៅមនុស្សរាល់គ្នាតែងតែនិយាយថា ខ្ញុំបានបាត់បង់ឱកាសនេះខ្ញុំបាទបាត់បង់ឱកាសនោះ តែពួកគេមិនដឹងថាឱកាសមិនមែនបាត់បង់ទៅណានោះទេ។ ដរាបណាអ្នកនៅតែមានវត្តមាននៅលើផែនដីនេះអ្នកនៅតែមានពេលវេលាសម្រាប់រស់នៅនៅលើផែនដីនេះ ឱកាសនិងមានសម្រាប់អ្នកជារៀងរហូត។ ប៉ុន្តែអ្វីដែលខុសគ្នានោះគឺអ្នកត្រូវតែសន្យានឹងខ្លួនឯងថាកុំឱ្យឱកាសនៅចំពោះមុខនេះកន្លងផុតទៅ។ ត្រូវតែសិក្សាស្វែងយល់រៀនសូត្រអំពីបទពិសោធន៍កន្លងមកហើយទុកបទពិសោធន៍ទាំងនោះគឺជាខែលមួយ ដែលជួយការពារនៅឧបសគ្គទាំងឡាយ ហើយដោះស្រាយរាល់ឧបសគ្គដែលមានចំពោះមុខដើម្បីចាប់យកឱកាសដែលខ្លួនប៉ងប្រាថ្នា។

(រូបភាពតំណាង)

ជាដំបូងយើងត្រូវតែតាំងខ្លួនឯងគឺជាសត្វឥន្ទ្រីមួយ ដែលមិនខ្លាចព្យុះភ្លៀងហើយត្រូវហោះឲ្យខ្ពស់សម្លឹងទៅគ្រប់ទិសទី ស្គាល់ ដឹង យល់ គោរពហេតុការណ៍ហើយមានវិន័យចំពោះខ្លួនឯង! មកដល់ត្រង់នេះខ្ញុំសុំបង្ហាញនូវពាក្យបរិកម្មមួយដែលខ្ញុំបានដាស់តឿនខ្លួនឯងរហូតមក ពាក្យនោះនិយាយថា" ផែនការគឺជាផែនទី វិន័យគឺជាយាន្ត ការអនុវត្តគឺជាការធ្វើដំណើរ បើអ្នកមានទាំងបីនេះអ្នកនឹងក្លាយទៅជាព្រះព្រហ្មហើយចានលិខិតលើជីវិតខ្លួនឯងពេញមួយជីវិត"

អរគុណសម្រាប់ការអានពីដើមរហូតដល់ចប់!

អត្ថបទដើមដោយ÷Phanou Social Media

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)