TNAOT News

· 2023-10-30

ចង់ដឹងទេ! តើមានការតាំងពិព័រណ៍អ្វីខ្លះនៅកម្ពុជាក្នុងខែវិច្ឆិកា !

#សង្គម# #Event Collection# #ព័ត៌មានសង្គម#

9667

ការតាំងពិព័រណ៍ដ៏សម្បូរបែប និងច្រើនជម្រើសនៅកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ដើម្បីផ្តល់ភាពងាយស្រួលដល់ពុកម៉ែ បងប្អូន ដែលស្វែងរកសេវាកម្ម ផលិតផល ការប្រម៉ូសិន និងទីតាំងផ្សេងៗ ។

សូមមើលការសង្ខេបពិព័រណ៍ដ៏សម្បូរបែបក្នុងខែវិច្ឆិកាខាងក្រោម៖

កម្មវិធីរត់កម្សាន្ត RUN FUN 5K/10K  

ចូលរួមរត់ដើម្បីសុខភាពចម្ងាយ ៥គីឡូ និង១០គីឡូ ទីតាំងបឹងកក់ Eden Garden Mall កម្មវិធីរត់ប្រចាំខែរៀបចំដោយ 𝐆𝐚𝐫𝐦𝐢𝐧 𝐑𝐮𝐧 𝐂𝐥𝐮𝐛 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 ។ កម្មវិធីប្រព្រឹត្តនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅវេលាម៉ោង ៥ ព្រឹកដល់ម៉ោងម៉ោង ១០ព្រឹក ។ 

ចុះឈ្មោះដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កំណត់ត្រឹមតែ៥០០នាក់តែប៉ុណ្ណោះ ! 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=728911042599605&set=a.623568249800552

សិក្ខាសាលា “កុំរស់នៅជាមួយរសជាតិជីវិត រស់នៅជាមួយការរៀបចំជីវិត”

ឱកាសជួបផ្ទាល់ជាមួយវាគ្មិនកិត្តិយស ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី 

លោកស្រី ឃួន ហ្រ្វង់ដារា និងទូលបង្គំខ្ញុំបាទ វ៉េង សិរីវុឌ្ឍ ។ 

សិក្ខាសាលានេះផ្តោតសំខាន់ទៅលើការពង្រឹងស្មារតី ផ្នត់គំនិត កំណត់គោលដៅសម្រេចបំណងជីវិត និង ការចែករំលែកបទពិសោធន៍ផ្ទាល់ ។ សិក្ខាសាលាចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី 18 ខែវិច្ឆិកា ឆ្នាំ2023 ម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់ ដល់ម៉ោង ៥ និង ៣០ នាទីល្ងាច ដែលមានទីតាំងនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា TECHNO ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

011 266 261 

078 635 151 

https://www.facebook.com/vengsereyvuthofficial/posts/pfbid02YPZuzqzbRdP94Tq8MqDxr7XK7astZFRZeGuZtwoMUJBxT66yFMuEGvcL9RE4446Fl

សិក្ខាសិលាខ្លីនៅសណ្ធាគារ Capri By Fraser ទីក្រុងភ្នំពេញ!

អ្នកនឹងឆ្នៃបង្កើតវត្ថុវេទមន្តដ៏ស្រស់ស្អាតដែលត្រូវបានធានាក្នុងអំឡុងពេលវគ្គសិក្សារបស់យើង ក្រោមការណែនាំរបស់វិចិត្រករ Scarlett របស់យើង។ Scarlett បានបង្ហាញរូបគំនូរអរូបីដ៏អស្ចារ្យរបស់នាងនៅក្នុងការតាំងពិពណ៌ជាច្រើន ដោយបង្ហាញពីទេពកោសល្យដ៏អស្ចារ្យរបស់នាង។ បន្ថែមពីលើនេះ សូមរីករាយជាមួយតែពេលរសៀលមិនគិតថ្លៃ និងនំដុត នំខេក ទឹកផ្លែឈើ កាហ្វេ និងអាហារសម្រន់ជាច្រើនទៀត។ កក់កន្លែងរបស់អ្នកឥឡូវនេះសម្រាប់បទពិសោធន៍ដែលមិនអាចបំភ្លេចបាននេះ! សិក្ខាសិលាចាប់ផ្តើមនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅសណ្ឋាគារ Capri by Fraser ភ្នំពេញ ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

099 201 460

https://www.facebook.com/angkorartgallery?locale=zh_CN


ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First STOCK” ឆ្នាំ២០២៣

កម្មវិធីសម្ភោធជាផ្លូវការពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First STOCK” ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៦ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្សារទំនើប អ៊ីអន ភ្នំពេញ (អ៊ីអន ១) (Lively Plaza and Lively Sweet Zone) ចាប់ពីម៉ោង ១០ព្រឹក ដល់ ១២ថ្ងៃត្រង់ និងមានផ្សាយផ្ទាល់តាមផេកហ្វេសបុកផ្លូវការរបស់ ផ្សារមូលបត្រកម្ពុជា ។

កុំភ្លេចតាមដានទាំងអស់គ្នា ដើម្បីស្វែងយល់ពីវឌ្ឍនភាពទីផ្សារ និងឱកាសវិនិយោគនៅផ្សារមូលបត្រកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

023 958 888

info@csx.com.kh

https://www.facebook.com/cambodia.csx/posts/351367740614228

The Crafting Flea Fair

សូមអញ្ជើញចូលរួមពិព័រណ៍ Crafting Flea នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ១០ព្រឹកដល់ម៉ោង ១៥ រសៀលនៅ Bong Bonlai, YK Art House, Cambodian Living Arts និង Azahar Yoga Studio។ 

ចូលរួមដោយឥតគិតថ្លៃ នៅក្នុងទីតាំងដ៏ស្រស់ស្អាតដែលងាយស្រួលសម្រាប់សត្វចិញ្ចឹមរបស់យើង។ មានការតាំងបង្ហាញសិល្បៈនិងសិប្បកម្មធ្វើដោយដៃដ៏ស្រស់ស្អាត។ សិក្ខាសាលា និងមានថ្នាក់រៀនដោយឥតគិតថ្លៃ រួមទាំងការប្រគំតន្ត្រីផ្ទាល់ផងដែរ និងមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យ ប្រសិនបើលោកអ្នកចុះឈ្មោះសម្រាប់ការចាប់រង្វាន់!

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

ykarthouse@gmail.com

https://www.facebook.com/photo/?fbid=840043234487804&set=gm.6896779463740960

ចូលរួមទស្សនារបាំ Cercle Olé Khamchanla

ជួបគ្នានៅថ្ងៃទី ២៣ និង ២៤ ខែវិច្ឆិកា វេលាម៉ោង ៧ យប់ ដើម្បីស្វែងយល់ពី CERCLE ដែលជាក្បាច់រាំទោលនៃជំនួបនៃវប្បធម៌ ដោយ Olé Khamchanla!

នៅក្នុងរបាំ Cercle ដោយលោក Olé Khamchanla បានបង្ហាញពីខ្លឹមសារនៃរបាំរបស់គាត់ តាំងពីដើមកំណើតនៅហ៊ីបហប រហូតដល់ការរួមផ្សំជាមួយរបាំសហសម័យ និងរបាំប្រពៃណីពីប្រទេសថៃ និងឡាវ។ ចម្រៀងទោលនៅផ្លូវបំបែកនៃវប្បធម៌ដែលអ្នករបាំសន្ទនា ពីលោកខាងលិច និងបូព៌ា ពីចលនាតាមដងផ្លូវ និងសិល្បៈបុរាណ។ 

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ 

023 985 611

info@institutfrancais-cambodge.com

https://www.facebook.com/photo/?fbid=716106730430430&set=gm.325865630160242

កម្មវិធី ដំណើរស្នាក់នៅនិងបំពេញការងារផ្នែកសិល្បៈ 

អ្នកនាង Lucie Durbiano អ្នកនិពន្ធ និងវិចិត្រករគំនូរជីវចល និងលោក Dominique Forma អ្នកនិពន្ធប្រលោមលោករាវរក និងជាអ្នកសរសេររឿងភាពយន្ត កំពុងនៅឯវិទ្យាស្ថាន សម្រាប់សន្និសីទស្តីពីការសរសេរ! ធនធានសំខាន់ក្នុងទម្រង់សិល្បៈច្រើន គ្មានសិល្បៈណាដែលគ្មានការសរសេរទេ។ ការនិទានរឿង និងរឿងរ៉ាវនឹងក្លាយជាចំណុចសំខាន់នៃការពិភាក្សានេះ៖ តើអ្វីជំរុញទឹកចិត្តក្នុងការសរសេរ? តើស្គ្រីបនិងផ្ទាំងរឿងដែលគូរមានរូបរាងយ៉ាងណា? មកជជែកជាមួយអ្នកនិពន្ធភ្ញៀវទាំងពីររបស់យើង! នៅថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៦ និង ៣០ នាទីល្ងាច ។ 

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=711238104250626&set=gm.273714902321861

កម្មវិធីវប្បធម៌កូរ៉េចម្រុះ Nadri Korean Festival

មហោស្រពវប្បធម៌កូរ៉េណាឌ្រីរបស់យើងត្រលប់មកវិញហើយ ជាមួយនឹងកម្មវិធីវប្បធម៌កូរ៉េចម្រុះ ដែលមានដូចជា ការរៀនធ្វើម្ហូប ការរៀនតុបតែងមុខ ការលេងល្បែងកំសាន្ត ការស្លៀកសំលៀកបំពាក់ហាន់ប៊ុក ព្រមទាំងការប្រគុំតន្ត្រី K-pop ដ៏ធំរបស់យើងជាដើម។ ជួបគ្នាថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១ ថ្ងៃត្រង់រហូតដល់ម៉ោង ៧ ល្ងាច ខាងមុខនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។ កុំភ្លេចបបួលមិត្តភក្តិមកលេងឱ្យបានច្រើន ដើម្បីទទួលបានបទពិសោធន៍ដ៏រីករាយពីមហោស្រពវប្បធម៌របស់យើង។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

023 999 494

info.ckcc@gmail.com

https://www.facebook.com/photo/?fbid=323360786983135&set=a.233865149266033

ព្រឹត្តិការណ៍ Beyond Supercar

ព្រឹត្តិការណ៍ដ៏អស្ចារ្យ Beyond Supercar ប្រជុំទៅដោយឡានស្ពតទំនើបៗ មាននៅរាជធានីភ្នំពេញ នឹងមកប្រជុំគ្នានៅថ្ងៃទី ១៨ វិច្ឆិកា ២០២៣ នេះ នៅមុខផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កា ម៉ល់។

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

090 438 111

info@techostartup.center

https://www.facebook.com/photo/?fbid=854445910020298&set=gm.812751644190801

ពិធីបុណ្យ Diwali 

សមាគមឥណ្ឌាប្រចាំកម្ពុជា សហការជាមួយស្ថានទូតឥណ្ឌា រាជធានីភ្នំពេញ ប្រារព្ធពិធីបុណ្យ Diwali នៃពន្លឺជាមួយមិត្តភ័ក្តិ និងក្រុមគ្រួសាររបស់អ្នកនៅក្នុងព្រឹត្តិការណ៍ឥណ្ឌាដ៏ធំបំផុតប្រចាំឆ្នាំ។ រីករាយជាមួយអាហារ និងភេសជ្ជៈឥណ្ឌាដ៏ឈ្ងុយឆ្ងាញ់ និងទទួលបានការចូលរួមពីក្រុមតន្ត្រីផ្ទាល់មកពីប្រទេសឥណ្ឌា Raffles និង កាដូជាច្រើនទៀតផង ។ កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ៥ និង ៣០ នាទីល្ងាច ដែលមានទីតាំងនៅ Naga world ។ 

សម្រាប់ការទិញសំបុត្រលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=1326358518246011&set=gm.692755932566440

សិក្ខាសាលាស្តីពីការគ្រប់គ្រងកិច្ចសន្យាផ្តល់សិទ្ធិប្រកបអាជីវកម្មផ្នែកម្ហូបអាហារនិងភេសជ្ជៈ

ការគ្រប់គ្រងកិច្ចសន្យាផ្តល់សិទ្ធិប្រកបអាជីវកម្មផ្នែកម្ហូបអាហារនិងភេសជ្ជៈ ស្វែងយល់ពីគន្លឹះសំខាន់ៗដើម្បីគ្រប់គ្រងកិច្ចសន្យាផ្តល់សិទ្ធិប្រកបអាជីវកម្ម ក្នុងវិស័យម្ហូបអាហារនិងភេសជ្ជៈប្រកបដោយទំនុកចិត្ត !

ប្រទេសកម្ពុជាបានទាក់ទាញម៉ាកយីហោ Franchise ក្នុងតំបន់ និងអន្តរជាតិកាន់តែច្រើនឡើងៗ រួមទាំងឈ្មោះល្បីៗផងដែរ។

គោលគំនិតនៃសិទ្ធិអាជីវកម្មឥឡូវនេះគឺជាកត្តាចាំបាច់ ហើយអាចបង្ហាញប្រសិទ្ធភាពយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ នៅពេលអ្នកចង់បើក ឬពង្រីកអាជីវកម្មរបស់អ្នក។សិក្ខាសាលាចាប់ផ្តើមនៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ៨ ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់ មានទីតាំងនៅ Hôtel Cambodiana។ 

សម្រាប់ការទិញសំបុត្រលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

016 685 888/076 222 8886

manager@cambodiarestaurantassociation.com.kh

https://www.facebook.com/photo/?fbid=847109534082288&set=gm.333995869372729

ពិព័រណ៍ធុរកិច្ចឌីជីថល ២០២៣

សេចក្ដីជូនដំណឹងស្ដីពី ពិព័រណ៍ធុរកិច្ចឌីជីថល ២០២៣ ក្រោមមូលបទ “ធុរកិច្ចថ្មី នវានុវត្តន៍ និងបច្ចេកវិទ្យា ក្នុងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល” ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ។

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ 

081 884 550

https://www.facebook.com/Techo.Startup.Center/posts/pfbid02ZyxY7MwXU4c3Ckbmshcb5pYSXBJrj1h4Ft7M72xC6geb2FsunJxsUuFPqDExZQvvl

ព្រឹត្តិការណ៍សន្និសីទ និងសម្ពោធ Roksi

ចូលរួមជាមួយពួកយើងនៅក្នុងព្រឹត្តិការណ៍សន្និសីទ និងសម្ពោធ Roksi នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅ Factory Phnom Penh ។ កុំឲ្យខកខានឱកាសនេះដើម្បីស្វែងយល់អំពីផ្លាស់ប្តូរបទពិសោធន៍នៃការបង្វឹកអាជីវកម្មរបស់អ្នកជាមួយ Roksi!

សម្រាប់ការចុះឈ្មោះលោកអ្នកអាចទាក់ទងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=835588481695291&set=a.588027279784747

ពិព័រណ៍ សប្តាហ៍ថាមពលស្អាត “ Clean Energy Week 2023 ”

" ពិព័រណ៍ សប្តាហ៍ថាមពលស្អាត " ជាកម្មវិធីមួយនៃព្រឹត្តិការណ៍សប្តាហ៍ថាមពលស្អាត ២០២៣ ដែលនឹងប្រព្រឹត្តិឡើងក្រោមប្រធានបទ " សន្តិសុខថាមពល និងអនាគតថាមពលស្អាតរបស់កម្ពុជា "។

កម្មវិធីនេះ មានគោលបំណងលើកកម្ពស់វិស័យថាមពលស្អាត និងការតាំងពិព័រណ៍បង្ហាញក្រុមហ៊ុនជាច្រើនដែលគាំទ្រវិស័យថាមពលស្អាតនៅកម្ពុជាក៏ដូចជាការលើកតម្កើនការយល់ដឹង និងស្វែងយល់បន្ថែមពីវិស័យនេះ ជាពិសេសដំណោះស្រាយផ្សេងៗទាក់ទងនិងថាមពលស្អាតនៅក្នុងប្រទេស។

កាលបរិច្ឆេទ៖ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣

ពេលវេលា៖ ០៩:០០ ព្រឹក ដល់ ០៦:០០ រសៀល

ទីតាំង៖ ប៉េងហួត យូរ៉ុផាក

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទាក់ទង៖ 

https://docs.google.com/forms/d/e/1FAIpQLSfvUXUeEKjFOWRbBgU-t5jTM4CrC7i8RUV2dvnV9df6Zmbt8A/viewform?fbclid=IwAR3PQ2VUIwG0ElxxXgpg69qz5RlcYZHxIiYSabz7rfq7OHD7K580l_tmRnQ

International Conference on Medical, Biological and Pharmaceutical Sciences Cambodia 2023

"International Conference on Medical, Biological and Pharmaceutical Sciences Cambodia 2023" ដែលហៅកាត់ថា (ICMBPS) នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មានទីតាំងនៅ Sunway Hotel Phnom Penh រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ សន្និសីទ ICMBPS គឺដើម្បីប្រមូលផ្តុំអ្នកសិក្សាប្រកបដោយភាពច្នៃប្រឌិត និងអ្នកជំនាញក្នុងវិស័យវេជ្ជសាស្ត្រ ជីវសាស្ត្រ និងឱសថសាស្រ្ត ទៅកាន់វេទិការួមមួយ ។

សម្រាប់តម្លៃសំបុត្រលោកអ្នកអាចទាក់ទងតាម៖ 

https://iastem.org/Conference2023/Cambodia/2/ICMBPS/

ពិព័រណ៌ការងារ និងផលិតភាពជាតិ 

មហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ ដែលមានអ្នកចូលរួមច្រើនជាងគេ នឹងមកដល់ក្នុងខែវិច្ឆិកា ខាងមុខនេះហើយ! ឱកាសការងារយ៉ាងច្រើនសំបូរបែបចំនួនជាង ២ ម៉ឺន កន្លែងពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០!

ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នឹងត្រូវរៀបចំរយៈពេលពីរថ្ងៃ គឺថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៥ល្ងាច នៅអគារពិព័រណ៍កោះពេជ្រ ហើយត្រូវបានសហការរៀបចំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ, សហភាពសហព័ន្ធយុវជនកម្ពុជា, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា (TAFTAC), អង្គការអន្តរជាតិខាងការងារ (ILO), អង្គការភីផលអីននិត (People in Need Cambodia) និងអង្គការស្វីសខនថាក់ និង គាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត។

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

017 871 807

096 2155 162

info@nea.gov.kh

https://www.nea.gov.kh/index.do 

កម្មវិធី ដើរដើម្បីប្រយុទ្ធជំងឺមិនឆ្លង ( Walk4NCDs )

បើយើងកើតមកមានខ្លួនច្រើន ចង់ស៊ីផឹកច្រើនប៉ុណ្ណាក៏មិនសំខាន់ ! តែបើយើងកើតមកមានខ្លួនតែមួយ ត្រូវស្វែងយល់ឱ្យច្បាស់ពីជំងឺមិនឆ្លង ? ជាសិស្ស និងនិស្សិត បើយើងយល់ដឹងពីជំងឺមិនឆ្លង ហើយចេះការពារខ្លួនជាមុន យើងអាចរស់ដល់ចាស់សក់ស្កូវកោងខ្នង ដូចតា និងយាយបាន (កុំឱ្យតែគេបោកបានហើយ) !

ចូលរួមកម្មវិធីដើរ ដើម្បីប្រយុទ្ធជំងឺមិនឆ្លង ថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្តាតអូឡាំពិក ពីម៉ោង៧ព្រឹក ដល់១២ថ្ងៃត្រង់ ។

សម្រាប់ការចុះឈ្មោះលោកអ្នកអាចទាក់ទងតាមរយៈ៖ 

099 914 657

admin@pilltech.com.kh

https://www.facebook.com/tovpet2021

សិល្បៈគំនូរច្នៃប្រឌិតលើជញ្ជាំងដ៏អស្ចារ្យក្នុងកម្មវិធី Murals for Cambodia Festival

ត្រៀមខ្លួនសម្រាប់ការភ្ញាក់ផ្អើល ពេលដែលយើងនឹងបង្ហាញផ្ទាំងរូបភាពផ្លូវការសម្រាប់មហោស្រព Murals for Cambodia Festival ដែលរចនាដោយ Tones One EDK វិចិត្រករផ្ទាំងគំនូរជនជាតិស្វីស-កម្ពុជា!

សូមរង់ចាំមើល ក្រុមវិចិត្រកររចនាផ្ទាំងគំនូរដ៏មានតម្លៃពីជុំវិញពិភពលោក ដែលនឹងនាំយកនូវបដិវត្តសិល្បៈថ្មីៗ! 

កម្មវិធីចាប់ផ្តើមពីថ្ងៃទី ១៧ ១៨ ១៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៤ រសៀល រហូតដល់ពាក់កណ្តាលអធ្រាត្រ ដែលមានទីតាំងនៅ Factory Phnom Penh ។ 

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទាក់ទងតាមរយៈ ៖ 

https://www.facebook.com/muralsforcambodia 

ពិព័រណ៍បុណ្យណូអែល WIG Christmas Fair 2023 

ពិព័រណ៍បុណ្យណូអែលរបស់នារីអន្តរជាតិ (WIG) ធ្វើឡើងនៅថ្ងៃអាទិត្យទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៥ ល្ងាច នៅសាលារៀន Canadian International School (CISP), Elite Road, Koh Pich ។ ប្រាក់ចំណេញទាំងអស់នឹងត្រូវបរិច្ចាគដល់អង្គការសប្បុរសធម៌ក្នុងប្រទេសកម្ពុជា។

ក្នុងអំឡុងពេលពិព័រណ៍នេះ យើងនឹងរៀបចំការចាប់រង្វាន់ធំ ជាមួយនឹងរង្វាន់ជាង ១០០រង្វាន់ ដែលមានតម្លៃសរុបជាង ៦ ០០០ ដុល្លារអាម៉េរិក អ្នកនឹងមានឱកាសដ៏ល្អជាមួយនឹងរង្វាន់ដ៏ស្រស់ស្អាតទាំងនោះផងដែរ ។

សំបុត្រចូលរួមតម្លៃ ២ ដុល្លារ ៥០ សេន !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទាក់ទងតាមរយៈ ៖ 

communication.wig@gmail.com

https://www.facebook.com/photo/?fbid=722962463204772&set=gm.860103745699411

កម្មវិធីតាំងពិព័រផលិតផលម្ហូបអាហារមកពីប្រទេសជប៉ុន Japan Fair 2023

សូមរីករាយជាមួយនឹងរសជាតិប្លែកៗរបស់ម្ហូបជប៉ុនជាមួយនឹងក្រុមគ្រួសារអ្នក !

Japan Fair គឺជាកម្មវិធីតាំងពិព័រផលិតផលម្ហូបអាហារមកពីប្រទេសជប៉ុន ដែលយើងនឹងធ្វើនៅផ្សារទំនើប AEON ។ 

មានការតាំងពិព័រណ៍ម្ហូបអាហារជប៉ុនប្រមាណជាង ២០០ ប្រភេទ ។ សូមបងប្អូនអញ្ជើញមកស្គាល់អំពីរបៀបធ្វើម្ហូប និងផលិតផលជប៉ុនជាច្រើនមុខ ។

AEON MALL Sen Sok City ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៣

AEON MALL Phnom Penh ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ 

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទាក់ទងតាមរយៈ ៖ 

https://docs.google.com/forms/d/e/1FAIpQLSenKvOvgKJ9IyAebbf4Q-YsdBI6JmTx1VWN-dCgfbLMTKW29w/viewform

ព្រឹត្តិការណ៍ Kep Sea Mountian Run

ព្រឹត្តិការណ៍ "ទីកែប រត់អបអរសាទរបុណ្យឯករាជ្យជាតិ" "KEP SEA-MOUNTAIN RUN” 

ជួបគ្នានៅកែបចាប់ពីថ្ងៃទី ១១ ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តកែប និង បរវិវេណឧទ្យានជាតិកែប

ប្រភេទវិញ្ញាសា៖

វិញ្ញាសាររត់ចម្ងាយ 5Km : 15$

វិញ្ញាសាររត់ចម្ងាយ 10Km : 20$

វិញ្ញាសាររត់ចម្ងាយ 21Km : 25$

សម្រាប់ការចុះឈ្មោះលោកអាចទំនាក់ទំនងតាមរយៈ ៖ 

088 9988 889 

088 2272 215 

087 805 513

https://l.facebook.com/l.php?u=https%3A%2F%2Fwww.runwithsai.com%2F%3Ffbclid%3DIwAR2GxgeMieE6qk0qqkUZ9l9XzIKqJBT1F8JmScyCbR_apxaHhoQmJqSgeN4&h=AT3ypEHPLXRyHMdT9H53SbegIw04zmvIbsqygi5goVAVBTK6GpV891t2b4Ob4df3NNhpJgd6OJLPFUi67T2Kffw1AIRiTFQygt-p2QeLli7GruF5WGUyy3uciL9IMGpPfBDO&__tn__=-UK-R&c[0]=AT2xft50VlEMucoSuDlf20e8WamUIWORSHBhzJeA6y3YKqWvoqBixLckTbCPITnaAMoZNeCN3N5D8SUbzZO5SObCYCEJZ-iQ3K0MfVL9BdHAxgX6CkEEaPLu4_uHiPpFJG8Dz264TTp4qM6rV5crI5Tlk2TI4JsLa7AHwGWy1N45B0ZANGidMEy6jIFXSOYWC3SsfiA36nwjE1EterFoQ7mai7Kc3OwOsQPm7pvuvADa3V1ReqCVspPDIfaTBa4N_lLwH7ClGC4H5cfZ0ULunXA98iq-edwi-axz2RSkDLdy38135kPe6R0cc9kqDFtXqO6qnGIth4s

យុទ្ធនាការ“តើម្ហូបជប៉ុនអ្វីដែលអ្នកចូលចិត្តជាងគេ” “What's your favourite Japanese food”

អ្នកគាំទ្រ Kawaii-Con ដ៏អស្ចារ្យទាំងអស់! សម្រាប់អ្នកទាំងអស់គ្នាដែលបានចូលរួមក្នុងយុទ្ធនាការលើកទី ១ របស់យើងនៅលើ Facebook“តើម្ហូបជប៉ុនអ្វីដែលអ្នកចូលចិត្តជាងគេ”"! ពួកយើងនឹងចែកសំបុត្រឥតគិតថ្លៃដែលមានតម្លៃសរុប ១០០០ ដុល្លារអាម៉េរិកសម្រាប់គ្រប់គ្នាដែលបានចូលរួម! កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅ AEON Mall Sen Sok City ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទាក់ទងតាមរយៈ ៖ 

81 3-6804-5552

kawaiicon.info@gmail.com

https://www.facebook.com/100093537393893/posts/193387073789205/?mibextid=cr9u03

ព្រឹត្តិការណ៍ Together Actions for SDGs

ក្រុមហ៊ុន អ៉ីអន ម៉ល ខេមបូឌា ខូអិលធីឌី នឹង អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់យើងនូវព្រឹត្តិការណ៍មួយដែលមានឈ្មោះថា “តោះចូលរួមសកម្មភាពដើម្បី អេស ឌីជី” ដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់សកម្មភាពឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals) នៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅផ្សារទំនើប អ៉ីអន ម៉ល សែនសុខ ស៊ីធី (ជាន់ផ្ទាល់ដី) នៅថ្ងៃទី ១៧ ដល់ ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ ១០យប់។  

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទាក់ទងតាមរយៈ ៖ 

023 988 100

info@aeonmall-kh.com

https://www.facebook.com/profile.php?id=61551680168513

បុណ្យភូមិមានជើង 

អត់ម៉េចបាន បុណ្យភូមិមានជើងខែ១១ហ្នឹង នៅខេត្តក្រចេះ បងប្អូនអ្នកខេត្តក្រចេះ បុណ្យភូមិមានជើងទៅជួបបងប្អូនហើយ ! 

សូមទូងស្គរ បន្លឺសម្លេងហៅអ្នកស្រុកបុណ្យភូមិគ្រប់ទីកន្លែងទាំងភ្នំពេញនិងអ្នកក្រចេះទាំងអស់មកលេងបុណ្យភូមិមានជើងខេត្តក្រចេះទាំងអស់គ្នា!

បុណ្យភូមិរាល់ឆ្នាំធ្លាប់តែធ្វើខែចូលឆ្នាំនៅជាយរាជធានីភ្នំពេញ ឆ្នាំនេះលេងឈុតធំម្ដងមើល អ្នកក្រចេះអើយ បុណ្យភូមិមានជើងសុំផ្ញើខ្លួនផ្ញើប្រាណផងណា ហើយអ្នកភ្នំពេញនិងខេត្តផ្សេងៗផង កុំភ្លេចរង់ចាំមកទទួលបានភាពសប្បាយរីករាយនិងការសាទរនូវស្នាដៃសិល្បៈប្រចាំខេត្តក្រចេះ ការប្រកួតទេពកោសល្យសិល្បៈពីប្អូនៗសិស្សវិទ្យាល័យ ការជិះទូកទស្សនាសត្វផ្សោត ទស្សនាតំបន់វប្បធម៍ប្រវត្តិសាស្រ្ដ លេងល្បែងប្រជាប្រិយ ភ្លក់អាហារឆ្ងាញ់ៗប្រចាំតំបន់ ក្រាលកន្ទេលទស្សនាការសម្ដែងសិល្បៈគ្រប់ទម្រង់ និងការប្រគំតន្ដ្រីពីសំណាក់សិល្បករល្បីៗជាច្រើនរូប និងកម្មវិធីសប្បាយៗជាច្រើនទៀត បុណ្យភូមិចាប់ផ្តើមពីថ្ងៃទី ១៧, ១៨, ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីរួមខេត្តក្រចេះ ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទាក់ទងតាមរយៈ ៖ 

017 294 967

https://www.facebook.com/bonnphumonthemove

កម្មវិធីរត់ឡើងអគារដំបូងបំផុតនៅកម្ពុជា V-Active Run

V-Active Run Up គឺជាកម្មវិធីរត់ឡើងអគារដំបូងបំផុតនៅកម្ពុជា ដែលនឹងធ្វើឡើងនៅអគារពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ស្កឹមស្កៃកម្ពស់៣៩ជាន់ ប្រវែង១៨៨ម៉ែត្រ មានស្ថាបត្យកម្ម និងរចនាបទប្រណីតប្លែកគេ រះយ៉ាងលេចធ្លោចំកណ្តាលរាជធានីភ្នំពេញប្រកបដោយសក្តានុពលល្អបំផុត។ កម្មវិធីរៀបចំឡើងដើម្បីជំរុញ និងលើកកម្ពស់ការរស់នៅរបស់ប្រជាជនយើងឲ្យកាន់តែរស់រវើក ផ្តើមចេញពីសកម្មភាពទូទៅប្រចាំថ្ងៃ។ ថរិកាដែលទទួលបានពីការលក់សំបុត្រ នឹងត្រូវយកទៅបរិច្ចាគក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ។ ជួបគ្នានៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៥ និង ៣០ នាទីព្រឹកដល់ម៉ោង ១០ ព្រឹក ។ 

តម្លៃសំបុត្រក្នុងម្នាក់ ២០ ដុល្លារអាម៉េរិក ! 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទាក់ទងតាមរយៈ ៖ 

088 866 6298

info@vattanacbrewery.com

https://www.facebook.com/photo/?fbid=289590167327071&set=a.165084969777592

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស