
Knongsrok
· 2023-10-27
បើអ្នកគិតចង់បែកគ្នា សូមពិចារណាបញ្ហាទាំងនេះ ៣ នេះឱ្យបានច្បាស់លាស់សិន!
#ចំណេះដឹង# #មិត្តប្រុស# #ស្នេហា#
847
ពេលដែលខ្លួន និងដៃគូសុទ្ធតែយល់ថាបានបាត់បង់ចិត្តស្រលាញ់នៅក្នុងស្នេហាមួយនេះហើយ ឬក៏ពេលដែលមនុស្សនៅជុំវិញខ្លួនអ្នកប្រឆាំងទំនាក់ទំនងរបស់អ្នក អ្នកច្បាស់ជាពិបាកចិត្តខ្លាំង ស្ទើរតែចង់បែកគ្នាហើយមែនទេ?
ដើម្បីចៀសវាងចំពោះការស្តាយក្រោយនាថ្ងៃអនាគត មុនពេលដែលសម្រេចចិត្តថាបែកគ្នា សូមអ្នក ពិចារណាឱ្យម៉ត់ចត់បន្តិច។
១. ពេលដែលមានអារម្មណ៍ខកចិត្តគិតថាគួរតែបែកគ្នាឬយ៉ាងណា?
ពេលដែលអ្នកពិចារណាថាបែកគ្នាជាមួយមិត្តប្រុស ឬយ៉ាងណានោះ ក្នុងចិត្តរបស់អ្នកគឺងាយនឹងមានគំនិតអវិជ្ជមាន និងភាពចងចាំដ៏រីករាយកាលពីមុន បានច្របូកច្របល់នៅក្នុងខួរក្បាលអ្នកមិនឈប់។
ដ្បិតតែងតែយកភាពខ្វះខាតរបស់មិត្តប្រុស និងការឈ្លោះប្រកែកគ្នាថ្មីៗ ព្រមទាំងរឿងរ៉ាវដែលបានដើរឆ្លងកាត់ជាមួយគ្នាកាលពីមុនមកប្រៀបធៀបគ្នា បណ្តាលឱ្យគំនិតរបស់ខ្លួនកាន់តែទុតិទ្ធិនិយម តែបើនិយាយឱ្យខ្លីទៅ គិតចុះគិតឡើងអ្នកនៅតែយល់ថាគំនិតរបស់ខ្លួនគឺសំខាន់ដដែល។
២. ពេលដែលអ្នកចង់បែកគ្នាជាមួយគេ សូមអ្នកសួរខ្លួនឯង ៣ សំនួរនេះសិន ៖
ហេតុអ្វីបានជាគិតដល់ចង់បែកគ្នាជាមួយនឹងគេ? ខ្លួនឯងមិនខុសទេឬ? ដោយសារខ្លួនមិនអាចអន់ឱនឱ្យគេមែនទេ?
សូមអ្នកបន្ទូរអារម្មណ៍បន្តិច សាកបិទភ្នែកគិតមើលដោយស្ងប់ស្ងាត់ និងស្ទាបចិត្តខ្លួនបន្តិចមើល
- ពេលដែលអ្នកពិបាកចិត្តគិតចង់បែកគ្នា
អ្នកទាំងពីរប្រាកដជាមានការចងចាំជាច្រើនដ៏មានសុភមង្គល។ កុំគិតថា “គេបានធ្វើអ្វីខ្លះដើម្បីអ្នក” តែត្រូវគិតថា “ហេតុអ្វីបានគេជាធ្វើរឿងទាំងអស់នេះដើម្បីអ្នក” ។ បើអ្វីដែលគិតឃើញនោះសុទ្ធតែជាការចងចាំដ៏ស្រស់បំព្រងនោះ នេះបញ្ជាក់ថាអ្នកនៅមានមនោសញ្ចេតនាចំពោះគេនៅឡើយ។
ផ្ទុយមកវិញ បើនៅក្នុងការចងចាំរបស់អ្នកសុទ្ធតែជាភាពឈឺចាប់ នោះបញ្ជាក់ថាអ្នកអស់ចិត្តស្រលាញ់ចំពោះរូបគេហើយ ប៉ុន្តែមានបុគ្គលមួយចំនួនអាចដើម្បីតែមិនចង់មានស្នាមរបួស ឬក៏មិនចង់ធ្វើបាបដល់គេទើបជ្រើសរើសគេចឱ្យផុត មិនចង់ប្រឈមមុខនឹងការពិត។
- ពេលដែលអ្នកពិបាកចិត្តគិតចង់បែកគ្នា
មិនថាអ្នកធ្វើសេចក្តីសម្រេចចិត្តយ៉ាងម៉េចនោះទេ នៅតែមិនរកមិនឃើញសេចក្តីបញ្ចប់នៅក្នុងផ្លូវស្នេហារបស់អ្នកនោះ សូមអ្នកចាកចេញពីគេជាបណ្តោះអាសន្នសិនទៅ សាកមិនទាក់ទងគ្នាមួយអាទិត្យ ឬមិនជួបគ្នាមួយខែ... បញ្ឈប់រាល់ទំនាក់ទំនងទាំងអស់ជាមួយគេជាបណ្តោះអាសន្ន។
ក្រោយពីធ្វើបែបនេះហើយ អ្នកនឹងមានអារម្មណ៍យ៉ាងដូចម្តេច? អាចយល់ថាអផ្សុកទេ? ឬក៏យល់ថាអ្នកធូរស្រាលបន្ទុកច្រើនជាងមុន? ក្រោយពីឃ្លាតឆ្ងាយពីគេជាបណ្តោះអាសន្នហើយ ចិត្តរបស់អ្នកគួរតែអាចដឹងថា វិថីស្នេហារបស់អ្នកនឹងដើរយ៉ាងដូចម្តេចហើយ?
បើសម្រេចចិត្តថារក្សាគម្លាតជាមួយនឹងដៃគូអ្នកហើយនោះ អ្នកដាច់ខាតត្រូវតែធ្វើការបកស្រាយប្រាប់គេឱ្យបានច្បាស់លាស់ ហើយទទួលការយល់ព្រមពីគេ ជំហានមួយនេះគឺសំខាន់ខ្លាំងណាស់ ព្រោះអាស្រ័យពេលដែលបែកគ្នាជាមួយគ្នាមួយរយៈ ដើម្បីមកសាកល្បងពីភាពរឹងមាំនៃចំណងស្នេហារបស់អ្នកទាំងពីរ។
បើនៅក្នុងការទំនាក់ទំនងរបស់អ្នកទាំងពីរមានភាពរលូនជោគជ័យហើយនោះ ពិតណាស់មិនចាំបាច់ទៅពិចារណាអំពីរឿងទាំងនេះឡើយ។ តែដោយសារកត្តាទំនាក់ទំនងគ្នាកាន់តែយូរ មនុស្សយើងទូទៅនឹងចាប់ផ្តើមមានអារម្មណ៍ធុញទ្រាន់ ឬអារម្មណ៍សាបរលាបចំពោះស្នេហាមួយនេះ ពេលនោះអ្នកនឹងស្ទាក់ស្ទើរថាតើត្រូវបែកគ្នាឬអត់។ នៅពេលនេះដាច់ខាតកុំប្រើមនោសញ្ចេតនាដោះស្រាយឱ្យសោះ ត្រូវប្រើការវិនិច្ឆ័យដោយចិត្តត្រជាក់ ហើយមកពិភាក្សាគ្នាថាអ្នកទាំងពីរអាចទទួលយកសេចក្តីបញ្ចប់ដោយបែបនេះបានឬយ៉ាងណា?
អត្ថបទ ៖ Myhtical Bird / Knongsrok
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
យោបល់ទាំងអស់ (0)